ព័ត៌មាន

ទិវាអន្តរជាតិយូហ្គាលើកទី៥ ឆ្នាំ ២០១៩ ជាមួយប្រធានបទ “យូហ្គាសម្រាប់ការរស់នៅបៃតង”


 ទិវាយូហ្គាដែលបានប្រារព្ធនៅខេត្ត Tien Giang (រូបថតៈ TTXVN)
 

 ទិវាយូហ្គាអន្តរជាតិ​ (ទី ២១ មិថុនា) លើកទី៥ ឆ្នាំ២០១៩ ក្រោមប្រធានបទ “យូហ្គាសម្រាប់ការរស់ នៅបៃតង” នឹងត្រូវ​ប្រារព្ធធ្វើ​ឡើងនៅថ្ងៃទី២​២ ខែ​មិថុនា ឆ្នាំ​២០១៩​។
 
នៅឯសន្និសីទសារព័ត៌មាន ស្តីពីទិវាយូហ្គាអន្តរជាតិលើ​កទី ៥ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃ​ទី ១៧ ខែមិថុនា នៅទីក្រុង​ហាណូយ​ លោក Rajesh Uike ឯកអគ្គរដ្ឋទូតរងនៃសាធា រណរដ្ឋឥណ្ឌាប្រចាំទីក្រុងហាណូយ បាន​ឲ្យ​ដឹង​ថា​ ពិធី​បើកនឹងចាប់ផ្តើមពីម៉ោង ១៧ ​និង​ ៣០ ​នាទី ដែលអូសបន្លាយក្នុងរយៈពេលមួយម៉ោ​ង។  លើស​ពីនេះ​ទៅ​​ទៀត ស្ថានអគ្គ​កុងស៊ុល​ឥណ្ឌាប្រចាំ​ទីក្រុងហូជីមិញ​នឹងប្រារព្ធ​ពិធីអបអរសាទរ​ទិវាយូហ្គា​អន្តរជាតិ​លើកទី​ ៥ នៅ​ថ្ងៃទី ២៩ ខែមិថុនាខាងមុខ។ យោងតា​មលោក Rajesh Uike ក្នុងប៉ុន្មានឆ្នាំថ្មីៗ​នេះ ការផ្សព្វផ្សាយ​យូហ្គា​ដល់​​ប្រជាជនវៀតណាមបានរួមចំណែកក្នុ​ងការបំប៉ន់សុខភាព ក៏ដូច​ជាការរួម​ចំណែក​ដល់ការ​តភ្ជាប់ទំ​នាក់​ទំន​ង​ រវាងប្រជាជននៃប្រ​ទេសទាំងពីរ និងជំ​រុញទំនាក់​ទំនង​មិត្ត​ភាព​កាន់​តែរឹង​មាំរ​វាង​ប្រជាជន​នៃប្រទេស​ទាំងពីរ​​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top