ព័ត៌មាន

“ទិវាវប្បធម៌កូរ៉េខាងត្បូង”បានបើកជាផ្លូវការនៅទីក្រុង Hoi An ខេត្ត Quang Nam


តំណាងចូលរួមក្នុងកម្មវិធី “ទិវាជួបប្រាស្រ័យវប្បធម៌កូរ៉េខាងត្បូង”

នាយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ កម្មវិធី “ទិវាជួបប្រាស្រ័យវប្បធម៌កូរ៉េខាងត្បូង” បានបើកនៅទីក្រុង Hoi An ជាផ្លូវការ ដោយមានសកម្មភាពគួរឲ្យទាក់ទាញជាច្រើនកុះករ។ ថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបានឲ្យដឹងថា រួមជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ ការសហការ​លើ​វិស័យ​វប្បធម៌រវាងកូរ៉េខាងត្បូងនិងវៀតណាមកាន់តែបានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃដែរ។ រីឯខ្លួនវិញ លោក​ Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជា ជនទីក្រុង Hoi An ខេត្ត Quang Nam បានឲ្យដឹងថា៖

“ដើម្បីទិវាវប្បធម៌កូរ៉េខាងត្បូងទទួលបានជោគជ័យយ៉ាងល្អប្រសើរនោះ ថ្នាក់ដឹកនាំទីក្រុងបានរួមជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam រួមទាំងភាគីកូរ៉េខាងត្បូង អនុវត្តការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំសំដៅឯកភាពនូវកម្មវិធីនិងសកម្មភាពសិល្បៈដែលប្រព្រឹត្តទៅក្នុងថ្ងៃទី១១និង១២ ខែមិនា ដូចជា ការបង្ហាញចង្កៀងគោមរបស់ទី​ក្រុង​ Hoi An  សម្តែងសិល្បៈសម័យកាលនិងសិល្បៈប្រពៃណីរបស់សំណាក់កូរ៉េខាងត្បូងផងដែរ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

top