ទីក្រុងហូជីមិញនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍និងអភិរក្សវប្បធម៌
នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោកស្រី Nguyen Thi Thu បានទទួលជួបសន្ទនាជាមួយលោកស្រី Donari Bainchi រដ្ឋលេខាធិការ ក្រសួងវប្បធម៌បេតិកភណ្ឌនិងទេសចរណ៍អ៊ីតាលី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ។ ក្នុងពិធីទទួលជួបសន្ទនា លោកស្រី Nguyen Thi Thu បានសង្កត់ធ្ងន់ថា៖ វិស័យទេសចរណ៍គឺជាផ្នែកសេដ្ឋកិច្ចសំខាន់របស់ទីក្រុងដែលរួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធ ផលសង្គមនិងសេដ្ឋកិច្ចទីក្រុង។ នាពេលខាងមុខទីក្រុងចង់សហការជាមួយប្រទេសអ៊ីតាលីក្នុងការចែករំលែកបទពិសោធន៍នៃការរៀបចំគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ការអភិរក្សនិងការតុបតែងបេតិកភណ្ឌ។
រីឯ លោកស្រី Donari Bainchi បាននិយាយថា៖ វប្បធម៌និងទេសចរណ៍មានទំនាក់ទំនងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមក។ ប្រទេសអ៊ីតាលីមានគោលបំណងសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ ក្នុងការចែករំលែក ជួយ ឧបត្ថម្ភអំពីអ្នកជំនាញការសម្រាប់ការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌និងប្រវត្តិសាស្រ្តរបស់ទីក្រុង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម