
លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបជាមួយលោក Bojidar Loukarsky រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ប៊ុលហ្គារី
នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបជាមួយលោក Bojidar Loukarsky រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ប៊ុលហ្គារី ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថាទីក្រុងហូជីមិញជានិច្ចកាល យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយ ប៊ុលហ្គារីនិងត្រៀមជាស្រេចបង្ករលក្ខណៈងាយស្រួលសម្រាប់ជួយឧបត្ថម្ភឲ្យអង្គភាពអាជីវកម្ម ប៊ុលហ្គារីមកវិនិយោគ ធ្វើអាជីវកម្មយូរអង្វែងនៅទីក្រុង ជាពិសេសលើវិស័យដែលជាប្រៀបខ្លាំងរបស់ ប៊ុលហ្គារីដូចជាឧិសថបច្ចេកវិទ្យាបៃតងជាដើម។
ឯខ្លួនវិញ លោក Bojidar Loukasky បានជឿជាក់ថា នាពេលខាងមុខ រដ្ឋអំណាច រដ្ឋធានី Sophia និងស្ថាប័នមានសមត្ថកិច្ចនានា របស់ ប៊ុលហ្គារី នឹងអនុវត្តនូវផែនការ ជាក់ស្តែងសំដៅប្រែក្លាយឱកាសសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញឲ្យក្លាយទៅ ជាការពិត។លោករូបនេះបានឲ្យដឹងថា ប៊ុលហ្គារីគាំទ្រការចុះហត្ថលេខាជាផ្លូវការនិង អនុម័តកិច្ចព្រមព្រៀង FTA រវាងវៀតណាម ជាមួយ EU និងទទួលស្គាល់យន្តការទីផ្សារ របស់វៀតណាមសំដៅជម្រុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម