ព័ត៌មាន

ទីក្រុង Hoi An ស្ថិតក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ៤ នៅលើពិភពលោកនៅឆ្នាំ ២០២៦

ទស្សនាវដ្តីទេសចរណ៍ Travel + Leisure ទើបតែប្រកាសពីលទ្ធផលនៃពានរង្វាន់ World’s Best Awards 2026 ដែលទីក្រុង Hoi An បន្តបញ្ជាក់ពីភាពទាក់ទាញរបស់ខ្លួននៅលើផែនទីទេសចរណ៍អន្តរជាតិ ដោយជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ១០ នៅលើពិភពលោក ដោយមាន ៩១.៨១ ពិន្ទុ។

ទីក្រុងដែលឈរនៅលំដាប់កំពូលនៃចំណាត់ថ្នាក់ឆ្នាំនេះ គឺទីក្រុង San Miguel de Allende (ម៉ិកស៊ិក) បន្ទាប់មកគឺទីក្រុង Kyoto (ជប៉ុន) ឈៀងម៉ៃ (ថៃ) Hoi An (វៀតណាម) និង Oaxaca (ម៉ិកស៊ិក)។

យោងតាម Travel + Leisure ពានរង្វាន់ World’s Best Awards ប្រចាំឆ្នាំគឺផ្អែកលើការស្ទង់មតិរបស់មិត្តអ្នកអានជាង ២០៧,០០០ នាក់នៅទូទាំងពិភពលោក។ គោលដៅទេសចរណ៍ទាំងនេះត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាច្រើនដូចជា ទេសភាព តម្លៃវប្បធម៌ ប្រព័ន្ធម្ហូបអាហារ មនុស្ស គុណភាពសេវាកម្ម សកម្មភាពទស្សនារបស់ភ្ញៀវទេសចរទាំងមូល

 
ភ្ញៀវទេសចរអន្តរជាតិថតរូបនៅទីក្រុង Hoi An (រូបថត៖ vnanet.vn)

វត្តមានរបស់ទីក្រុង Hoi An ក្នុងបញ្ជីនេះបង្ហាញពីភាពទាក់ទាញយូរអង្វែងរបស់ទីក្រុងបេតិកភណ្ឌនេះ។ ជាមួយនឹងស្ថាបត្យកម្មបុរាណដែលត្រូវបានរក្សា លំហវប្បធម៌ពិសេសៗ ពិធីបុណ្យប្រពៃណី ម្ហូបអាហារដ៏សម្បូរបែប  ទីក្រុង Hoi An គឺជាគោលដៅទេសចរណ៍ដែលពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិជាយូរមកហើយ។ នេះក៏ជាឆ្នាំទីបីជាប់ៗគ្នាដែលទីក្រុង Hoi An មានវត្តមាននៅក្នុងចំណាត់ថ្នាក់ទេសចរណ៍ពិភពលោកដ៏មានកិត្យានុភាព។

សមិទ្ធផលថ្មីនេះមិនត្រឹមតែរួមចំណែកដល់ការលើកកម្ពស់តួនាទីរបស់ទីក្រុង Hoi An នៅលើផែនទីទេសចរណ៍ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់វិស័យទេសចរណ៍នៃទីក្រុង Da Nang និងតំបន់កណ្តាលវៀតណាមផ្សព្វផ្សាយ និងពង្រីកតម្លៃបេតិកភណ្ឌដែលតភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ដោយមានគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើងៗនាពេលអនាគត៕


top