ព័ត៌មាន

ទីក្រុង Da Nang៖ ស៊េរីព្រឹត្តិការណ៍និងពិធីបុណ្យជំរុញទេសចរណ៍រដូវក្តៅ២០២៣

ស៊េរីព្រឹត្តិការណ៍ពិធីបុណ្យ និងកម្មវិធីជំរុញទេសចរណ៍ "Enjoy Da Nang 2023" រួមមានប្រធានបទជា៖ Enjoy ពិធីបុណ្យ; Enjoy សមុទ្រនិងសម្រាកលំហែកាយ; Enjoy ការលេងកម្សាន្ត; Enjoy ម្ហូបអាហារ - ស្ប៉ា និង Enjoy ការទិញទំនិញ។
មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Danang ២០២៣។ (រូបថត៖ VOV)

មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Danang - ២០២៣ គឺជាចំណុចស្នូលនៃកម្មវិធី"  Enjoy Da Nang 2023" ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា នៅកន្លែងបាញកាំជ្រួចនៅឆ្នេរទន្លេ Han។ មហោស្រពនេះមានការចូលរួមពីក្រុមចំនួន ៨ ដែលក្នុងនោះមានក្រុមអន្តរជាតិចំនួន ៧ (អង់គ្លេស អ៊ីតាលី ប៉ូឡូញ បារាំង អូស្ត្រាលី កាណាដា ហ្វាំងឡង់) និងក្រុមតំណាងឱ្យវៀតណាមគឺទីក្រុង Da Nang។ ប្រធានបទរួមនៃពិធីបុណ្យគឺ "ពិភពលោកគ្មានចម្ងាយ"។ មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da nang ២០២៣ បានសន្យាថានឹងបង្កើតរាត្រីកាំជ្រួចដ៏រំជួលចិត្តនៅឆ្នេរទន្លេ Han ជាមួយនឹងភាពទាក់ទាញពិសេសសម្រាប់ទីក្រុងដែលត្រូវបានផ្តល់កិត្តិយសជា "គោលដៅព្រឹត្តិការណ៍និងពិធីបុណ្យឈានមុខគេនៅអាស៊ី ឆ្នាំ ២០២២"។

កម្មវិធី "Enjoy Da Nang 2023" រួមមានសកម្មភាពពិធីបុណ្យនិងព្រឹត្តិការណ៍ពិសេសជាបន្តបន្ទាប់ដូចជា៖ បើករដូវកាលទេសចរឆ្នេរសមុទ្រ Da Nang; ការប្រកូត IRONMAN 70.3 វៀតណាម; មហោស្រពភាពយន្តអាស៊ី Danang; ពិធីបុណ្យទេសចរណ៍កីឡាវាយកូនហ្គោល Danang; ការប្រកួតរត់ម៉ារ៉ាតុងអន្តរជាតិ Da Nang។ វិស័យទេសចរណ៍ Da Nang តាមរយៈគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម បានដាក់ពង្រាយកម្មវិធីជំរុញការធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗដូចជា៖ កូរ៉េខាងត្បូង ជប៉ុន ចិន សិង្ហបុរី ម៉ាឡេស៊ី ថៃ៕


top