ព័ត៌មាន

ទីក្រុងហូជីមិញនាំយកព័ត៌មានបោះឆ្នោតទៅកាន់អ្នកបោះឆ្នោតពិការភ្នែក

ដើម្បីធានាសិទ្ធិបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋទាំងអស់ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃសង្កាត់ប៊ិញថាញ់) ទីក្រុងហូជីមិញ បានរៀបចំការផ្សព្វផ្សាយព័ត៌មានបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ដល់ក្រុមអ្នកបោះឆ្នោតជាជនពិការភ្នែក។

លោកស្រីហ័ង ម៉ៃ ក្វៀន ហ័រ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិនៃសង្កាត់ប៊ិញថាញ់ ផ្លាស់ប្តូរព័ត៌មានបោះឆ្នោតជាមួយអ្នកបោះឆ្នោតដែលមានពិការភាពភ្នែកនៅក្នុងតំបន់( រូបថត៖ CTV Ngoc Yen/VOV-ទីក្រុងហូជីមិញ)

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅតំបន់លំនៅដ្ឋាន ជាកន្លែងដែលអ្នកបោះឆ្នោតជាជនពិការភ្នែករស់នៅ។ នៅទីនេះ អ្នកបោះឆ្នោតត្រូវបានណែនាំអំពីបទប្បញ្ញត្តិទូទៅនៃច្បាប់បោះឆ្នោត សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកបោះ ឆ្នោត និងព័ត៌មានជាមូលដ្ឋានទាក់ទងនឹងសកម្មភាពបោះ ឆ្នោតក្នុងមូលដ្ឋាន។ រួមជាមួយគ្នានោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃសង្កាត់ប៊ិញថាញ់ ក៏បានបង្កើតសម្ភារៈផ្សព្វផ្សាយអំពីជីវប្រវត្តិ និងកម្មវិធីសកម្មភាពរបស់បេក្ខជនក្នុងទម្រង់ផ្សេងៗ ដូចជាឯកសារអូឌីយ៉ូ សៀវភៅអូឌីយ៉ូ និងឯកសារដែលបានបម្លែងទៅជាអក្សរប្រេល។ លោកស្រីហ័ង ម៉ៃ ក្វៀន ហ័រ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃសង្កាត់ ប៊ិញថាញ់ បានឲ្យដឹងថា៖ “អ្នកបោះឆ្នោតម្នាក់ៗ មានលក្ខខណ្ឌរស់នៅខុសៗគ្នា ដូច្នេះសៀវភៅអូឌីយ៉ូ និងអក្សរប្រេលនឹងជួយពួកគេមានពេលវេលាសមស្របជាងដើម្បីសិក្សានិងស្រាវជ្រាវ។ សម្បីរតែពួគគេអាចចែករំលែកព័ត៌មានជាមួយគ្នា ផ្សព្វផ្សាយ និងពិភាក្សាអំពីជីវប្រវត្តិរបស់បេក្ខជនបានកាន់តែងាយស្រួល”។

តាមរយៈទម្រង់ឃោសនាសមស្រប គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃសង្កាត់ប៊ិញថាញ់ បានជួយនាំព័ត៌មានបោះឆ្នោតឱ្យកាន់តែខិតជិតអ្នកបោះឆ្នោតដែលមានបញ្ហាភ្នែក៕


top