ព័ត៌មាន

ទិវាម្ហូបអាហារវៀតណាមនៅទីកុ្រងឡាអេប្រទេសហូឡង់

នាថ្ងៃទី ៥ ខែកក្កដា       ឆ្នាំ២០១៨ នៅទីក្រុងឡាអេ ប្រទេសហូឡង់បានប្រព្រឹត្តិទៅពិធីបើកទិវាម្ហូបអាហារ​វៀត​ណាម​។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូត វៀតណាមប្រចាំនៅប្រទេសហូឡង់សហការជាមួយទស្សនាវដ្តី Diplomat ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០១៨ ដោយមានការចូលរួមពីចុងភៅវៀតណាមនិងហូឡង់។

ទិវាម្ហូបអាហារវៀតណាមនៅទីកុ្រងឡាអេប្រទេសហូឡង់

ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់លោកស្រី Ngo Thi Hoa បានសង្កត់ធ្ងន់ថាទិវាម្ហូបអាហារវៀតណាមគឺជាទិវាបុណ្យវប្បធម៌វៀតណាមសម្រាប់មិត្តភក្តិហូឡង់និងអន្តរជាតិ។ នេះជាសកម្មភាពពិសេសនៅក្នុងព្រឹត្តិ ការណ៍រំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងការទូតវៀតណាម - ហូឡង់។

ក្នុងឱកាសនេះស្ថានទូតវៀតណាមក៏បានរៀបចំការកម្មវិធីផ្សព្វផ្សាយអំពីទំនិញនាំចេញនាំចូលរបស់វៀតណាម រួមទាំងសៀវភៅទស្សនវដ្តីផ្សព្វផ្សាយអំពីម្ហូបអាហារនិងទេសចរណ៍វៀតណាមដែលបោះពុម្ភដោយក្រសួងការបរទេស​ និងក្រសួងវប្បធម៌និងកីឡានិងទេសចរណ៍វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top