ព័ត៌មាន

ទីក្រុងហូជីមិញកំពុងត្រៀមចេញសារាចរណែនាំថ្មីមួយ

ក្រៅពីនោះ ទីក្រុងហូជីមិញក៏បានស្នើសូមការយកចិត្តទុកដាក់និងផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងដើម្បីឆាប់ទទួលបានការគ្រប ដណ្តប់ តាមបទប្បញ្ញត្តិនៃសេចក្តីណែនាំ។ បច្ចុប្បន្ននេះ អត្រាអ្នកឆ្លងកូវីដ -១៩ នៅទីក្រុងហូជីមិញបានធ្លាក់ចុះពី ០,៤% មក ០,២% ។

លោក Pham Duc Hai អ្នកនាំពាក្យគណៈកម្មាធិការដឹកនាំបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទីក្រុងហូជីមិញ


នារសៀលថ្ងៃទី ២៦ ខែកញ្ញា នៅសន្និសីទកាសែតរបស់គណៈកម្មា ធិការដឹកនាំការប្រយុទ្ធប្រឆាំង កូវីដ ១៩ ទីក្រុងហូជីមិញ,  លោក Pham Duc Hai អ្នកនាំពាក្យគណៈកម្មាធិការដឹកនាំបាននិយាយថា ទីក្រុងហូជីមិញកំពុងត្រៀមចេញផ្សាយសារាចរណែនាំថ្មីមួយ។

មុននេះ នៅថ្ងៃទី ២៤ ខែកញ្ញា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Phan Van Mai បានចុះហត្ថលេខាលើឯក សារមួយ ដែលស្នើសូមនាយករដ្ឋមន្រ្តីអនុញ្ញាតឱ្យទីក្រុងនេះមានបទបញ្ជាដោយឡែករបស់ខ្លួនដើម្បីអនុវត្តន៍សម្រាប់ស្ថានភាពថ្មី កាន់តែ សមស្របទៅនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់។

ក្រៅពីនោះ ទីក្រុងហូជីមិញក៏បានស្នើសូមការយកចិត្តទុកដាក់និងផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងដើម្បីឆាប់ទទួលបានការគ្របដណ្តប់តាមបទប្បញ្ញត្តិនៃសេចក្តីណែនាំ។ បច្ចុប្បន្ននេះអត្រាអ្នកឆ្លងកូវីដ -១៩ នៅទីក្រុងហូជីមិញបានធ្លាក់ចុះពី ០,៤% មក ០,២% ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top