ព័ត៌មាន

ទីក្រុងហាណូយអនុវត្តការចាក់វាក់សាំងបង្ការជំងឺរាតត្បាតកូវីដ-១៩

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ កម្មវិធីចាក់វ៉ាក់សាំងជាតិបើកទូលាយ របស់ក្រសួងសុខាភិបាលវៀតណាម បានចាប់ផ្តើមអនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំណាក់កាលទី ១ ដោយមានវ៉ាក់សាំងបង្ការចំនួន ១១៧.៦០០ ដូស ដែលផលិត ដោយក្រុមហ៊ុន AstraZeneca (ប្រទេសអង់គ្លេស)។

នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ គ្រូពេទ្យនិងបុគ្គលិកពេទ្យចំនួន ១០០ នាក់នៃមន្ទីរពេទ្យត្រូពិកមជ្ឈិម ត្រូវបានចាក់វ៉ាក់សាំងហើយ។ វេជ្ជបណ្ឌិត Vu Minh Dien អនុប្រធានមជ្ឈមណ្ឌលបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងចាក់វ៉ាក់សាំងនៃមន្ទីរពេទ្យត្រូពិកមជ្ឈិម បានមានប្រសាសន៍ថា៖

«ប្រសិនបើទទួលបានលក្ខណៈអំណោយផល យើងខ្ញុំនឹងចាក់វ៉ាក់សាំងដល់ បុគ្គលិកពេទ្យទាំងអស់ ប៉ុន្តែមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ទេ ហេតុដូច្នេះយើងខ្ញុំនឹងផ្តល់អាទិភាពជូនចំពោះអ្នកដែលនៅខ្សែត្រៀមជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ទាំងនេះគឺជាមនុស្ស ដែលចូលរួមដោយផ្ទាល់ក្នុងការព្យាបាលឲ្យអ្នកជំងឺកូវីដ-១៩» ។

គេរំពឹងថានៅខែមីនាខាងមុខនេះ វៀតណាមនឹងទទួលបន្ថែមវ៉ាក់សាំងកូវីដ-១៩ ចំនួន ១,៣ លានដូស មកពី Astra Zeneca  ហើយក្នុងខែមេសានឹងទទួលបាន    វ៉ាក់សាំង៤,១ លានដូសទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top