បទយកការណ៍ឯកទេស

ទីក្រុង ដាណាំង(Da Nang) - ខេត្ត ក្វាងណាម (Quang Nam)៖ រួមបញ្ចូលគ្នា ដើម្បីត្រៀមខ្លួន ឆ្ពោះទៅកាន់មហាសមុទ្រ

ការរួម​បញ្ចូល​មូលដ្ឋាន​ចំនួន​ពីរ​ ដែល​មាន និស្ស័យនឹងគ្នាគឺ ទីក្រុង ដាណាំង (Da Nang)...

ទីក្រុង ដាណាំង (Da Nang) និង ខេត្ត​ក្វាង​ណាម (Quang Nam) ពី​មុន​ជា​ខេត្ត​តែ​មួយ​ (ខេត្ត ក្វាង​ណាម  – ដាណាំង (Quang Nam – Da Nang)) ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​បំបែក​ចេញ​ពី​គ្នា​ ហើយ​ឥឡូវ​នេះ​ឈរ​មុខ​ឱកាស​ជា​ប្រវត្តិសាស្ត្រ​ គឺការ​រួម​បញ្ចូល​គ្នា​​តែ​មួយវិញ​។ ដូចសម្តី​របស់​លោកលេខាបក្សទីក្រុង ដាណាំង (Da Nang ) ង្វៀន វ៉ាន់ក្វាង ( Nguyen Van Quang) បានមានប្រសាសន៍ថា​ បន្ទាប់​ពី​រយៈពេល​ ២៧​ ឆ្នាំ​នៃ​ការ​បំបែក​ខេត្ត​ជា​បណ្តោះ​អាសន្ន​ ដើម្បី​ឲ្យ​តំបន់​នីមួយៗអភិវឌ្ឍរៀងៗ ខ្លួន​ ឥឡូវនេះដល់ពេល​ពួកយើង​​ត្រឡប់​មក​បញ្ចូល​គ្នា​វិញ​។ 

យោង​តាម​អ្នក​ជំនាញ​ ការ​រួមបញ្ចូលគ្នា​នៃ​តំបន់​ទាំង​ពីរ​នេះ​ ​មិន​ត្រឹមតែ​ពង្រីក​ភូមិសាស្ត្រ​ និង​បរិមាណប្រជាជន​ប៉ុណ្ណោះ​ទេ​ នៅទាំង​ត្រូវបាន​រំពឹង​ថា​ នឹង​បង្កើត​សន្ទុះ​សម្រាប់​វិស័យ​​ជា​ច្រើន ​ក្នុង​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ជាពិសេស​​គឺ វិស័យទេសចរណ៍ ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ និង logistics

ទីក្រុង ដាណាំង (Da Nang) គឺជាគោលដៅទេសចរណ៍ដ៏ពេញ​និយម សម្រាប់​ដំណើរទេសចរណ៍តាម​ផ្លូវសមុទ្រ របស់​ក្រុមហ៊ុននាវាដឹកជញ្ជូនធំៗ ជាច្រើន នៅលើពិភពលោក។ រូបថត៖ ថាញហ្វ័រ
ស្ពាន​មាស កន្លែង check-in ល្បីល្បាញលើពភពលោក នៅក្នុងខេត្ត ដាណាំង (Da Nang) ។ រូបថត៖ ង្វៀន​ទ្រីញ

លោក កាវ​ ទ្រីយុង (Cao Tri Dung) ប្រធាន​សមាគម​ទេសចរណ៍​ទីក្រុង​ ដាណាំង (Da Nang ) បាន​សន្និដ្ឋានថា៖ "បន្ទាប់​ពី​ការ​រួម​បញ្ចូល​គ្នា ទីក្រុង ដាណាំង (Da Nang) នឹង​មាន​កម្លាំង​គ្រប់​គ្រាន់​​ ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍អាស៊ី ស្មើ Phuket, Bali, Hawaii មិនមែនគ្រាន់តែ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍ក្នុង​ប្រទេស​ និង​អាស៊ីអាគ្នេយ៍នោះឡើយ"។

លោក លេ ​កុង​កើ (Le Cong Co) អតីត​អនុប្រធាន​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម​ នៃអតីត​ខេត្ត ក្វាងណាម - ដាណាំង (Quang Nam - Da Nang) បាននិយាយ​ថា ​បើប្រៀបធៀប​នឹង​តំបន់​ ដែល​រួមបញ្ចូល​គ្នាផ្សេង​ៗទៀត​ ទីក្រុង ដាណាំង (Da Nang) ថ្មី​អាច​ក្លាយជាតំបន់​ "ស្អាត​បំផុត​" គ្មាន​ខេត្ត​ណា ប្រៀបផ្ទឹម​ ព្រោះ​តំបន់​មួយ​នេះមាន​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​ពីរ​គឺ​ អាកាសយានដ្ឋាន ជូឡាយ (Chu Lai) និង អាកាសយានដ្ឋាន ដាណាំង (Da Nang)  កំពង់ផែសមុទ្រ​ធំចំនួនពីរ និងបេតិកភណ្ឌ​អន្តរជាតិ​ចំនួនពីរ​ទៀត បង្កើតទីតាំងធំទូលាយសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យថ្មី។

ភាពសប្បាយរីករាយ នៅឆ្នេរសមុទ្រ ដាណាំង (Da Nang)។ រូបថត៖ ថាញហ្វ័រ
ភូមិ​នេសាទបុរាណ​ ម៉ឹន​ថាយ​ នៅឆ្នេរសមុទ្រ ដាណាំង(Da Nang) ។ រូបថត៖ ង្វៀន​ទ្រីញ​

អាចនិយាយ​បាន​ថា​ ការ​រួម​បញ្ចូល​គ្នានូវខេត្ត ក្វាងណាម (Quang Nam) និងទីក្រុង ដាណាំង (Da Nang) នឹង​បង្កើត​ប្រព័ន្ធ​អេកូ​ទេសចរណ៍​ពិសេស​សម្រាប់​ទីក្រុង​ ដាណាំង (Da Nang) ថ្មី។ ​បន្ទាប់ពី​ការ​រួម​បញ្ចូលគ្នា​ ទីក្រុង​ថ្មី​នេះ​ នឹង​មាន​ប្រព័ន្ធ​សេវា​ស្នាក់​នៅ​ឈាន​មុខ​គេ​ក្នុង​ប្រទេស ដោយ​មាន​បន្ទប់​ប្រហែល​ ៨០.០០០ បន្ទប់​ ក្នុងនោះអត្រា​បន្ទប់​លំដាប់​ផ្កាយ​ ៥ គឺ​ខ្ពស់​ជាង​គេ​ក្នុងទូទាំងប្រទេស​វៀតណាម​។ លើស​ពី​នេះ​ ទីក្រុង​ក៏នឹង​មាន ទីក្រុងក៏នឹងមានគ្រប់ប្រភេទនៃទេសចរណ៍សមុទ្រ កោះ ទេសចរណ៍​តាម​ដង​ទន្លេ​ ទេសចរណ៍​លំហែកាយ ទេសចរណ៍​​ធម្មជាតិ​ និង​អេកូឡូស៊ី​ ទេសចរណ៍​បេតិកភណ្ឌ​ ទេសចរណ៍​វប្បធម៌​ ទេសចរណ៍​កីឡា​ ទេសចរណ៍​សន្និសីទ​... គឺជាប្រៀបខ្លាំង​មួយ​ ដែល​មិនមែន​​តំបន់ណា​មាន​។

ហើយ​នៅ​ពេល​និយាយ​អំពី​ទីក្រុង​ ដាណាំង (Da Nang) ពិភពលោក​​នឹង​​ស្គាល់​ទីក្រុងដែលមានគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ល្បី​ៗ ជាច្រើន​ ដូចជា ឆ្នេរសមុទ្រ មីខេ (My Khe) បេតិកភណ្ឌ​ពិភពលោក​ទីក្រុង​បុរាណ ហូយអាន (Hoi An) បេតិកភណ្ឌពិភពលោក មីសើន (My Son) រមណីយដ្ឋាន ងូហាញ​សើន  (Ngu Hanh Son) តំបន់​ទេសចរណ៍​ បាណា (Ba Na) Hills ស្ពាន​មាស​ តំបន់ជីវមណ្ឌលបម្រុង គូឡាវចាម (Cu Lao Cham) ព្រៃដូង បៃមៅ (Bay Mau) មហោស្រពកាំ​ជ្រួច​អន្តរជាតិ រួមជាមួយ​ព្រឹត្តិការណ៍​វប្បធម៌ មហោស្រពនានា ដូចជាមហោស្រពវប្បធម៌វៀតណាម - ជប៉ុន ពានរង្វាន់កីឡា​វាយ​កូន​ហ្គោលទេសចរណ៍ មហោស្រព​ភាពយន្តអន្តរជាតិ ការ​ប្រកួត​សម្រស់បវរកញ្ញា​អន្តរជាតិ​...

បេតិកភណ្ឌពិភពលោកទីក្រុងបុរាណ ហូយ​អាន (Hoi An) ដែល​ជា​គោលដៅ​ដ៏​ល្បីល្បាញ​ក្នុងដំណើរ​ទេសចរណ៍​បេតិកភណ្ឌ ភាគ​​ក​ណ្តាល។ រូបថត៖ ង្វៀនទ្រីញ

ពិធីបុណ្យពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ វៀតណាម-ជប៉ុន នៅក្នុង​បេតិកភណ្ឌពិភពលោក​ទីក្រុងបុរាណ​  ហូយ​អាន (Hoi An)។ រូបថត៖ ថាញហ្វ័រ

មិនផ្អាកនៅ​ទី​នោះ​ បន្ទាប់ពី​ការ​រួម​បញ្ចូល​គ្នា ទីក្រុង ដាណាំង (Da Nang) ថ្មី នឹងបង្កើតភាពទាក់ទាញបន្តការតភ្ជាប់​ពង្រីក​ទីផ្សារ​ទេសចរណ៍ពោរពេញដោយ​សក្ដានុពល​ក្បែរ​តំបន់មួយចំនួន ដូចជា​ អតីតរាជ​វាំងហ្វេ (Hue) ខេត្ត ក្វាងទ្រី (Quang Tri) ខេត្ត​ក្វាងប៊ិញ (Quang Binh) តាម​រយៈផ្លូវ​បេតិកភណ្ឌ​នៃភាគកណ្តាល ជាមួយបណ្ដា​ខេត្ត​តំបន់​តីង្វៀន (Tay Nguyen) និងសូម្បីតែតភ្ជាប់ជាមួយប្រទេស​ឡាវ​ តាម​រយៈ​ច្រក​របៀង​សេដ្ឋកិច្ច​ខាង​កើត​-ខាង​លិច​។

ក្នុង​ទិសដៅ​អភិវឌ្ឍ​ទីក្រុង​ ដាណាំង (Da Nang) ថ្មី​ឲ្យ​ក្លាយ​ជា​ប៉ូល​កំណើន​របស់​វៀតណាម​ និង​ជា​ទីក្រុង​មួយ​ក្នុងចំណោមបណ្ដាទី​ក្រុងមានលទ្ធភាព​ប្រកួត​ប្រជែង​​ខ្ពស់​ក្នុង​ប្រទេស​ និង​តំបន់​អាស៊ី - ប៉ាស៊ីហ្វិក​ លោកអគ្គលេខាបក្ស តូឡឹម (To Lam) សន្និដ្ឋានថា​ ទីក្រុង​  (Da Nang) ថ្មី​ត្រូវ​ជំរុញ​ការ​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចឡើងវិញ ​តាម​ទិស​ដៅ​លើកកម្ពស់​ទិន្នផលពលកម្ម ពង្រឹក​សក្តានុពល​ ប្រៀបខ្លាំងជាអតិបរមា កសាង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ តំបន់​ពាណិជ្ជកម្ម​សេរី​ តំបន់​បុរីទំនើប តំបន់ទេសចរណ៍​លំហែកាយ​មានគុណភាពខ្ពស់។

 

ទីតាំងអភិវឌ្ឍថ្មី​ត្រូវ​កំណត់​តួនាទី​ យុទ្ធសាស្ត្រ​ និង​គុណសម្បត្តិ​រៀងៗខ្លួន ដូចជា ​ប៉ូល​អភិវឌ្ឍ​ឧស្សាហកម្ម logistics ជូឡាយ (Chu Lai) មជ្ឈមណ្ឌល​ទេសចរណ៍​វប្បធម៌​ ហូយអាន (Hoi An) តំបន់​ មីសើន (My Son) តំបន់​កសិកម្មអនុវត្ត​បច្ចេកវិទ្យា​ខ្ពស់​ជាដើម។

ដូច្នេះ​​អាច​មើលឃើញ​ថា​ នៅ​ពេល​អនាគត​ បន្ទាប់ពី​ការ​រួម​បញ្ចូល​គ្នា​ ទីក្រុង​ ដាណាំង (Da Nang) ថ្មី​នឹង​មាន​សក្តានុពល​កំណើន និងប្រៀបខ្លាំងជា​ច្រើន ​ដើម្បីកំណើន​សេដ្ឋកិច្ច​ និងប្រៀបខ្លាំងមួយ​​ក្នុង​ចំណោម​បណ្តា​ប្រៀបខ្លាំង​​ឈាន​មុខ​​​ ដែល​អាច​ក្លាយ​ជាកម្លាំង​ចលករ​​សម្រាប់​វិស័យ​ផ្សេង​ទៀត​គឺ​ វិស័យ logistics និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​។

លោក ផាម​ បាក់​ប៊ិញ (Pham Bac Binh) ប្រធាន​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៃ​ទីក្រុង​ ដាណាំង (Da Nang) បាន​និយាយ​ថា​ បន្ទាប់ពី​ការ​រួម​បញ្ចូល​គ្នា​ ទីក្រុង​  ដាណាំង (Da Nang) ថ្មី​មិន​ត្រឹមតែ​នឹងពង្រីក​ភូមិសាស្ត្រ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ពង្រីក​សក្តានុពលនៃកំណើន ដែលមិនធ្លាប់​មាន​ពី​មុន​មក​ ជាពិសេស​គឺវិស័យទេសចរណ៍​ ឧស្សាហកម្ម​ សេវាកម្ម​ logistics និង​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​។

តំបន់ឧស្សាហកម្ម THACO ជូឡាយ ( Chu Lai) បច្ចុប្បន្នជាកន្លែងប្រមូលផ្តុំ​រោង​ចក្រផលិត និងដំឡើងរថយន្ត រោងចក្រជំនួយឧស្សាហកម្ម និង​មជ្ឈមណ្ឌលផលិតគ្រឿងយន្ត​ធំ នៅភាគកណ្តាល និងទូទាំងប្រទេស។ រូបថត៖ ង្វៀនទ្រីញ

ជា​ការ​ពិត​ "អាវ​តឹង​ពេក​" របស់​ទីក្រុង​ ដាណាំង (Da Nang) ក្នុងប៉ុន្មានឆ្នាំកន្លងបាន​រា​រាំងល្បឿនរើបម្រះខ្លួន​។ កង្វះដីអភិវឌ្ឍឧស្សាហកម្ម បន្ថយទីតាំងសម្រាប់ការពង្រីកទីក្រុង និងការពឹងផ្អែកលើធនធានមានកម្រិត គឺជាឧបសគ្គចាំបាច់ត្រូវតែដោះស្រាយ។ ទន្ទឹមនឹងនោះ ខេត្ត ក្វាងណាម (Quang Nam) មានផ្ទៃដីធំ ​ការបែងចែកប្រជាជនរស់នៅសមហេតុផល និង​សក្តានុពល​ធនធាន​ច្រើនសម្បូរបែប​ នោះគឺ​ "បន្តដៃវែង" ដ៏​ល្អ​សម្រាប់​យុទ្ធសាស្ត្រ​ព​ង្រីក​ផ្ទៃដីអភិវឌ្ឍ​ទីក្រុង​ ដាណាំង (Da Nang) ថ្មី។

អាកាសយានដ្ឋានអន្តរជាតិ ដាណាំង (Da Nang) ស្ថិត​ក្នុង​ចំណោមអាកាសយានដ្ឋាន​ល្អបំផុតទាំង ១០០ នៅ​លើពិភពលោកក្នុងឆ្នាំ ២០២៥។ រូបថត៖ ថាញហ្វ័រ 

អំពី​ហេដ្ឋារចនា​សម្ព័ន្ធ​ ការតភ្ជាប់ក្នុង​តំបន់បាន​លើក​កម្ពស់ ពីកំពង់ផែ​ ទៀន​សា (Tien Sa) លៀន​ចៀវ (Lien Chieu) ជូឡាយ  (Chu Lai) អាកាសយានដ្ឋាន ដាណាំង (Da Nang) និង ជូឡាយ ( Chu Lai) ផ្លូវ​ល្បឿនលឿន​ពី​ភាគខាងជើង ​ភាគខាងត្បូង ដាណាំង (Da Nang) ក្វាង​ង៉ាយ (Quang Ngai)... ។ ខេត្ត ដាណាំង (Da Nang) ថ្មី​ក្លាយ​ជា​មជ្ឈ​មណ្ឌលចរាចរណ៍​ និង logistics ​ចម្រុះ​ ​បម្រើ​ទាំង​ទំនិញ​ និង​អ្នក​ដំណើរ​អន្តរជាតិ​។

ភាព​ងាយស្រួល​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ logistics យន្តការ​ជាដើម​ ក៏​នឹង​ជំរុញ​ការ​​ពង្រីក និង​បង្កើតការតភ្ជាប់នៃ​ការ​ផ្លាស់ប្តូរ​ផលិតកម្ម​រវាង​តំបន់ឧស្សាហកម្ម​កំពុង​មាន​ស្រាប់​​ នៅ ខេត្ត ក្វាងណាម (Quang Nam) និងទីក្រុង ដាណាំង (Da Nang) ក្នុងនោះមានទាំងតំបន់ឧស្សាហកម្ម​បច្ចេកវិទ្យាខ្ព​ស់​នៃទីក្រុង ដាណាំង (Da Nang) និង​តំបន់​សេដ្ឋកិច្ច​បើក​ចំហ​ ជូឡាយ (Chu Lai) របស់ខេត្ត ក្វាងណាម (Quang Nam) បង្កើតជា​ប្រ​ព័ន្ធ​​តំបន់ឧស្សាហកម្មទ្រង់ទ្រាយធំ នៅភាគកណ្តាល​ និង​​ទូទាំង​ប្រទេស​ដោយមាន​គ្រប់​មុខរបរ​។

 

សកម្មភាពផលិត នៅរោងចក្ររថយន្ត​ ស្ថិតក្នុងតំបន់ឧស្សាហកម្ម THACO ជូឡាយ ( Chu Lai)។ រូបថត៖ ថាញហ្វ័រ

 

លើស​ពី​នេះ​ ខេត្ត ក្វាងណាម (Quang Nam)បច្ចុប្បន្នមានផ្ទៃដី​ជាច្រើន ដែល​មិន​ទាន់​ប្រើប្រាស់​​។ ការឆ្លៀត យក​ដី​ទាំង​នេះ​ ដើម្បី​ពង្រីកតំបន់​ឧស្សាហកម្ម​ជំនួយ តំបន់ឧស្សាហកម្មបច្ចេក​វិទ្យា​ខ្ពស់​ ​ នឹង​ជា​ដំណោះស្រាយ​​បញ្ហា​ពង្រីក​ទីតាំងផលិតកម្ម​ ​ជាអ្វី​ដែល​ទី​ក្រុង​ ដាណាំង (Da Nang) តែងតែខ្វះខាត។

យោង​តាម​លោកលេខាបក្សទីក្រុង ​ ដាណាំង (Da Nang)  ង្វៀន ​វ៉ាន់​ក្វាង (Nguyen Van Quang) នៅ​ពេល​តំបន់​ទាំង​ពីរ​រួមបញ្ចូលគ្នា​ ទី​ក្រុង ដាណាំង (Da Nang) ថ្មី​នឹង​មាន​ “ឱកាសពង្រីកធំជាង” ព្រោះបច្ចុប្បន្ន ដា ណាំង (Da Nang) កំពុង​ទទួល​បាន​យន្តការ​ និង​គោល​នយោបាយ​ពិសេស​ជាច្រើន​ពីមជ្ឈិម។ នៅ​ពេល​រួមបញ្ចូល​គ្នា​ យន្តការ​ទាំងនេះ​នឹង​ត្រូវ​បាន​អនុវត្តរួម​ចំពោះ​ទីក្រុងថ្មី។

ដោយ​ការរួមបញ្ចូលគ្នានោះ នឹង​បង្កើតសន្ទុះ​ថ្មី​នៅ​ក្នុង​​ដំណើរការអភិវឌ្ឍ ទីក្រុង​ ឧស្សាហកម្ម​ logistics បច្ចេកវិទ្យា​ខ្ពស់​ និងសេវាកម្ម​​គុណភាព​ខ្ពស់​។ ការ​រួមបញ្ចូលគ្នា​នៃ​ខេត្ត​ ក្វាងណាម (Quang Nam) និង​ទីក្រុង​ ដាណាំង (Da Nang) ក៏​ជា​ជំហានមួយ​ ដើម្បីអនុវត្តគោលនយោបាយធំៗ​ ចំនួនពីរ​ របស់​ការិយាល័យ​នយោបាយ​៖ សេចក្តីសម្រេច​ចិត្ត​លេខ​ ៤៣-NQ/TW ស្តីពីការកសាង និងអភិវឌ្ឍ​ទីក្រុង​ ដាណាំង (Da Nang) រហូតដល់​ឆ្នាំ​២០៣០​ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៤៥​ និង​សេចក្តីសម្រេច​ចិត្ត​លេខ​ ២៦​- NQ/TW ស្តីពី ​ការ​អភិវឌ្ឍសេដ្ឋកិច្ច - សង្គម​ និង​​ធានាការ​ការពារជាតិ សន្តិសុខ ក្នុងតំបន់ខាងជើង​នៃភាគកណ្តាល និង​តំបន់ឆ្នេរសមុទ្រ​នៃភាគ​កណ្តាលដល់ឆ្នាំ ២០៣០ ​ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៤៥។

ក្រុមហ៊ុន​ដឹកជញ្ជូន​​អន្តរជាតិ ទ្រឿង​ហាយ​ (Truong Hai) (THILOGI) ដឹកជញ្ជូន​សឺមីរ៉ឺម៉កសម្រាប់​ការនាំចេញ។ រូបថត៖ ឯកសាររបស់ THILOGI

ជា​ពិសេស​ ​ដូចលោកអគ្គលេខាបក្ស តូឡឹម (To Lam) បានមាន​ប្រសាសន៍ថា ការ​រួម​បញ្ចូល​គ្នា​ មិន​គ្រាន់តែ​ជា​ការ​ផ្លាស់ប្តូរ​ផ្នែក​រដ្ឋបាល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នោះគឺ​ជា​ឱកាស​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ ក្វាងណាម (Quang Nam) និង​ទីក្រុង​ ដាណាំង (Da Nang) ដើម្បី​រួម​គ្នា​កសាង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ វប្បធម៌​ និង​នវានុវត្តន៍​ឈាន​មុខ​ក្នុង​តំបន់​ ចាំបាច់​ពង្រីកប្រៀបខ្លាំង​ទាំង​សង​ខាង​ រៀបចំ​ផែនការ​ចក្ខុវិស័យក្នុងរយៈ​ពេល​វែង​ ចែក​រំលែក​ផលប្រយោជន៍​ ទំនួល​ខុសត្រូវ​ និង​សេចក្តីប្រាថ្នាអភិវឌ្ឍ ដើម្បី​​​ក្វាង (Quang) - ដា (Da) ពិត​ជា​​ឆ្ពោះទៅកាន់មហាសមុទ្រ៕

អត្ថបទ៖ ថាញហ្វ័រ  - រូបថត៖ ថាញហ្វ័រ  ង្វៀន​ទ្រីញ និង​ឯកសារ

ប្រែសម្រួលដោយង្វៀន​យ៉ាង


top