ព័ត៌មាន

ទីក្រុងដាណាំងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដើមដំបូងចំនួន១២៥០នាក់មកទស្សនាតាមផ្លូវសមុទ្រ

ការរៀបចំពិធីទទួលស្វាគមន៍បណ្ដា ភ្ញៀវអន្តរជាតិដើមដំបូងក្នុងឆ្នាំថ្មីគឺសំដៅបង្កើតឡើងការចាប់អារម្មណ៍ដ៏ល្អ ប្រសើរចំពោះភ្ញៀវអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយអំពីរូបភាពទីក្រុងដាណាំង ដ៏រួសរាយរាក់ទាក់ផងដែរ។

នាវាទេសចរណ៍ Westerdam ចូលចតកំពង់ផែ Tien Sa ទីក្រុងដាណាំងក្នុងថ្ងៃដើំមឆ្នាំថ្មី (រូបថត៖ baodanang.vn)

នាថ្ងៃទី២៦ ខែមករា (ពោលគឺថ្ងៃទី២បុណ្យតេតឆ្នាំជូតទោស័ក២០២០) នៅកំពង់ផែ Tien Sa មន្ទីរទេសចរណ៍ទីក្រុងដាណាំង ភាគកណ្ដាលវៀត ណាម បានសហការជាមួយក្រុមហ៊ុន Destination Asia – Da Nang រៀបចំពិធីទទួលស្វាគមន៍នាវា Westerdam ដែលដឹកភ្ញៀវទេសចរអន្តរជាតិចំនួន ១២៥០នាក់មកដល់ទីក្រុងតាមផ្លូវសមុទ្រ។ នេះជានាវាសមុទ្រទេសចរណ៍ដើមដំបូងចូលចតកំពង់ផែទីក្រុង ដាណាំង ក្នុងឆ្នាំថ្មីប្រពៃណី២០២០នេះ។

នៅពិធីទទួលស្វាគមន៍ នាយករងមន្ទីរទេសចរណ៍ដាណាំងលោក Nguyen Xuan Binh បានអោយដឹងថា ការរៀបចំពិធីទទួលស្វាគមន៍បណ្ដាភ្ញៀវអន្តរជាតិដើមដំបូងក្នុងឆ្នាំថ្មីគឺសំដៅបង្កើតឡើងការចាប់អារម្មណ៍ដ៏ល្អ ប្រសើរចំពោះភ្ញៀវអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយអំពីរូបភាពទីក្រុងដាណាំងដ៏រួសរាយរាក់ទាក់ផងដែរ។ ក្នុងឆ្នាំ២០២០ ផ្នែកទេសចរណ៍ទីក្រុងនឹងបង្កើនការងារផ្សព្វផ្សាយ ពង្រីកទីផ្សារ សហការជាមួយក្រុមហ៊ុននាវាសមុទ្រនិង សហគ្រាសទេសចរណ៍នានាដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍នៃទីក្រុង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top