ព័ត៌មាន

ទីក្រុងហាណូយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបណ្តើរ និងស្ដារសេដ្ឋកិច្ចបណ្តើរ

​នៅ​ចំពោះមុខការលំបាកសាកល្បងបង្កឡើងដោយជំងឺ Covid-19 រដ្ឋធានីហាណូយ បាន​ដាក់​ឲ្យដំណើរ​ការ​យ៉ាង​ប្ដូរ​ផ្ដាច់​នូវ​វិធានការជាច្រើន សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺផង ព្រមទាំងជំរុញផលិតកម្មអាជីវកម្ម ស្ដារសេដ្ឋកិច្ច​ឡើង​វិញ​ ធានាសន្តិសុខសង្គមផង។ 
 
អាស្រ័យហេតុនេះ ទីក្រុងបាន​កាត់បន្ថយ​ការចំណាយ​និងការ​ងារ​មិន​ចាំ​បាច់​ដើម្បី​ប្រមូល​ផ្ដុំប្រភព​ធនធាន​សម្រាប់​ការងារប្រយុទ្ធប្រឆាំងជំងឺផងនិងការងារសន្តិសុខសង្គមផង ក្នុងនោះ ផ្តល់ជំនួយឧបត្ថម្ភ​ដល់ប្រជា​ពលករ​ដែល​កំពុងរងផលប៉ះពាល់ឬបាត់បង់ការងារធ្វើដោយសារជំងឺ Covid-19។
 
ទន្ទឹមនឹង​នោះ ទីក្រុងបានផ្ដោតសំខាន់ទៅលើការជួយឧបត្ថម្ភដល់ការប្រើប្រាស់មុខទំនិញកសិផល ជលផល​ដែល​កំពុង​ប្រឈម​នឹងគ្រោះអាសន្ន ការផ្គត់ផ្គង់លើសពីតម្រូវការ កាត់បន្ថយសម្ពាធទៅលើសកម្មភាពនាំចេញ ព្រមទាំងជំរុញ​ខ្លាំងសកម្មភាពពន្លឿនពាណិជ្ជកម្មនៅទីផ្សារក្នុងស្រុក លើកកំពស់កម្លាំងប្រើប្រាស់​ក្នុងប្រទេស​និង​អភិវឌ្ឍ​ពាណិជ្ជសញ្ញាវៀត​ណាម ផ​ងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 


top