ព័ត៌មាន

ទីកំណើតនៃកាសែតបដិវត្តន៍ដំបូងគេរបស់វៀតណាម

កាសែតនេះមានទីស្នាក់ការនៅផ្ទះលេខ ១៣A វិថី Wen Ming ទីក្រុង Guangzhou ដែលបច្ចុប្បន្នជាលេខ ២៤៨-២៥០ វិថី Wen Ming ហើយក៏ជាទីស្នាក់ការ របស់សមាគមយុវជនបដិវត្តន៍វៀតណាមផងដែរ។
ការណែនាំអំពីកាសែត Thanh Nien នៅតំបន់កេរ្តិ៍ដំណែលទីក្រុង Guangzhou។ រូបថត៖ VOV

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២៥ នៅទីក្រុង Guangzhou (ប្រទេសចិន) កាសែត Thanh Nien (យុវជន) ដែលជាទីភ្នាក់ងារបញ្ចេញមតិរបស់សមាគមយុវជនបដិវត្តន៍ វៀតណាម ដែលបង្កើតឡើងដោយលោកអគ្គមគ្គុទេស Nguyen Ai Quoc បានបោះពុម្ភ ផ្សាយជាលើកដំបូង។

 

កាសែតនេះមានទីស្នាក់ការនៅផ្ទះលេខ ១៣A វិថី Wen Ming ទីក្រុង Guangzhou ដែលបច្ចុប្បន្នជាលេខ ២៤៨-២៥០ វិថី Wen Ming ហើយក៏ជាទីស្នាក់ការ របស់សមាគមយុវជបដិវត្តន៍វៀតណាមផងដែរ។ នៅទីនេះ លោកអគ្គមគ្គុទេស Nguyen Ai Quoc ធ្លាប់បានរស់នៅ និងធ្វើការកាលពីជាង ១០០ ឆ្នាំមុន។ រហូតដល់ សព្វថ្ងៃ នៅទីនេះ នៅតែរក្សាទុកវត្ថុអនុស្សាវរីយ៍ជាច្រើនដែលផ្សារភ្ជាប់ជាមួយនឹង លោកអគ្គមគ្គុទេស ក៏ដូចជាយុទ្ធជនដំបូងនៃបដិវត្តន៍វៀតណាម ដូចជា៖ កៅអីឈើ ម៉ាស៊ីនអង្គុលីលេខ ម៉ាស៊ីនបោះពុម្ព ឯកសារសរសេរដោយដៃ ធ្នើសៀវភៅឬស្សី សម្រាប់ផ្ទុកកាសែត យុវជន តុកៅអីធ្វើការរបស់អគ្គមគ្គុទេស Nguyen Ai Quoc និង កម្មាភិបាលដែលបានចូលរួមដោយផ្ទាល់ក្នុងការនិពន្ធ កែសម្រួល និងបោះពុម្ពផ្សាយ ការសែត។

 

តំបន់កេរ្តិ៍ដំណែលសមាគមយុវជនបដិវត្តន៍វៀតណាម រួមទាំងបន្ទប់បោះពុម្ភ ផ្សាយកាសែត Thanh Nien ត្រូវបានបើកឲ្យសាធារណជនមកទស្សនា តាំងពីឆ្នាំ ២០២៤។ លោក Yi Xibing នាយកសារមន្ទីរប្រវត្តិសាស្ត្របដិវត្ត Guangdong បាននិយាយថា៖

 

“ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យើងខ្ញុំបានយល់ឃើញថា ចាំបាច់ត្រូវធ្វើឲ្យ សមមិត្តចិន ភ្ញៀវទេសចរ និងយុវជនចិនយល់ដឹងកាន់តែច្រើនអំពីចំណងមិត្តភាព បដិវត្តន៍ដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំចិន និងវៀតណាមជំនាន់មុនៗ។ ចាប់តាំងពីឆ្នាំ ២០២៤ មក ទីនេះបានបើកឱ្យភ្ញៀវទេសចរចូលទស្សនា រួមទាំងភ្ញៀវ ទេសចរចិន វៀតណាម និងបរទេស ជាពិសេសយុវជន។ ចាប់ពីខែមីនាឆ្នាំ ២០២៤ ដល់ខែមីនាឆ្នាំ ២០២៥ ចំនួនភ្ញៀវទេសចរបានលើសពី ៤៧ ពាន់នាក់”៕


top