ព័ត៌មាន

ទីក្រុងហាណូយ៖ សហគ្រាសប្រមាណ១០០០អង្គភាពចូលរួម “យុទ្ធនាការ ការងារចំនួន១០.០០០សម្រាប់សហគមន៍”


 កម្មការិនីធ្វើការនៅរោងចក្រតម្បាញនិងជ្រលក់ Jasan វៀតណាម (រូបថត៖ TTXVN)
 

ដើម្បី​ឆ្លើយតបនឹងផលប៉ះពាល់បង្កឡើងដោយជំងឺឆ្លង Covid-19 ទៅ លើប្រជាពលកររាប់ម៉ឺននាក់ សម្ព័ន្ធ​យុវជន​ទីក្រុង​ហាណូយ សមាគមន៍ និស្សិតនិងសម្ព័ន្ធសមាគមន៍យុវជនទីក្រុងហាណូយបានសហការជាមួយ អង្គការជាច្រើន​ដូចជា៖ Global Shapers Canavi Accesstrade និង G.A.P Institute អនុវត្ត “យុទ្ធនាការ ការងារចំនួន​១០.០០០ សម្រាប់ សហគមន៍ - ប្រឆាំងភាពអត់ការងារធ្វើដោយសារជំងឺឆ្លង”។ យុទ្ធនាការ​នេះប្រព្រឹត្ត​ទៅ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២០ ដោយទទួលបានការគាំទ្រ របស់សហគ្រាស​រាប់​រយ​អង្គភាព​និង​ពលករបាត់ការងារធ្វើរាប់ពាន់នាក់។ គិតរហូតដល់ពេលបច្ចុប្បន្ននេះ យុទ្ធនាការទាក់​ទាញ​បាន​សហគ្រាស​ចំនួន ៩៦៣អង្គភាពចូលរួមបង្កើតការងារធ្វើ ហើយពលករជាង១ម៉ឺននាក់រកបាន ការងារធ្វើផង​ដែរ​៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top