ព័ត៌មាន

ទីក្រុង Da Nang ជំរុញការវិនិយោគពីអឺរ៉ុប

ចាប់ពីថ្ងៃទី ៦-១៧ ខែកញ្ញា គណៈប្រតិភូរបស់ថ្នាក់ដឹកនាំទីក្រុង Da Nang ដឹកនាំដោយលោក Luong Nguyen Minh Triet អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានអញ្ជើញទៅប្រទេសហូឡង់ ចក្រភពអង់គ្លេស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីជម្រុញការវិនិយោគ។
  ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ។ (រូបថត៖ VOV)  

នៅចក្រភពអង់គ្លេស គណៈប្រតិភូបានរៀបចំសិក្ខាសាលា "Da Nang Business Roundtable" ដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងឧទ្ទេសនាមគម្រោងសំខាន់ៗមួយចំនួន ដោយអំពាវនាវឱ្យមានការវិនិយោគរបស់ទីក្រុង Da Nang ទៅដល់សហគ្រាស និងវិនិយោគិនដែលមានសក្តានុពលនៅអង់គ្លេស; ធ្វើការជាមួយភាគីពាក់ព័ន្ធនានាដើម្បីពន្លឿនការរៀបចំមហាសន្និបាតទេសចរណ៍វាយកូនហ្គោលអាស៊ី - ប៉ាស៊ីហ្វិក នៅទីក្រុង Da Nang ឆ្នាំ ២០២៤ ។

នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គណៈប្រតិភូបានចូលរួមសិក្ខាសាលាជំរុញការវិនិយោគនៅទីក្រុង Da Nang ។ ថ្នាក់ដឹកនាំទីក្រុង Da Nang បានអះអាងថា៖ “នាពេលខាងមុខ ទីក្រុង Da Nang នឹងបន្តផ្តល់អាទិភាពលើការទាក់ទាញគម្រោងការណ៍នានាក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ជឿនលឿន ស្និទ្ធស្នាលជាមួយបរិស្ថាន ថាមពលស្អាត ថាមពលកកើតឡើងវិញ សេវាកម្ម ទេសចរណ៍គុណភាពខ្ពស់ សេវាកម្មហិរញ្ញវត្ថុ Logistic និងសេវាកម្មទំនើបផ្សេងៗទៀត។ ថ្នាក់ដឹកនាំទីក្រុងបានសន្យាថានឹងបង្កើតបរិយាកាសវិនិយោគ ធ្វើអាជីវកម្មប្រកបដោយតម្លាភាព និងរួមដំណើរជាមួយសហគ្រាសអាល្លឺម៉ង់ ដើម្បីអនុវត្តគម្រោងប្រកបដោយជោគជ័យនៅទីក្រុង Da Nang ។

ក្នុងសិក្ខាសាលានេះបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ រវាងគណៈកម្មាធិការជំរុញនិងជួយឧបត្ថម្ភការវិនិយោគទីក្រុង Da Nang និងទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋ Bremen (Bremeninvest)ផងដែរ៕


top