ព័ត៌មាន

ទីក្រុងហូជីមិញជានិច្ចកាលចាត់ទុកការរក្សានិងពូនជ្រុំទំនាក់ទំនងវៀតណាម-គុយបាជាភារកិច្ចសំខាន់


លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ លោក Dinh La Thang នៅក្នុងជំនួបជាមួយគណៈប្រតិភូជាន់ខ្ពស់ បក្សកុម្មុយនិស្តគុយបាដឹកនាំដោយលោក Salvador Maldes Mesa

ទីក្រុងហូជីមិញជានិច្ចកាលចាត់ទុកការរក្សា និងពូនជ្រុំទំនាក់ទំនង​វៀត​ណាម​-គុយ​បាជា​ភារកិច្ច​សំខាន់។ នេះជា​ការអះអាង​របស់លេខាគ​ណៈកម្មា​​ធិការបក្ស ទីក្រុងហូជីមិញ លោក Dinh La Thang នៅក្នុង​ជំនួប ជាមួយ​គណៈ​ប្រ​តិភូជាន់ខ្ពស់ បក្សកុម្មុយនិស្តគុយបាដឹកនាំ​ដោយ​លោក Salvador Maldes Mesa សមាជិកការិយា ល័យ​នយោបាយ​និងជាប្រធាន​ក្រុមប្រឹក្សារដ្ឋ​គុយបា ដែល​កំពុ​ងបំពេញទស្សនកិច្ចការ​ងារ​នៅវៀត​ណាម នារសៀល​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦​។ នៅ​ទី​នេះ លោក Dinh La Thang បាន​ឲ្យដឹង​ថា ទីក្រុង​ហូជីមិញ​ត្រៀម​ខ្លួន​ជា​ស្រេច​ពិភាក្សា និងចែករំលែកបទ​ពិសោធន៍ ជាមួយ​គុយបាលើគ្រប់វិស័យ ដូចជា អភិវឌ្ឍន៍​នគរ​និង​ទាក់​ទាញ​ការ​វិនិយោគ។ លោក Dinh La Thang បានសង្កត់ធ្ងន់ថា​ទីក្រុងហូជីមិញ នឹងបង្កលក្ខណៈ​ងាយ​ស្រួល​បំផុត ដើម្បី​មាន​អង្គភាព​អាជីវកម្ម​បរទេសកាន់​តែច្រើន ដែលក្នុងនោះមានគុយបាមកធ្វើការ​វិនិយោគ។ រីឯខ្លួនវិញ​លោក Salvador Maldes Mesa  បាន​ជឿជា​ក់​ថា ទីក្រុងហូជី​មិញនឹងនាំមកឱកាស​សហប្រតិបត្តិការ វិនិយោគ ធ្វើអាជីវកម្មជាច្រើន សម្រាប់​អង្គភាព អាជីវកម្ម​គុយ​បានាពេលខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top