ព័ត៌មាន

ទីក្រុងហាណូយជួយឧបត្ថម្ភអាហារដោយឥតគិតថ្លៃដល់ប្រជាជនជួបការលំបាកដោយសារជំងឺកូវីដ ១៩

អាហារត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ទៅកាន់ទីតាំងដែលបានចុះឈ្មោះជាមុន ដោយមានការសម្របសម្រួលជាមួយមូលដ្ឋានសមាជិក សម្ព័ន្ធយុវជន ដើម្បីបញ្ជូនទៅដល់អ្នកទទួល។

បន្តសកម្មភាពជាបន្តបន្ទាប់នៃកម្មវិធីអាហាររាប់លានកញ្ចប់ - និស្ស័យហាណូយ, ចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ៦ ខែកញ្ញា សមាគម ធុរកិច្ចវ័យក្មេងហាណូយ, សមាគមកសិករទីក្រុង បុគ្គលនិងសប្បុរសជនជាច្រើនទៀតបានបន្តអនុវត្តន៍ដំណាក់កាលទីបីនៃកម្មវិធីអាហាររាប់លានកញ្ចប់ដើម្បីផ្ញើជូនប្រជាជនដែលជួបការលំបាកដែលមានឈ្មោះថា “ទឹកចិត្តនៃសហគ្រិនវ័យក្មេងហាណូយ”។

ហេតុដូច្នេះ ជារៀងរាល់ថ្ងៃ អាហារឥតគិតថ្លៃរាប់ពាន់កញ្ចប់នឹងត្រូវបញ្ជូនទៅអ្នកជំងឺក្រីក្រ កម្មករគ្មានការងារធ្វើ សិស្សក្រីក្រ គ្រួសារជួបការលំបាក និងជនពិការដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩។ អាហារត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ទៅកាន់ទីតាំងដែលបានចុះឈ្មោះជាមុន ដោយមានការសម្របសម្រួលជាមួយមូលដ្ឋានសមាជិកសម្ព័ន្ធយុវជន ដើម្បីបញ្ជូនទៅដល់អ្នកទទួល។

កម្មវិធី “អាហាររាប់លានកញ្ចប់ - និស្ស័យហាណូយ” ត្រូវបានអនុវត្តន៍ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដា ដោយបានបញ្ជូនអាហារជិត ៧០.០០០ កញ្ចប់ទៅកាន់ប្រជាជនដែលមានស្ថានភាពលំបាកក្នុងកំឡុងពេលដែលទីក្រុងហាណូយអនុវត្តន៍វិធានការរក្សាគម្លាតសង្គម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top