ដោយទិសស្លោក “សាមគ្គីភាព សប្បាយ រីករាយ សុវត្ថិភាពនិងសន្សំសម្ចៃ” នោះ ទីក្រុងបានអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវគោលនយោបាយសុខុមាលភាពសង្គម ថែទាំជីវភាពរស់នៅទាំងខាង សម្ភារៈនិងស្មារតីសំរាប់មុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈ ជន ក្រីក្រ និងកុមារមានជីវភាពរស់នៅលំបាកពិសេស ដោយការចំណាយថវិកាសរុបប្រមាណ១.៤០០ ពាន់លានដុង។

សកម្មភាពសាកសួរសុខទុក្ខនិងជូនអំណោយចំពោះមុខសញ្ញាគោលនយោបាយនៅទីក្រុងហូជីមិញ (រូបថត៖ danviet.vn)
នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគខាង ត្បូងវៀតណាម បានប្រជុំបូកសរុបការងាររៀបចំ ថែទាំបុណ្យ Tet ប្រពៃណីឆ្នាំ ២០១៨សំរាប់ប្រជាជនក្នុងទីក្រុង។ ដោយទិសស្លោក “សាមគ្គីភាព សប្បាយ រីករាយ សុវត្ថិភាពនិងសន្សំសម្ចៃ” នោះ ទីក្រុងបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយសុខុមាលភាពសង្គម ថែទាំជីវភាពរស់នៅទាំងខាង សម្ភារៈនិងស្មារតីសំរាប់មុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈ ជន ក្រីក្រ និងកុមារមានជីវភាពរស់នៅលំបាកពិសេស ដោយការចំណាយថវិកាសរុបប្រមាណ១.៤០០ ពាន់លានដុង។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong ឲ្យដឹងថា៖
“ឆ្នាំនេះ ទីក្រុងបានរៀបចំល្អនូវសកម្មភាពថែទាំ ទទួលបុណ្យ Tet ប្រពៃណី ឆ្នាំច សំរឹទ្ធស័ក្រ។ ប្រជាជនទទួលបុណ្យ Tet ប្រកបដោយក្ដីសប្បាយរីករាយនិង សុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ត្រូវបានធានាដែរ។”
ក្នុងឱកាសនេះ ទីក្រុងហូជីមិញក៏បានរៀបចំពិធីបុណ្យផ្កានិទាឃរដូវចំនួន២ និងផ្សារផ្កា Tet ជាង១៣០កន្លែង ដើម្បីចម្រើតម្រូវការទស្សនានិងលក់ទិញរបស់ ប្រជាជនទីក្រុង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម