បទយកការណ៍ឯកទេស

ទីក្រុង បួនម៉ាធួត (Buon Ma Thuot) - ទិសដៅមករកនៃកាហ្វេពិភពលោក

តាំងពីយូរ​លង់​ណាស់មកហើយ ម៉ាកយីហោ​កាហ្វេ​របស់វៀតណាមបាន​បញ្ជាក់កិត្តិនាម​​លើទីផ្សារ​ពិភពលោក។ នាឆ្នាំ២០២២ ទោះបី​ប្រឈម​មុខ​នឹង​ការលំបាក​នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក បន្ទាប់ពី​ការរីករាល​ដាល​នៃជំងឺ COVID-១៩ និង​សង្គ្រាម​នៅ​ប្រទេស អ៊ុយក្រែន ការនាំចេញ​កាហ្វេ​វៀតណាម​​នៅតែ​រក្សា​លំដាប់ថ្នាក់លេខ ២ លើពិភពលោក (ក្រោយ​ប្រទេសប្រេស៊ីល)
តាំងពីយូរ​លង់​ណាស់មកហើយ ម៉ាកយីហោ​កាហ្វេ​របស់វៀតណាមបាន​បញ្ជាក់កិត្តិនាម​​លើទីផ្សារ​ពិភពលោក។ នាឆ្នាំ២០២២ ទោះបី​ប្រឈម​មុខ​នឹង​ការលំបាក​នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក បន្ទាប់ពី​ការរីករាល​ដាល​នៃជំងឺ COVID-១៩ និង​សង្គ្រាម​នៅ​ប្រទេស អ៊ុយក្រែន ការនាំចេញ​កាហ្វេ​វៀតណាម​​នៅតែ​រក្សា​លំដាប់ថ្នាក់លេខ ២ លើពិភពលោក (ក្រោយ​ប្រទេសប្រេស៊ីល) ដោយទិន្នផលសរុប​ ១,៨ លាន​តោន ទៅកាន់ប្រទេស​និង​តំបន់ចំនួន ​ ៧០ ​ ប្រមូលប្រាក់ចំណូលបាន ៤ ពាន់​លាន​ដុល្លារអាមេរិក ក្នុង​នោះ​កាហ្វេ​ដាក់​ឡាក់ (Dak Lak) មាន​ម៉ាកយីហោ​និង​ការណែនាំភូមិសាស្ត្រ កាហ្វេ បួន​ម៉ាធួត (Buon Ma Thuot)  ស្រូបយកអត្រាជាង​ ៣០% នៃ​បរិមាណ​កាហ្វេ​នាំចេញ​ក្នុងទូទាំង​ប្រទេស។​ នេះគឺជា​មូលហេតុ​​ដែល​ខេត្ត​ ​ដាក់​ឡាក់ (Dak Lak) កសាង​ បួន​ម៉ាធួត (Buon Ma Thuot) ឲ្យ ក្លាយទៅជា​ ទិសដៅមករកនៃកាហ្វេពិភពលោក ដោយផ្អែកលើភាពប្រៀបដោយឡែកដែលមាន។ 

ចំណាប់អារម្មណ៍​នូវ​ទីក្រុងបួន​ម៉ាធួត (Buon Ma Thuot)

តំបន់តីង្វៀន (Tay Nguyen) មិន​ត្រឹម​តែល្បីល្បាញ​ដោយ​សារ​បេតិកភណ្ឌវប្បធម៌ពិភពលោកគង​ឃ្មោះ ជាមួយ​នឹងទំនៀម​ទំលាប់ ពិធីបុណ្យពិសេស​របស់បងប្អូន​ជនជាតិអេដេ (E De) បាណា (Ba Na) កើអ (Co Ho) ម្នូង (Mnong) ស្វើដាំង (Xo Dang) តែប៉ុណ្ណោះទេ ថែមទាំងល្បីល្បាញ​ជាមួយ​ផលិតផល​កាហ្វ robusta មាន​អាយុកាល​ជាង​ ១០០ ឆ្នាំមកហើយ។ នៅទីក្រុង បួន​ម៉ាធួត (Buon Ma Thuot) នៃខេត្ត ដាក់ឡាក់ (Dak Lak)  ពិធីបុណ្យ​កាហ្វេ​ថ្នាក់​ជាតិ​ក៏បាន​រៀបចំ​​ជាទៀ​ទាត់​ក្នុងរយៈពេលពីរ​ឆ្នាំម្តង ដែល​មាន​សកម្មភាព​ចាប់​ចិត្តជាច្រើន ដើម្បី​ផ្សព្វផ្សាយ លើក​តម្កើង​ប្រវត្តិសាស្ត្រ និង​តម្លៃនៃរបរ​ដាំ​ និង​ច្នៃ​កាហ្វេ។ 


ដំណាំកាហ្វេ robusta ត្រូវ​បាន​ជនជាតិ​បារាំងនាំមក​ដាំ​នៅ​ទីក្រុង បួន​ម៉ាធួត (Buon Ma Thuot) នា​ដើម​សតវត្សរ៍ទី ២០។ ចាប់​ពីពេល​នោះ ជាតិ​បារាំង​បាន​រក​ឃើញ​តម្លៃ​ពិសេស​នៃកាហ្វេ ​ robusta បួន​ម៉ាធួត (Buon Ma Thuot) ដោយក្លិនក្រអូបធម្មជាតិ រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ខុស​នឹង​កាហ្វេ arabica ដែលប្រជាជន​លោក​ខាង​លិចធ្លាប់ពិសា ដូច្នេះ​ប្រភេទកាហ្វេ​នេះ​​ភាគ​ច្រើន​បាន​នាំ​ចេញ​ទៅកាន់ប្រទេស​បារាំង។

​អ្នក​ស្រាវជ្រាវ​ និង​ពណិជ្ជករ​កាហ្វេ​ជាច្រើន​នាក់​បាន​​ចាត់ទុក​ថា កាហ្វេ robusta ទីក្រុង បួន​ម៉ាធួត (Buon Ma Thuot) គឺជា​ប្រភេទ​កាហ្វេ​ឆ្ងាញ់​បំផុត​លើ​ពិភពលោក។ ប្រការនេះ​នៅអាស្រាយទៅលើ​វប្បធម៌ ទម្លាប់​ និងអារម្មណ៍​របស់​មនុស្សម្នាក់ និង​តំបន់នីមួយៗខុសពីគ្នាផងដែរ។ ប៉ុន្តែ​ជា​ការពិតថា បច្ចុប្បន្ននេះ​វៀតណាម​គឺជា​ប្រទេស​នាំចេញ​កាហ្វេ ឈរលេខពីរលើពិភពលោក បន្ទាប់ពី​ប្រទេសប្រេស៊ីល ប៉ុន្តែឈរលេខមួយពីការនាំចេញកាហ្វេ robusta ក្នុងនោះ ភាគច្រើនគឺកាហ្វេ robusta ផលិតផលពិសេស​មាន​ម៉ាក​យីហោ​ និងណែនាំភូមិសាស្ត្រ កាហ្វេ បួន​ម៉ា​ធួត (Buon Ma Thuot) 


ក្នុង​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ កាហ្វេ robusta វៀតណាម​បាន​បញ្តាញ​សារព័ត៌មាន​អន្តរជាតិ​ផ្សព្វផ្សាយ​ជាបន្តបន្ទាប់​ ដែល​ចាត់ទុក​ដូចជា​ការ​រក​ឃើញ​ប្លែកៗ។ ថ្មីៗ នេះ​ លើ​គេហទំព័រ​​ម្ហូបអាហារ​ល្បី​ល្បាញ​ពិភពលោក Taste Atlas កាហ្វេទឹក​ដោះគោ​ទឹកកក​វៀតណាម​បានឆ្នៃពីកាហ្វេ robusta ត្រូវ​បាន​វាយ​តម្លៃ​​ឈរ​លំដាប់​លេខពីរ​ក្នុង​​ចំណោមកាហ្វេ​ឆ្ងាញ់​បំផុត​​ក្នុង Top ១០ លើពិភពលោក។ នាឆ្នាំ ២០២២​ ទស្សវដ្តីទេសចរណ៍ The Travel របស់​ប្រទេសកាណាដា​បាន​វាយតម្លៃថា វៀតណាម​គឺ​ជាប្រទេសមួយ​ក្នុង​ចំណោមបណ្តា​ប្រទេស​មាន​កាហ្វេ​ឆ្ងាញ់​បំផុត​លើ​ពិភពលោក​។ មុន​នោះ នា​ឆ្នាំ២០២២ ​ស្ថានីយទូរទស្សន៍​ CNN របស់អាមេរិក​បាន​សន្និដ្ឋាន​ថា កាហ្វេ​វៀតណាម​គឺជា​ភេសជ្ជៈពេញ​និយមមួយ​ដែល​មាន​របៀប​ឆុង​​ដ៏ពិសេសនិង​ខុស​ប្លែកគ្នា។ ក្នុង​ប៉ុន្មាន​ឆ្នាំមក​នេះ ទស្សនា​វដ្តី The New York Times បាន​ចុះ​ផ្សាយ​អត្ថបទមួយអំពី​ការ​វាយតម្លៃ​កាហ្វេវៀតណាម​កំពុង​ក្លាយទៅជា​ម៉ាក​យីហោ​ជាតិ​ ដែល​មានក្លិន​និង​រសជាតិ​ចម្រុះ​ និង​ពិសេស។

មិន​ត្រឹម​តែ​លេចធ្លោ​លើ​បណ្តា​ញសារព័ត៌មានតែប៉ុណ្ណោះទេ​ កាហ្វេ robusta ផលិតផល​ពិសេស​នៃទីក្រុង​ បួន​ម៉ា​ធួត (Buon Ma Thuot) នៅទាំងបាន​អង្គការ​​កិត្យានុភាពល្បី​ល្បាញជាច្រើន ​ដូចជា​ Rainforest Alliance, UTZ និង Fairtrade ទទួលស្គាល់នូវ​គុណភាព​ ស្តង់​ដារ​អន្តរជាតិ​ ក៏​ដូចជា​ដណ្តើម​បាន​ពានរង្វាន់​ជាច្រើន​ក្នុង​ការប្រកួតប្រជែង​កាហ្វេ​អន្តរជាតិ​ឈាន​មុខ​គេ ដូចជា The Best of the World, International Catering Cup ជាដើម។

 

 បណ្តា​តម្លៃ​លេច​ធ្លោ​របស់​កាហ្វេ robusta គឺជា​ចំណាប់អារម្មណ៍​ ដើម្បីបួន​ម៉ា​ធួត (Buon Ma Thuot) អភិវឌ្ឍ​ក្លាយទៅជា ទិសដៅមករកនៃកាហ្វេពិភពលោក។ តាម​លោក លេឌឹក​ហ៊ុយ (Le Duc Huy) អគ្គនាយកក្រុមហ៊ុន Simexco Daklak អង្គភាព​នាំចេញ​កាហ្វេ​ឈាន​មុខ​គេ​នៃខេត្ត​ ដាក់​ឡាក់ (Dak Lak)៖  ជាមួយនឹងអ្វីៗ​ ដែលទទួល​បាន​​យើង​អាច​បញ្ជាក់​នូវ​គុណភាព​កាហ្វេ robusta វៀតណាមគឺឆ្ងាញ់​ឈាន​មុខគេ​លើ​ពិភពលោក។ ក្នុង​​ថ្ងៃ​មួយមិន​ឆ្ងាយ​ពេក នៅពេល​ដែល​ពិភពលោក​គិត​អំពីកាហ្វេ​ robusta គេ​នឹង​នឹក​ដល់​វៀតណាម​​ និង​ទីក្រុង​​បួន​ម៉ា​ធួត (Buon Ma Thuat) ទីក្រុង​កាហ្វេ​ពិភពលោក ដូចជា​នៅពេល​និយាយអំពិ​ស្រា​ក្រហាម យើង​នឹង​នឹក​ដល់ Bordeaux របស់​បារាំង

បញ្ជាក់ទីតាំងកាហ្វេ robusta ក្នុង​ទីផ្សារ​កាហ្វេ​ពិសេស​លើពិភពលោក

ចំណាប់អារម្មណ៍​នាំ ​បួន​ម៉ាធួត (Buon Ma Thuat) ក្លាយទៅជា - ទិសដៅមករកនៃកាហ្វេពិភពលោក ប្រហែលជាមានប្រភពមកពីកាហ្វេ robusta ផលិតផលពិសេស​ត្រូវបាន​ពិភពលោក​ទទួលស្គាល់។ វៀតណាមគឺជា​ប្រទេស​ឈាន​មុខគេ​ក្នុង​ការ​នាំចេញ​កាហ្វេ robusta ។ ទីក្រុង បួន​ម៉ាធួត (Buon Ma Thuat) និយាយ​ដោយឡែក​ និង​ខេត្ត​ ដាក់​ឡាក់​ (Dak Lak) និយាយរួម​មាន​ប្រៀប​ខ្លាំងក្នុង​ការអភិវឌ្ឍ​ប្រភេទកាហ្វេ​នេះ។  កាហ្វេ robusta នៃខេត្ត ​ដាក់ឡាក់ (Dak Lak) ស្រូបយកអត្រាជាង ៣០% នៃបរិមាណ​កាហ្វនាំចេញរបស់វៀតណាម ប្រហែល ១៨ លាន តោន​ក្នុងមួយ​ឆ្នាំ។ ខណៈនោះ​តាម​ការព្យាករណ៍​បាន​ឲ្យ​ដឹង​ថា ទីផ្សារនៃកាហ្វេ​ពិសេសលើ​ពិភពលោកមួយថ្ងៃកាន់តែទូលាយ ​ដោយមាន​កំណើន​ជាង ១២% ក្នុង​មួយ​ឆ្នាំ និង​បច្ចុប្បន្ននេះ​ស្រូប យកអត្រា ៣០% នៃ​ចំណូល ២២០ ពាន់លាន​ដុល្លារអាមេរិក​របស់​ឧស្សហកម្ម​កាហ្វេ​ពិភពលោក។ ប្រការនេះ​បាន​បង្ហាញ​ថា ចំណែកទីផ្សារនាំចេញ​កាហ្វេពិសេស​នៃខេត្ត ដាក់​ឡាក់ (Dak Lak) គឺធំណាស់។ លក្ខណៈងាយស្រួល​ផ្សេងៗ គឺទីផ្សារ​នាំចេញ​កាហ្វេ robusta នៃវៀតណាម​បច្ចុប្បន្ននេះ​បាន​បង្កើតឡើង​យ៉ាង​រឹងមាំនិងស្ថេរភាព។ ក្រៅពី​អឺរ៉ុបដែលជាទីផ្សារ​​​កាហ្វេធំជាង​គេ​លើពិភពលោក ស្រូបយកអត្រា ៣០% នៃបរិមាណ​កាហ្វេពិភពលោក ​ជាទីផ្សារដែលវៀតណាម​ និង​ប្រេស៊ីល ស្រូបយកអត្រាដល់ ៥០% នៃបរិមាណ​កាហ្វេនាំចូលអឺរ៉ុប ទន្ទឹម​នឹង​នេះក៏មាន​ទីផ្សារ​សក្តានុពល​ដូចជាអាមេរិក ជប៉ុន កូរ៉េខាងត្បូង​ ចិន​ក៏មាន​តម្រូវ​ការ​នាំចូលកាហ្វេ robusta  មួយ​ចំនួនធំនៃប្រទេសវៀតណាម។

នៅ​ប្រទេស​អាល្លឺម៉ង់ តាម​លោក Holger Preibisch ប្រធាន​សមាគមន៍កាហ្វេ​អាល្លឺម៉ង់ ​នៅប្រទេសនេះ​មនុស្សម្នាក់ៗបាន​ពិសា​កាហ្វេចំនួន ១៦៩ លីត្រក្នុង​មួយ​ឆ្នាំ ដែល​ច្រើន​ជាង​ការពិសាស្រាបៀរ (៩០ លីត្រ​ក្នុងមួយឆ្នាំ) ដូច្នេះតម្រូវការ​នាំចូលគឺកាហ្វេ គឺធំណាស់។ វៀតណាមគឺជាប្រទេសនាំចេញ​កាហ្វេធំទីពីរ ​បន្ទាប់ពី​ប្រេស៊ីល ដែល​នាំចូល​ប្រទេស​អាល្លឺម៉ង់ ដោយអត្រា​១៨,៦៣% នៃចំណែក​ទីផ្សារនាំចូលកាហ្វេរបស់​អាល្លឺម៉ង់។ ឬដូចប្រទេសអ៊ីតាលី ដែលជាប្រទេសល្បី​ល្បាញដោយសារអ្នកពិសាកាហ្វេ ភាគច្រើនជាកាហ្វេ arabica ក្នុងខែមករា ឆ្នាំ ២០២៣​ ក៏បាននាំចូលកាហ្វេ robusta ជាង ១៧ ពាន់តោនពី​ប្រទេសវៀតណាម ដែលមានតម្លៃជិត ៣៦ លានដុល្លារ​អាមេរិក។

ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក ខេត្ត​ ដាក់​ឡាក់ (Dak Lak) បានកំណត់ថា​ កាហ្វេជា​ដំណាំ​សំខាន់​និង​ឈរលំដាប់ "លេខ ១" ក្នុង​រចនា​សម្ព័ន្ធសេដ្ឋកិច្ច​របស់ខេត្ត។   ខេត្តបានរៀបចំ​គម្រោង​អភិវឌ្ឍ​កាហ្វេប្រកបដោយនិរន្តរភាព​ ក្នុង​ដំណាក់កាលឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣០ ដោយមានគោលដៅ​ធានាកំណើនបៃតង ស្ថិរភាព និរន្តរភាព ពហុតម្លៃ ដោយទស្សនៈ​មិនពង្រីកផ្ទៃទំហំ ​ យកចិត្តទុកដាក់លើ​គុណភាព​​តំបន់ដាំកាហ្វេពិសេស​ដែលតភ្ជាប់នឹង​តំបន់ណែនាំភូមិសាស្ត្រកាហ្វេ បួន​ម៉ាធួត (Buon Ma Thuot) ។

បច្ចុប្បន្ននេះ ខេត្ត ដាក់ឡាក់ (Dak Lak) បានបង្កើត​តំបន់ឯកវប្បកម្មកាហ្វេ​ robusta ពិសេសជា​ច្រើន​ ។ ក្រុមហ៊ុននាំចេញកាហ្វេជាច្រើនក៏ចូល​រួមយ៉ាងសកម្ម​  នៅពេលបង្កើតតំបន់ដាំវត្ថុធាតុដើមផ្ទាល់ខ្លួនរបស់ពួកគេ​ជាមួយនឹងគំរូសហករណ៍កាហ្វេប្រកបដោយនិរន្តរភាព។ ជាឧទាហរណ៍ គឺក្រុមហ៊ុន Simexco ដាក់ឡាក់ (Dak Lak) បាន​ប​ង្កើត​សហករណ៍កសិកម្មនិរន្តរភាព គឺស៊ូ (Cu Sue)  ២-៩ នៅឃុំ គឺស៊ូ (Cu Sue)  ស្រុក Cu M'gar ខេត្ត ដាក់​ឡាក់ (Dak Lak) ដើម្បីបង្កើត​តំបន់ឯកវប្បកម្ម ហ្វេពិសេស​ជាង ១៥០ ហិចតា។ គំរូនេះ​បាន​ក្រុមអ្នក​ជំនាញកសិកម្ម​និង​សហគ្រាស​បរទេស​មកទស្សនាស្វែងយល់និងកោតសរសើរឲ្យតម្លៃខ្ពស់។

ប្រភេទកាហ្វេម្សៅល្បីរបស់ក្រុមហ៊ុន ទ្រូងង្វៀន (Trung Nguyen) Legend គ្រុប។ រូបថត៖ ទ្រីញ​បូ ថាញ​ហ័រ /VNP

បច្ចុប្បន្ននេះ ខេត្ត ដាក់ឡាក់ (Dak Lak) បានបង្កើត​តំបន់ឯកវប្បកម្មកាហ្វេ​ robusta ពិសេសជា​ច្រើន​ ។ ក្រុមហ៊ុននាំចេញកាហ្វេជាច្រើនក៏ចូល​រួមយ៉ាងសកម្ម​  នៅពេលបង្កើតតំបន់ដាំវត្ថុធាតុដើមផ្ទាល់ខ្លួនរបស់ពួកគេ​ជាមួយនឹងគំរូសហករណ៍កាហ្វេប្រកបដោយនិរន្តរភាព។ ជាឧទាហរណ៍ គឺក្រុមហ៊ុន Simexco ដាក់ឡាក់ (Dak Lak) បាន​ប​ង្កើត​សហករណ៍កសិកម្មនិរន្តរភាព គឺស៊ូ (Cu Sue)  ២-៩ នៅឃុំ គឺស៊ូ (Cu Sue)  ស្រុក Cu M'gar ខេត្ត ដាក់​ឡាក់ (Dak Lak) ដើម្បីបង្កើត​តំបន់ឯកវប្បកម្ម ហ្វេពិសេស​ជាង ១៥០ ហិចតា។ គំរូនេះ​បាន​ក្រុមអ្នក​ជំនាញកសិកម្ម​និង​សហគ្រាស​បរទេស​មកទស្សនាស្វែងយល់ និងកោតសរសើរឲ្យតម្លៃខ្ពស់។


ក្រៅពីការរៀបចំ​តំបន់ដាំដុះ ខេត្ត​ ដាក់ឡាក់ (Dak Lak) ក៏ជំរុញការអភិវឌ្ឍនមជ្ឈមណ្ឌលកែច្នៃស៊ីជម្រៅ ​ពង្រីកការ​ផ្សព្វផ្សាយ និងជំរុញការវិនិយោគ បង្កើត​សាអាជីវកម្ម និងសហគ្រាសរឹងមាំ ដើម្បីបម្រើការនាំចេញ ក្នុងនោះមានក្រុមហ៊ុន​ល្បី​ល្បាញ ​និងធំៗដែលបានបង្កើត​ចំណាប់អារម្មណ៍នៅទីផ្សារកាហ្វេពិភពលោក ដូចជា ក្រុមហ៊ុន ទ្រូង​ង្វៀន (Trung Nguyen) Legand គ្រុប  ក្រុមហ៊ុន Simexco ដាក់ឡាក់  (Dak Lak) ក្រុមហ៊ុន អាន​ថាយ (An Thai) ក្រុមហ៊ុន Dakman វៀតណាម​ ... ដំណោះស្រាយទាំងអស់នេះ ជាមួយគោលដៅ​មួយ​គឺ​ការ​រួម​ចំណែក​ក្នុង​ការ​បង្កើន​តម្លៃ​នាំ​ចេញ​នៃ​ឧស្សាហកម្ម​កាហ្វេ​របស់​វៀតណាមពី ​៤ ​ពាន់​លាន​ដុល្លារ​អាមេរិកក្នុង​មួយ​ឆ្នាំ​ឡើង​ដល់​ ១០ ​ពាន់​លាន​ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះគឺការរំពឹង​ដ៏អស្ចារ្យមួយ ប៉ុន្តែមិនមែនដោយគ្មានមូលដ្ឋានទេ./. 

សារមន្ទីរកាហ្វេ នៅទីក្រុង បួន​ម៉ាធួត (Buon Ma Thuot) ដែលជាកន្លែងឧទ្ទេសនាម និងលើកតម្កើងវប្បធម៌កាហ្វេ​ដ៏ល្បីល្បាញលើពិភពលោក រួមទាំងកាហ្វេវៀតណាម​ផងដែរ។ រូបថត៖ ថាញ​ហ័រ/VNP

កាហ្វេ Robusta ស្រូបយកអត្រាជាង ៩០% នៃផ្ទៃដីដាំដំណាំកាហ្វេ​នៅប្រទេសវៀតណាម។ កាហ្វេ Robusta ជា​លិតផល​ពិសេស​នៃទីក្រុង បួន​ម៉ាធួត (Buon Ma Thuot) ពេលឆុង​កាហ្វេ ទឹកកាហ្វេ​មានទឹក​ខាប់ និង​​ទឹក​មាន​ពណ៌អាំប៊ែរដ៏ស្រស់ស្អាត ក្លិនឈ្ងុយលាយឡំនឹងរសជាតិ​​ជូ​រ​បន្តិចនៃផ្លែឈើធម្មជាតិ អាចប្រើកាហ្វេ​សុទ្ធ​ ឬឆុង​ក្លាយទៅប្រភេទ​កាហ្វេដ៏ទាក់ទាញផ្សេងៗ និង​ល្បីល្បាញ​ជាច្រើន​ដូចជា កាហ្វេខ្មៅ កាហ្វេទឹកដោះគោ កាហ្វេស៊ុត កាហ្វេអំបិល... យោងតាមទិសដៅ​រហូតដល់ឆ្នាំ ២០២៥ ខេត្ត ដាក់ឡាក់ (Dak Lak) នឹងមានចម្ការកាហ្វេ robusta ពិសេសចំនួន ១.០៦០ ហិកតា និង ២.១២០ ហិចតានៅឆ្នាំ ២០៣០  ទិន្នផលត្រូវបានគេរំពឹងថា​នឹង​មានប្រហែល ១៥០០ តោននៅឆ្នាំ ២០៣០ ។

អត្ថបទ៖ VNP ថាញហ័រ រូបថត៖ ថាញហ័រ ទ្រីញបូ

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង  


top