ព័ត៌មាន

ទីក្រុងហូជីមិញនិងចក្រភពអង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានអញ្ជើញទទួលជួបលោក Graham Stuart បេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកវៀតណាម ឡាវ និងកម្ពុជា។
  ទិដ្ឋភាពនៃជំនួប (រូបថត៖ Xuan Khu/TTXVN)  

នៅក្នុងជំនួបនេះ លោក Phan Van Mai បានសង្កត់ធ្ងន់ថា ទីក្រុង ហូជីមិញមានបំណងចង់ជំរុញកិច្ច សហប្រតិបត្តិការជាមួយចក្រភពអង់គ្លេសក្នុងវិស័យពាណិជ្ជកម្ម វិនិ យោគ ទេសចរណ៍ កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ស្រាវជ្រាវនិងផ្ទេរបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ក្នុងវិស័យសុខាភិបាលនិងអប់រំជាដើម។ ទីក្រុងមានបំណងចង់ជំរុញសកម្ម ភាពផ្លាស់ប្តូររវាងធុរកិច្ចនៃភាគីទាំងពីរឲ្យមានផលិតផលសហប្រតិបត្តិការជាក់ស្តែង រួមទាំងមានបំណង ចង់ទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការពីចក្រភពអង់គ្លេស ក្នុងការជួយទីក្រុងបង្កើតគម្រោង ក្របខ័ណ្ឌច្បាប់ដើម្បីដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុ ក៏ដូចជាអ្នកវិនិយោគដ៏មានសក្តានុពលរបស់ចក្រភពអង់គ្លេសចូលរួមក្នុងការ សាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុ។

រីឯខ្លួនវិញ លោក Graham Stuart បានវាយតម្លៃខ្ពស់ចំពោះសក្តានុភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដោយចាត់ទុកថា ចក្រភពអង់គ្លេសយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទីតាំងនិងសក្តានុពលរបស់ទីក្រុងហូជីមិញ ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយទីក្រុងលើវិស័យដូចជា៖ អភិវឌ្ឍន៍ការដឹកជញ្ជូនបៃតង ការបណ្តុះបណ្តាលធនធានមនុស្ស ការសាងសង់ទីក្រុងឆ្លាតវៃ និងការផ្លាស់ប្តូរឌីជីថលជាដើម៕


top