ព័ត៌មាន

ទីក្រុងហូជីមិញជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូឥណ្ឌាធ្វើប្រព្រឹត្តិកម្មកាកសំណល់នគរ

សមាជិកព្រឹទ្ធសភាលោក Alla Ayodhya Rami Reddy បានអះអាងពីគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ និងបណ្ដាខេត្តភាគខាងត្បូងវៀតណាមលើវិស័យប្រព្រឹត្តិកម្មកាកសំណល់នគរ សុខាភិបាល ឧស្សាហកម្ម និងប្រព្រឹត្តិកម្មទឹកកខ្វក់តាមរយៈបច្ចេកវិទ្យាទំនើប។
  អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Vo Van Hoan (ស្ដាំ) និងសមាជិកព្រឹទ្ធសភាឥណ្ឌាលោក Alla Ayodhya Rami Reddy (រូបថត៖ VNA)  

នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Vo Van Hoan បានអញ្ជើញទទួលជួបសមាជិកព្រឹទ្ធសភាឥណ្ឌាលោក Alla Ayodhya Rami Reddy ដែលបានដឹកនាំគណៈប្រតិភូសហគ្រាស និងសម្ព័ន្ធក្រុមហ៊ុន Ramky (ឥណ្ឌា) ទៅទស្សនា និងស្វែងយល់ឱកាសជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យប្រព្រឹត្តិកម្មកាកសំណល់នគរ។

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទីក្រុងហូជីមិញមានគោលបំណងថា សម្ព័ន្ធក្រុមហ៊ុនRamky ធ្វើការសិក្សាស្រាវជ្រាវ ផ្ដល់ប្រឹក្សា និងអនុវត្តន៍បណ្ដាគម្រោងប្រព្រឹត្តិកម្មកាកសំណល់ ក៏ដូចជាកសាងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ទ្រង់ទ្រាយធំសម្រាប់ប្រភពទឹករបស់ទីក្រុងមុនពេលបង្ហូរចូលទៅក្នុងទន្លេ។

រីឯខ្លួនវិញ សមាជិកព្រឹទ្ធសភាលោក Alla Ayodhya Rami Reddy បានអះអាងពីគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ និងបណ្ដាខេត្តភាគខាងត្បូងវៀតណាមលើវិស័យប្រព្រឹត្តិកម្មកាកសំណល់នគរ សុខាភិបាល ឧស្សាហកម្ម និងប្រព្រឹត្តិកម្មទឹកកខ្វក់តាមរយៈបច្ចេកវិទ្យាទំនើប។

ក្រៅពីនោះសម្ព័ន្ធក្រុមហ៊ុន Ramky ក៏មានគោលបំណងចង់ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅទីក្រុងលើវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម  វិនិយោគអភិវឌ្ឍន៍បច្ចេកវិទ្យាឱសថ។ លើសពីនេះទៅទៀត សម្ព័ន្ធក្រុមហ៊ុន Ramky មានបំណងចង់រួមដៃគ្នាក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ទីក្រុងហូជីមិញនាពេលខាងមុខផងដែរ៕


top