ព័ត៌មាន

ទីក្រុងហាណូយបន្តចាត់វិធានការបង្ការទប់ស្កាត់ជំងឺ Covid-19


 ទិដ្ឋភាពនៅកិច្ចប្រជុំរបស់គណៈកម្មការទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ទីក្រុងហាណូយ។
 

ថ្លែង​នៅកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹង ជំងឺ Covid-19 នៃទីក្រុងហាណូយ នារសៀល​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក Nguyen Duc Chung ប្រធាន​គណៈ​កម្មាធិកា​រប្រជា​ជន​ទីក្រុង​បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះការគាំទ្រនិងស្មារតីទទួលខុសត្រូវដ៏ខ្ពស់របស់ប្រជាជនក្នុងការងារ បង្ការទប់ស្កាត់ជំងឺ។
 
នាបច្ចុប្បន្ន​ ទីក្រុងហាណូយកំពុងឃ្លាំមើលនិងតាមដានសុខភាពរបស់ មនុស្សជាង៧៥០០នាក់ដែលបាន​ធ្វើ​ដំណើរ​​មក​ពី ឆ្លងកាត់ ឬប៉ះពាល់ជា មួយករណីឆ្លង/សង្ស័យឆ្លងវីរុស។ ក្នុងនោះ មានមនុស្សជាង២៣០០នាក់ ត្រូវ​តែ​បន្តដាក់នៅដាច់ដោយឡែក និងជាង៥២០០នាក់បានអស់កាលបរិច្ឆាក ដាក់​នៅដាច់​ដោយ​ឡែក​។
 
ចំពោះ​មុខការវិវត្តន៍យ៉ាងស្មុគស្មាញនៃជំងឺ Covid-19 លោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា ភារ​កិច្ច​សំខាន់​បំផុ​ត​ នាបច្ចុប្បន្នគឺការឃ្លាំ មើលជនបរទេស ជនវៀតណាមដែលបានចូលមកហាណូយពីបរទេសឬ ពីខេត្ត​ក្រុង​ផ្សេងៗទៀត តាមរយៈអាកាស​យានដ្ឋានអន្តរជាតិ Noi Bai។ ព្រមទាំង ជំ​រុញខ្លាំង​ថែម​ទៀត​នូវ​ការ​ងារ​ឃោស​នាដល់គ្រួសារដែលមានកូន ចៅ ញាតិសន្ដានមកពីតំបន់មានជំងឺ ដើម្បីជូនព័ត៌មាន​ដល់​មូលដ្ឋាន​សុខា​​ភិបាល ក៏ដូចជាអនុវត្តការដាក់នៅដាច់​ដោយឡែកក្នុងផ្ទះផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top