ព័ត៌មាន

ទីក្រុង Da Nang ចេញផ្សាយកម្មវិធីជួយសម្រួលការទាក់ទាញភ្ញៀវ MICE អន្តរជាតិ

គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ទើបបានចេញផ្សាយកម្មវិធីជួយសម្រួលដល់ការទាក់ទាញភ្ញៀវ MICE អន្តរជាតិ (ភ្ញៀវទេសចរណ៍តភ្ជាប់សន្និសីទ និងសិក្ខាសាលា)។
  ក្រុមភ្ញៀវ MICE អន្តរជាតិដំបូងគែបានមកដល់ទីក្រុង Da Nang ក្នុងឆ្នាំ ២០២២។ (រូបថត៖ VOV)  

នេះគឺជាលំហូភ្ញៀវទេសចរដ៏មានសក្ដានុពលសម្រាប់ទីក្រុង Da Nang។ កម្មវិធីជួយ សម្រួលដល់ការទាក់ទាញភ្ញៀវ MICE អន្តរជាតិរួមមានជួយសម្រួលការទទួលស្វាគមន៍ អបអរសាទរ ផ្សព្វផ្សាយ ជួយផ្ដល់ប្រឹក្សា រៀបចំព្រឹត្តិការណ៍ MICE; ផ្ដល់អនុគ្រោះអំពីសេវាកម្ម; លើកតម្កើងដល់អង្គភាពដែលនាំភ្ញៀវមកកាន់ទីក្រុង Da Nang និងផ្តល់ផលិតផលវត្ថុអនុស្សាវរីយ៍។ បន្ទាប់ពីបានចេញកម្មវិធីជួយសម្រួលនេះ មន្ទីរទេសចរណ៍ទីក្រុង Da Nang បានទទួលស្វាគមន៍គណៈប្រតិភូ MICE អន្តរជាតិចំនួន ក្រុមដំបូង រួមមានភ្ញៀវចំនួន ៥៥៨ នាក់មកពីប្រទេសឥណ្ឌូនេស៊ី និងភ្ញៀវចំនួន ១៣៨ នាក់មកពីប្រទេសម៉ាឡេស៊ី។

រួមជាមួយនឹងការបើកជើងហោះហើរត្រង់ពីបរទេស និងសញ្ញាកំណើនវិជ្ជមានពីទីផ្សារអាស៊ីអាគ្នេយ៍ដូចជាសិង្ហបុរី ថៃ និងម៉ាឡេស៊ីនោះ សង្ឃឹមថា កម្មវិធីជួយសម្រួលដល់ភ្ញៀវ MICE អន្តរជាតិ ទទួលបានការគាំទ្រពីសហគ្រាសទេសចរ ហើយរួមចំណែកស្ដារទីផ្សារភ្ញៀវទេសចរអន្តរជាតិមកកាន់ទីក្រុង Da Nang ផងដែរ៕


top