ព័ត៌មាន

ទីក្រុងហូជីមិញនិងខេត្តFlanders ខាងកើត(ប៊ែលហ្សិក)សហការលើវិស័យកសិកម្ម

នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការប្រជាជនទី​ក្រុង​ហូជីមិញ​និងលោក Geevt Versnick អភិបាលរងខេត្ត Flanders ខាងកើត ព្រះរាជាណាចក្រប៊ែលហ្សិក បានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការលើវិស័យកសិកម្មរវាងទីក្រុងហូជីមិញនិងខេត្ត Flanders ខាងកើតដំណាក់កាល ២០១៦-២០២០។ តាមនោះ ខេត្ត Flanders ខាងកើតនិងទីក្រុងហូជីមិញនឹងសហការបណ្តុះបណ្តាលកម្មាភិបាល​ផ្ទេរប្រគល់បច្ចេកទេសលើវិស័យកសិកម្មស្រាវជ្រាវ  អនុវត្តបច្ចេកទេសថ្មីលើវិស័យពួជដំណាំគុណភាពខ្ពស់និងសហប្រតិបត្តិការក្នុងបច្ចេកវិទ្យាកែច្នៃជាដើម។ ខេត្ត Flanders ខាងកើតនឹងជួយឧបត្ថម្ភបណ្តាកម្មវិធី ​ពន្លឿន​ពាណិជ្ជកម្មដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មរបស់ទីក្រុងហូជីមិញទៅដល់ទីផ្សារប៊ែលហ្ស៊ិកនិង EU។
 

ថ្លែងមតិក្នុងពិធី លោក Le Thanh Liem វានវាយតម្លៃថា នេះជាមូលដ្ឋានសំខាន់សម្រាប់តំបន់ទាំងពីរបង្កើនកិច្ច​សហប្រតិបត្តិការនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top