ទេសចរណ៍

ទីក្រុង ដាណាំង (Da Nang) ក្នុងរដូវផ្កាត្រសេតពណ៌លឿង និងស្វាកន្ទុយសជើងក្រហម

ជា​​រៀង​រាល់​ឆ្នាំ​ ចាប់​ពី​ខែ​មីនា​ ដល់​ខែ​មេសា​ នៃ​ប្រតិទិនសុរិយគតិ ព្រៃឈើ​នៅ​លើ​ឧបទ្វីប​ សើនត្រា (Son Tra) ក្នុង​ទីក្រុង ដាណាំង (Da Nang) មានពណ៌​លឿង​ភ្លឺ​នៃផ្កាត្រសេត...

ស្វា​កន្ទុយសជើង​ក្រហមធំមួយ​ក្បាល​ដ៏ស្រស់ស្អាត ​អង្គុយ​ នាពេលរសៀល។

ជា​​រៀង​រាល់​ឆ្នាំ​ ចាប់​ពី​ខែ​មីនា​ ដល់​ខែ​មេសា​ នៃ​ប្រតិទិនសុរិយគតិ ព្រៃឈើ​នៅ​លើ​ឧបទ្វីប​ សើនត្រា (Son Tra) ក្នុង​ទីក្រុង ដាណាំង (Da Nang) មានពណ៌​លឿង​ភ្លឺ​នៃផ្កាត្រសេត ហើយ​នេះ​ជា​រដូវ​ដែល​ដើម​ឈើ​ដុះ​លូតលាស់​យ៉ាងល្អ​ ដើមឈើ​មានមែក​ខ្នែង​ជា​ច្រើន​ ទាក់ទាញ​សត្វ​ស៊ី​ស្លឹក​មក​ និង​រកស៊ី ជាពិសេស​គឺ​សត្វស្វាកន្ទុយសជើងក្រហម ដែលជា​សត្វ​​ដ៏​ស្រស់ស្អាត​​ គេស្គាល់ថាជា ម្ចាស់ក្សត្រីនៃទោចម្កុដ

ក្រោយរដូវផ្ការីក​ ព្រៃ​ធម្មជាតិ សើន​ត្រា (Son Tra) មាន​ពណ៌​លឿង​ភ្លឺ​របស់ផ្កាត្រសេត។ 

ស្វាកន្ទុយសជើង​ក្រហម (មាន​ឈ្មោះវិទ្យាសាស្ត្រPygathrix nemaeus) ជាក្រុម​ស្វា​ស៊ី​ស្លឹក​ ប៉ុន្តែ​ជួនកាល​ ពួក​វា​ស៊ីផ្លែឈើ ឬគ្រាប់តាម​រដូវកាលផ្សេង​ៗ ។ ជាធម្មតា ស្វាកន្ទុយសជើង​ក្រហម រស់​នៅ​ និង​លោតផ្លោះពីមែកឈើមួយទៅមែក​ឈើមួយ ក្នុង​ព្រៃ ​ប៉ុន្តែ​ពេល​ខ្លះ​វា​នៅតែ​ចុះ​ទៅ​ដី​ ដើម្បី​ផឹក​ទឹក​ ឬ​​ស៊ី​ដី​ ដើម្បី​បន្ថែម​សារធាតុ​រ៉ែ​។

គ្រួសារស្វាកន្ទុយសជើង​ក្រហមមួយ  ​កំពុង​រកស៊ីលើដើម​ផ្កាត្រសេតពណ៌លឿង។ 

ស្វាកន្ទុយសជើង​ក្រហម គឺ​ជា​ប្រភេទ​សត្វ​កម្រ​ ដែល​រស់នៅ​តែ​ក្នុង​តំបន់ឥណ្ឌូចិន​ ដែល​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ថា​ ប្រភេទស្វតជិត​ផុតពូជ​នៅ​ក្នុង​សៀវភៅ​ក្រហម​វៀត​ណាម​ និង​ IUCN ពិភពលោក ។ យោង​តាម​មជ្ឈមណ្ឌល​អភិរក្ស​​ជីវចម្រុះ​ វៀតណាម​ពណ៌បៃតង (GreenViet) ដែល​ជា​អង្គការ​កំពុង​ប្រតិបត្តិការ​លើ​វិស័យ​អភិរក្ស​ជីវចម្រុះ​ នៅ​ភាគ​កណ្តាល​ តំបន់ តីង្វៀន (Tay Nguyen) នៅឧទ្វីប សើន​ត្រា (Son Tra) ទីក្រុង ដាណាំង (Da Nang) បច្ចុប្បន្ន​មាន​ស្វាកន្ទុយ​ស​ជើង​ក្រហមជាង ១៣០០ ក្បាល រស់នៅក្នុង​បរិស្ថានធម្មជាតិ ដែល​ជា​បរិមាណសត្វ​​ស្វា​​ប្រភេទនេះដ៏​ច្រើន​បំផុត​ និង​មាន​និរន្តរភាព​បំផុត នាពេលបច្ចុប្បន្ន​នេះ។

គ្រួសារស្វាកន្ទុយសជើង​ក្រហមមួយ  ​កំពុង​រកស៊ីលើដើម​ផ្កាត្រសេតពណ៌លឿង។ 

អាស្រ័យ​លើ​តំបន់​ សត្វ​ស្វាកន្ទុយ​ស ជើង​ក្រហមមាន​ឈ្មោះ​ផ្សេង​ៗ​គ្នា​។ ឧទាហរណ៍​ ស្វាប្រាំពីរពណ៌ ស្វា​ទាហាន​ ស្វា​សម្តេចប៉ាប ​ សត្វស្វាលាក់ក្បាលលេចចេញ​កន្ទុយ  ឬស្វាផ្កា... តំបន់​ខ្លះ​ហៅ​វា​ថា​ ស្វា​សម្តេច​ប៉ាប ព្រោះ​វា​មាន​រោម​ចម្រុះ​ពណ៌​ និង​ភាពថ្លៃ​ថ្នូរ​។ ឬ​តំបន់​មួយ​ចំនួនទៀត ប្រជាជន​ហៅ​វា​ថា​ ស្វា​ប្រាំពីរ​ពណ៌​ ដោយសារ​តែ​រោម​របស់​វា​មាន​ប្រាំពីរ​ពណ៌​ផ្សេង​គ្នា​។ ឬ​ប្រជាជនក្នុង​តំបន់ផ្សេងទៀត គេហៅថា​ ជា​ស្វា​ទាហាន​ ពីព្រោះ​នៅ​លើ​ក្បាល​របស់​វា​មាន​រោម​ពណ៌ខ្មៅ ដែលមើលទៅដូចជាមួក beret របស់​ទាហាន​។ តំបន់​ខ្លះ​ថែម​ទាំងហៅវាថា "សត្វស្វាលាក់ក្បាលលេចចេញកន្ទុយ" ពីព្រោះនៅពេលដែលសត្វ​ស្វា​ឃើញ​មនុស្ស​ ពួក​វា​ភាគច្រើន​តែ​យក​ស្លឹកនិង​មែក​ឈើ ដើម្បីបាំងមុខ ប៉ុន្តែ​គេ​បាន​មើលឃើញកន្ទុយរបស់វា ដែល​មើល​ទៅ​គួ​រ​ឱ្យ​ស្រឡាញ់ និង​ងាយស្រួល​ក្នុង​ការ​សម្គាល់​។

ស្វាកន្ទុយ​ស​ជើង​ក្រហមភាគច្រើន​ រស់នៅ​លើដើម​ឈើ​ខ្ពស់​ ដើម្បី​សម្របខ្លួន​ទៅ​នឹង​បរិស្ថាន​ ពេល​ខ្លះ​ពួកវាចុះ​មក​ទាប​។ 

យោង​តាម​ការ​សង្កេត​របស់​យើង​ ហ្វូង​ស្វា​​កន្ទុយ​ស​ជើងក្រហមភាគច្រើន​ រស់នៅឧទ្វីប សើន​ត្រា (Son Tra)  ដែល​មាន​កូន​ស្វា សូម្បីតែ ហ្វូងស្វា​កន្ទុយ​ស ជើង​ក្រហម​ជាច្រើន ដែល​មានកូនស្វាមួយ​ចំនួន​​។ នោះ​​បង្ហាញ​ថា​ ​ស្វាកន្ទុយ​សជើង​ក្រហម ​​លូតលាស់​ និង​​សម្រប​ខ្លួន​​បាន​ល្អ​ទៅ​នឹង​បរិស្ថាន​នៅ​ក្នុង​តំបន់​នេះ​​​។ ថ្មីៗនេះ ការ​សិក្សាហ្សែន បាន​កំណត់​​ប្រវត្តិ​នៃ​ការ​បង្កើត​ស្វាកន្ទុយ សជើង​ក្រហម ចាប់តាំងពី ១ លាន​ឆ្នាំ​មុន​ ហើយ​បង្ហាញ​ថា​ ប្រភេទ​ស្វា​នេះ​មាន​ទំ​នាក់​ទំ​នង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្វា​កន្ទុយស ជើង​ប្រជេះ ជាងស្វាកន្ទុយ​ស ជើង​ខ្មៅ។

ស្វាកន្ទុយ​សជើង​ក្រហម រស់​នៅ​តាម​ហ្វូង ដែល​ដឹកនាំ​ដោយ​ស្វា​ឈ្មោលធំមួយ​ក្បាល។ 

ស្វាកន្ទុយ​សជើង​ក្រហម ត្រូវបាន​ពិពណ៌នា​ និង​ដាក់​ឈ្មោះ​ដំបូង​ នៅឆ្នាំ ១៧៧១ ដោយ​អ្នក​វិទ្យាសាស្ត្រ​ លោក Linnaeus ។ នៅពេលនោះ​ ប្រភេទ​សត្វ​ស្វានេះ​ ត្រូវ​បានរក​ឃើញ​ នៅ​ភាគ​ខាង​ជើង​នៃ​ខេត្ត​ ក្វាង​ណាម (Quang Nam) និង​ភ្នំ​ ជឹ ម៉មរៃ (Chu Mom Ray) នៃខេត្ត កូន​ទុំ (Kon Tum) ។ នៅ​ឧបទ្វីប​ សើន​ត្រា (Son Tra) ប្រជាជន​បាន​រក​ឃើញ​ ហ្វូង​ស្វា​កន្ទុយ​សជើង​ក្រហម  នៅឆ្នាំ ១៩៦៩ ដោយ លោក Van Peenen និងសហការី។

ទឹក​មុខគួរ​ឱ្យ​ចាប់អារម្មណ៍​របស់​ស្វាកន្ទុយសជើង​ក្រហម រស់នៅលើ​ឧទ្វីប  សើន​ត្រា (Son Tra) ។ 

លទ្ធផល​ដែល​បាន​កត់ត្រា​ពី​ព្រៃ​ធម្មជាតិ​ ទៅដល់​តំបន់​សង្គ្រោះ​សត្វ​បង្ហាញ​ថា​ សត្វ​ស្វាកន្ទុយ​សជើង​ក្រហម អាច​បន្ត​ពូជ​ពេញ​មួយ​ឆ្នាំ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ជាធម្មតា ពេល​វេលា​បង្កាត់​ពូជ​ច្រើនបំផុត​នៃ​ឆ្នាំ​ជារដូវប្រាំង ព្រោះ​វា​អាច​ទាក់​ទង​ទៅ​នឹង​ភាព​សម្បូរ​នៃ​ប្រភព​ចំណី​អាហារ​ និង​លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល​ សម្រាប់​ការ​លូតលាស់​របស់​កូន​ស្វា។

ស្វាកន្ទុយស ជើង​ក្រហមម៉ែ និងកូន​ស្វា។ 

ស្វាកន្ទុយ​សជើង​ក្រហមគឺជា សត្វ​ដែល​​មាន​សកម្មភាព​ នាពេល​ថ្ងៃ និង​រស់​នៅ​លើ​ដើមឈើ​។ គ្រួសារ​ស្វាកន្ទុយស ជើង​ក្រហម តែងតែ​ជ្រើសរើស​ដើម​ឈើ​ធំ​ៗ ខ្ពស់ និង​មាន​មែកឈើក្រាស់​សម្រាប់​ដេក។​ ជាពិសេស ស្វាប្រភេទនេះ​មិន​ដែល​ដេក​ ក្នុង​រូង​ភ្នំ​ ឬ​ច្រាំង​ថ្ម​ឡើយ​។ ដើម​ឈើ​ដែល​ស្វា​កន្ទុយ​ស ជើង​ក្រហម ត្រូវបាន​ជ្រើសរើស​ជា​កន្លែងជម្រក ដែ​ល​​មានទីតាំងបាំងខ្យល់ ហើយ​ពួកវា​នឹង​ត្រឡប់​ទៅ​ទីនោះ​ ច្រើន​ដង​ ដើម្បីដេក។
ប្រភព​​ចំណីអាហារ​ដ៏​សំបូរ​បែប​ នៅក្នុងឧទ្វីប​ សើន​ត្រា (Son Tra) មិន​ត្រឹមតែ​នាំមក​នូវ​ការ​លូតលាស់​ល្អ​ដល់​សត្វស្វាប៉ុណ្ណោះ​ទេ​ ថែមទាំង​ដល់​សត្វ​ជាច្រើន​ប្រភេទទៀត។ 

បើ​និយាយ​ពី​ជីវិត​សង្គម​វិញ​ ស្វា​​កន្ទុយស ជើង​ក្រហម​ រស់នៅ​ក្នុង​គ្រួសារ​នីមួយ​ៗ​ ​​មាន​​ស្វាកន្ទុយស ជើង​ក្រហមឈ្មោលធំមួយក្បាល  ដែលយក​ស្វាញី ពីរ ដល់បីក្បាល (យក​ជាប្រពន្ធ​) និង​កូន​របស់​ពួកវា។ ជួនកាល​ គ្រួសារ​ជា​ច្រើន​អាច​ប្រមូលផ្តុំ​គ្នា ​ក្លាយ​ជា​ហ្វូង​ ដែល​មាន​ចំនួន​ស្វាជាង ៥០ ក្បាល។ នៅក្នុងឧបទ្វីប សើន​ត្រា (Son Tra) ការ​អភិរក្ស​ដ៏​ល្អ​នៃ​ចំនួន​ស្វាកន្ទុយ​សជើង​ក្រហម មិន​ត្រឹមតែ​បង្កើត​ភាពចម្រុះនៃ​ប្រព័ន្ធ​អេកូឡូស៊ី​ពិសេស​នៃ​តំបន់​អភិរក្ស​នេះ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​បង្កើត​ភាព​ទាក់​ទាញ​សម្រាប់​ទេសចរណ៍​ស្វែងយល់នូវ​បរិស្ថាន​ធម្មជាតិ ទន្ទឹម​នឹងកម្មភាព​ទេសចរណ៍​សមុទ្រ​ ដែ​លជា​ចំណុច​ខ្លាំង​របស់​តំបន់​៕

 

  •  
  • អត្ថបទ និងរូបថត៖ ថាញហ្វ័រVNP  

top