ព័ត៌មាន

“ទិវាវៀតណាម” បានរៀបចំជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា

ពិធីបើកកម្មវិធី “ទិវាវៀតណាមនៅមីយ៉ាន់ម៉ា” បានប្រារព្ធរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅមីយ៉ាន់ម៉ា Plaza។

អញ្ជើញថ្លែងមតិនៅទៅនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា លោកស្រី Luan Thuy Duong បានឲ្យដឹងថា៖ ព្រឹត្តិការណ៍នេះនឹងអូសបន្លាយក្នុងរយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី៧ដល់ថ្ងៃទី១០ខែឧសភា ដោយមានសកម្មភាពជា ច្រើន។ ជាពិសេស គឺផ្សារណាត់ទេសចរណ៍ ការតាំងពិព័រណ៏រូបថត ការតាំងពិព័រណ៍ ទំនិញសិប្បកម្មវិចិត្រសិល្បៈ សម្តែងសិល្បៈប្រជាប្រិយនិងការបង្ហាញម៉ូដផងដែរ។ ក្រៅពីនោះ នៅមានសិក្ខាសាលាតភ្ជាប់សហគ្រាសដែលកំពុងប្រតិបត្តិលើវិស័យទេសចរណ៍និងទំនិញសិប្បកម្មវិចិត្រសិល្បៈ ដោយមានការចូលរួមរបស់ក្រុមហ៊ុនទេសចរណ៍ចំនួន២៥និងតំណាងភូមិរបរមួយចំនួនរបស់វៀតណាមនិងមីយ៉ានម៉ា។ លោកស្រី ឯកអគ្គរដ្ឋទូតបានសម្តែងក្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកជម្រុញថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍រវាងប្រទេសទាំងពីរព្រមទាំងជា ការជួបប្រាស្រ័យប្រជាជនរវាងភាគីទាំងពីរផងដែរ។

នាព្រឹកថ្ងៃទី៨ ខែឧសភា ការតាំងពិព័រណ៍រូបថត “ស្វែងរកវៀតណាម” បានបើកដោយតាំងបង្ហាញរូបថតជាង​១០០​ សន្លឹក ដែលនាំមកជូនទស្សនិកជននូវផ្ទាំងរូបភាព ជាក់ស្តែងឧទ្ទេសនាមអំពីទឹកដីនិងមនុស្សវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top