ព័ត៌មាន

ទីក្រុងហូជីមិញជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូហូឡង់

នារសៀលថ្ងៃទី ២៦ ខែមេសា នៅទីក្រុងហូជីមិញ លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានទទួលជួបជាមួយលោកស្រី Hanneke Schuiling អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចការបរទេសហូឡង់ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
  លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ទទួលជួបលោកស្រី Hanneke Schuiling អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចការបរទេសហូឡង់។ (រូបថត៖ TTXVN)   

ក្នុងជំនួបនេះ លោក Vo Van Hoan បានឲ្យដឹងថា បច្ចុប្បន្នហូឡង់គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ទីក្រុងហូជីមិញនិងជាអ្នកវិនិយោគធំជាងគេទី ៥ នៅទីក្រុង ជាមួយនឹងគម្រោងចំនួន ១៦១ ដែលមានទុនវិនិយោគសរុបចំនួនជិត ៥ ពាន់លានដុល្លារអាមេរិក។ ទីក្រុងហូជីមិញវាយតម្លៃខ្ពស់ចំពោះ ចំណេះដឹង និងបទពិសោធន៍របស់ ហូឡង់ក្នុងវិស័យបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងទឹក និងកសិកម្មប្រកបដោយនិរន្តរភាព; ហើយមានបំណងផ្សាភ្ជាប់ជាមួយអ្នកវិទ្យាសាស្ត្រនិងធុរកិច្ចហូឡង់ ដើម្បីរួមគ្នាដោះស្រាយបញ្ហានៅទីក្រុងទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ប្រឆាំងទឹកជំនន់ និងការកើនឡើងកម្ពស់ទឹកសមុទ្រ។ លោក Vo Van Hoan ក៏សង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គណៈប្រតិភូហូឡង់នឹងនាំចេញឱកាស ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងទីក្រុងទាំងពីរ ក្នុងការសាងសង់និងអភិវឌ្ឍន៍ប្រព័ន្ធកំពង់ផែ។

វាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ ក៏ដូចជាលទ្ធផលវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការរវាងដៃគូហូឡង់និងទីក្រុងហូជីមិញ លោកស្រី Hanneke Schuiling បានសង្កត់ធ្ងន់ថា ហូឡង់មានសហគ្រាសជំនាញជាច្រើនលើការស្ទង់មតិ និងសាងសង់លំហបៃតង ទីក្រុងបៃតង។ ដៃគូហូឡង់មានបំណងចង់សហប្រតិបត្តិការជាមួយទីក្រុងហូជីមិញលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា និងមានសក្តានុពលសម្រាប់ការអភិវឌ្ឍ៕


top