ព័ត៌មាន

ទិវាស្វែងយល់វៀតណាម – លើកកម្ពស់​ការយល់ដឹង​របស់​មិត្តភក្តិ​អន្តរជាតិ​អំពីវៀតណាម

កម្មវិធីបានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រទេស និងមនុស្សវៀតណាម ធ្វើបច្ចុប្បន្នភាពអំពីសមិទ្ធិផលសេដ្ឋកិច្ច សង្គម - កិច្ចការបរទេសរបស់ប្រទេសជាតិសម្រាប់ស្ថាប័នតំណាងបរទេស និងអង្គការអន្តរជាតិនានានៅទីក្រុងហាណូយ។
ទិវាស្វែងយល់វៀតណាម – លើកកម្ពស់ការយល់ដឹងរបស់មិត្តភក្តិអន្តរជាតិអំពីវៀតណាម (រូបថត៖ VNA)

នាថ្ងៃទី ៧ មេសា នៅទីក្រុង Bac Ninh កម្មវិធី “ទិវាស្វែងយល់វៀតណាមឆ្នាំ ២០២៣” បានប្រព្រឹត្តទៅជាផ្លូវការ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh។

ដោយបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៥ កម្មវិធីទិវាស្វែងយល់វៀតណាមបាននាំមកនូវការយល់ដឹងគួរឲ្យចាប់អារម្មណ៍ដល់អង្គទូត និងអង្គការអន្តរជាតិប្រចាំនៅទីក្រុងហាណូយ។ កម្មវិធីបានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រទេស និងមនុស្សវៀតណាម ធ្វើបច្ចុប្បន្នភាពអំពីសមិទ្ធិផលសេដ្ឋកិច្ច សង្គម - កិច្ចការបរទេសរបស់ប្រទេសជាតិសម្រាប់ស្ថាប័នតំណាងបរទេស និងអង្គការអន្តរជាតិនានានៅទីក្រុងហាណូយ។ ក្នុងក្របខ័ណ្ឌនៃកម្មវិធី ភ្ញៀវកិត្តិយសមានសកម្មភាពជាច្រើនដើម្បីស្វែងយល់អំពីបទចម្រៀងប្រជាប្រិយ Quan ho - បេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ សិល្បៈគូរគំនូរប្រជាប្រិយ Dong Ho ដ៏វិសេសវិសាល។ កម្មវិធីស្វែងយល់អំពីវៀតណាមគឺជាសកម្មភាពការទូតវប្បធម៌មួយ ជួយមិត្តភក្តិអន្តរជាតិយល់ដឹងបន្ថែមអំពីវៀតណាម បន្តគាំទ្រវៀតណាមក្នុងបុព្វហេតុ កសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕


top