នាថ្ងៃទី ១៨ និង ១៩ ខែកុម្ភៈ នាវាទេសចរណ៍ Crystai Symphony និង Silvar Spririt បានចូលចតនៅកំពង់ផែ Tien Sa ទីក្រុង Da Nang និងកំពង់ផែ Chan May ទីក្រុង Hue ដោយដឹកអ្នកដំណើរជាង ១២០០ នាក់មកពីអឺរ៉ុបខាងជើង អាមេរិកខាងជើង និងអូស្រ្តាលី មកទស្សនាទីក្រុងទេសចរណ៍ទាំងពីរនេះ។
 |
ទីក្រុង Hue និង Da Nang ទទួលស្វាគមន៍នាវាទេសចរណ៍ Crystai Symphonyនិង Silvar Spririt ដោយមានភ្ញៀវចំនួន ១២០០ នាក់ (រូបថត៖ vov.vn) |
បន្ទាប់ពីនាវាទាំងពីរនេះចូលចត់នៅកំពង់ផែ Tien Sa និង Chan May បុគ្គលិកសុខាភិបាលមូលដ្ឋាន បានធ្វើការចត្តាឡីស័កអ្នកដំណើរនិងនាវិកទាំងឡាយ។ ក្នុងដំណើរការត្រួតពិនិត្យនិងធ្វើតេស្ត មិនរកឃើញមានករណីណាមួយផ្ទុកមេរោគ Covid-19 ទេ។
លោក Le Huu Minh នាយកស្តីទីនៃមន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានឲ្យដឹងថា នាបច្ចុប្បន្ន រួមជាមួយនឹងការពង្រឹងបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតសម្រាប់ភ្ញៀវទេសចរ ផ្នែកទេសចរណ៍ខេត្ត Thua Thien Hue ក៏ផ្តោតសំខាន់លើការលើកកម្ពស់គុណភាពសេវាកម្ម និងបង្វែរទិសដៅធ្វើអាជីវកម្មទីផ្សារភ្ញៀវទេសចរ ដើម្បីផ្តល់កញ្ចប់ទេសចរណ៍ដែលទាក់ទាញអតិថិជនឲ្យបានច្រើនថែមទៀតផង ដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម