រដ្ឋធានីហាណូយកំពុងជំរុញការអភិវឌ្ឍខ្សែសង្វាក់ផលិតផលកសិកម្មសុវត្ថិភាព។
រដ្ឋធានីហាណូយកំពុងជំរុញការអភិវឌ្ឍខ្សែសង្វាក់ផលិតផលកសិកម្មសុវត្ថិភាព តភ្ជាប់ទៅនឹងស្តង់ដារផលិតកម្មជឿនលឿន តាមដានប្រភពដើម និងបរិវត្តកម្មឌីជីថល ឆ្ពោះទៅរកខឿនកសិកម្មទំនើប តម្លាភាព បំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។
នៅសហករណ៍ផលិតអាជីវកម្ម សេវាកម្មកសិផលវ៉ាន់ឌឹក (Van Duc) (ឃុំបាតត្រាង (Bat Trang) រដ្ឋធានី ហាណូយ (Ha Noi)) ដំណើរការផលិតកម្ម ត្រូវបានគ្រប់គ្រង ចាប់ពីការថែទាំ ប្រមូលផល រហូតដល់ការប្រើប្រាស់ រួមចំណែកលើកកម្ពស់គុណភាពកសិផល និងឆ្លើយតបនឹងតម្រូវការមួយថ្ងៃកាន់តែខ្ពស់របស់ទីផ្សារ។ ការបង្កើនតំណភ្ជាប់រវាងការផលិត និងបម្រើបម្រាស់ក៏ជួយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់កសិផលសុវត្ថិភាព និងស្ថិរភាពផងដែរ។
ទិដ្ឋភាពទូទៅនៃតំបន់ផលិតបន្លែប្រមូលផ្តុំនៃសហករណ៍ផលិតកម្ម ពាណិជ្ជកម្ម និងសេវាកម្មកសិកម្មវ៉ាន់ឌឹក (Van Duc) ជាតំបន់ផលិតបន្លែប្រមូលផ្តុំ និងផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារ។ រូបថត៖ កុងដាត / VNP
បន្លែ និងផ្លែឈើរបស់សហករណ៍សហករណ៍ផលិតអាជីវកម្ម សេវាកម្មកសិផលវ៉ាន់ឌឹក (Van Duc) (ឃុំបាតត្រាង
(Bat Trang) ) ត្រូវបានបិទម៉ាក់តាមដានប្រភពដើម មុនពេលយកទៅលក់លើទីផ្សារ ដែលរួមចំណែកដល់ការធានាតម្លាភាព។
រូបថត៖ កុងដាត / VNP
នៅក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាស្បៀងអាហារ វិញអាញ (Vinh Anh) (ឃុំធឿងទិន (Thuong Tin) ទីក្រុងហាណូយ (Ha Noi)) លោកនាយក ដាវ ក្វាង វិញ (Dao Quang Vinh) បានមានប្រសាសន៍ថា ក្រុមហ៊ុនបានវិនិយោគជិត ១០០ ពាន់លានដុង សាងសង់ខ្សែសង្វាក់ទំនើប សមត្ថភាពកែច្នៃជ្រូកប្រមាណ ៦០០ក្បាល/វេន លើផ្ទៃដី ១៦.០០០ម៉ែត្រការ៉េ។ ក្រុមហ៊ុនបានសហការជាមួយកសិដ្ឋានទ្រង់ទ្រាយធំ ដើម្បីបង្កើតជាខ្សែសង្វាក់ ចាប់ពីការចិញ្ចឹម ការកាប់សម្លាប់ រហូតដល់ការចែកចាយ។ ផលិតផលបន្ទាប់ពីការកាប់សម្លាប់ ត្រូវបានខ្ចប់ និងបិទកូដ QR ដើម្បីឱ្យអ្នកប្រើប្រាស់អាចតាមដានប្រភពដើម។
នៅក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា ស្បៀងអាហារ វិញអាញ (Vinh Anh) អនុវត្តដំណើរការនៃការកាត់ បែងចែង និងវេចខ្ចប់ផលិតផលសាច់ជ្រូក។ រូបថត៖ កុងដាត / VNP
យោងតាមលោក តា វ៉ាន់តឿង (Ta Van Tuong) នាយករងមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយឲ្យដឹងថា ទីក្រុងហាណូយនឹងបន្តរៀបចំផែនការតំបន់ផលិតប្រមូលផ្តុំ ភ្ជាប់ទៅនឹងតម្រូវការទីផ្សារ លើកទឹកចិត្តអាជីវកម្ម សហករណ៍ផ្លាស់ប្តូរថ្មី បច្ចេកវិទ្យា ការកែច្នៃជ្រៅ និងបរិវត្តកម្មឌីជីថលក្នុងខ្សែសង្វាក់តម្លៃទាំងមូល។ ទីក្រុងព្រមទាំងបានគាំទ្រការតាមដានប្រភពដើម លេខកូដតំបន់ដាំដុះ តំបន់ចិញ្ចឹម និងវិញ្ញាបនបត្រគុណភាព បង្កើនតំណភ្ជាប់ការប្រើប្រាស់ តាមរយៈនោះបង្កើនតម្លៃ និងកម្លាំងប្រកួតប្រជែងនៃកសិផលរបស់រដ្ឋធានីហាណូយនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕
អត្ថបទ និងរូបថត៖ កុងដាត / VNP