ព័ត៌មាន

ទីក្រុងហាណូយកំពុងទន្ទឹងរង់ចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១

តាំងពីច្រើនថ្ងៃកន្លងមក ប្រជាជនរដ្ឋធានីបានទន្ទឹងរង់ចាំយ៉ាងអន្ទះសាចំពោះព្រឹត្តិការណ៍នេះ។
  កីឡាដ្ឋាន My Dinh កំពុងត្រៀមជាស្រេចសម្រាប់ពិធីបើកនៅយប់ថ្ងៃទី ១២ ឧសភា (រូបថត៖ Minh Quyet/TTXVN)  

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេម ៣១) នឹងបើកនៅពហុកីឡដ្ឋានជាតិ My Dinh នៃទីក្រុងហាណូយ។ តាំងពីច្រើនថ្ងៃកន្លងមក ប្រជាជនរដ្ឋធានីបានទន្ទឹងរង់ចាំយ៉ាងអន្ទះសាចំពោះព្រឹត្តិការណ៍នេះ។ ពីគ្រប់ច្រកល្ហកក្នុងទីក្រុង ចាប់ពីថ្ងៃទី៣០ ខែមេសា ពោរពេញទៅដោយទង់ផ្កា។ នៅដើមខែឧសភា នៅតាមដងផ្លូវនានាក្នុងទីក្រុងហាណូយត្រូវបាន តុបតែងដោយផ្ទាំងបដាធំនៅលើផ្ទៃខាងក្រោយពណ៌ខៀវដែលមានអក្សរពណ៌ស បោះពុម្ពដោយម៉ាស្កូត និងការឃោសនាសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១។ លោក Do Dinh Hong ប្រធានមន្ទីរវប្បធម៌និងកីឡាហាណូយ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ បានឲ្យដឹងថា៖ ទីក្រុងហាណូយបានបង្កើតអនុគណៈកម្មការចំនួន ៤ ហើយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ បានសម្របសម្រួលជាមួយអង្គភាពផ្សេងៗ ដើម្បីប្រមូលផ្តុំមនុស្សប្រមាណ ៣.០០០នាក់ មកពីស្ថាប័នមជ្ឈឹម និងទីក្រុងហាណូយ មកហាត់សមសម្រាប់ពិធីបើកនិងបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣១។ រហូតដល់ថ្ងៃទី ៧ ខែឧសភា ការរៀបចំសម្ភារៈបរិក្ខារត្រូវបានបញ្ចប់ជាស្ថាពរ ដោយធានាបាននូវលក្ខណៈវិនិច្ឆ័យ និងបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍៕


top