ទីក្រុងហូជីមិញនិងរដ្ឋ Utah (សហរដ្ឋអាមេរិក) ជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ
នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោក Gary E. Herbert អភិបាលរដ្ឋ Utah (អាមេរិក) និងគណៈប្រតិភូមន្ត្រី និងសហគ្រាសរបស់រដ្ឋ។ លោក Nguyen Thanh Phong សង្ឃឹមថានៅពេលខាងមុខរដ្ឋ Utah និងទីក្រុងហូជីមិញនឹងជំរុញសកម្មភាពការទូតបង្កើត នូវឱកាសសំរាប់កម្មវិធីកិច្ចសហប្រតិបត្តិការ រវាងតំបន់ទាំងពីរ។ ថ្នាក់ដឹកនាំទីក្រុងចង់ឱ្យសហគ្រាសរដ្ឋ Utah ស្វែងរកឱកាសវិនិយោគយូរអង្វែងនៅទីក្រុង ក្នុងវិស័យផ្សេងៗ ដូចជា៖ ទេសចរណ៍ ការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់…ជាដើម។ អភិបាលរដ្ឋ Utah មានគោលបំណងរួម ជាមួយទីក្រុងហូជីមិញ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីចែករំលែកបទពិសោធន៍និងមេរៀនដែលទទួលបានក្នុងការដោះស្រាយការអភិវឌ្ឍថាមពលស្អាត បរិស្ថាន ការអប់រំ ដើម្បីធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅសំរាប់ប្រជាជន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម