(រូបថត៖TTXVN)
ទីក្រុងហាណូយបានជ្រើសរើសជាផ្លូវការខ្សែវីដេអូចំនួន២ខ្សែដើម្បីផ្សព្វផ្សាយអំពីរដ្ឋធានីនៅលើកាណាល់ទូរទស្សន៍ CNN អន្តរជាតិឆ្នាំ២០១៧។ ខ្សែវីដេអូផ្សព្វផ្សាយនេះមានចំណងជើងថា “ឧទ្ទេសនាមហាណូយ-បេះដូងវៀតណាម” និង “ហាណូយ-បេតិកភ័ណ្ឌ” ដែលមានរយៈពេល៣០វិនាទី។ ការផ្សាយខ្សែវីដេអូនេះលើកាណាល់ CNN នឹងរួមចំណែកផ្សព្វផ្សាយរូបភាពអំពីវប្បធម៌មនុស្សទេសភាពវៀតណាមនិងរដ្ឋធានីជាមួយប្រទេសដទៃលើពិភពលោក តាមនោះទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនមកដល់ហាណូយ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម