ព័ត៌មាន

ទិវាបុណ្យសន្សំសម្ចៃអគ្គីសនីឆ្នាំ២០១៩នៅខេត្ត Tay Ninh


  តំណាង EVN SPC ជូនប្រព័ន្ធថាមពលអគ្គីសនីព្រះអាទិត្យជូនចំពោះមជ្ឈមណ្ឌលថែទាំជនចាស់ជរាខេត្ត Tay Ninh (រូបថត៖ TTXVN)
 

 ព្រឹត្តិការណ៍នេះគឺសំដៅជួយអោយប្រជាជន សហគ្រាស ស្ថាប័ន និងអង្គការមហាជននានា រួមដៃ​គ្នាប្រើប្រាស់​ថាមពល​អគ្គីសនី​ប្រកបដោយការ សន្សំសម្ចៃនិ​ងប្រសិទ្ធភាព ចូលរួម​យ៉ាងសកម្ម​ក្នុងសកម្មភាព​វិនិយោគ​អភិវឌ្ឍន៍​ ថាមពលកកើតឡើងវិញដើម្បីសន្សំសម្ចៃការចំណាយសម្រាប់គ្រួសារ សង្គម ហើយរួមចំណែក​ការពារ​បរិស្ថាន​ផង​ដែរ។ 

នាព្រឹក​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង Tay Ninh ភាគខាងត្បូងវៀតណាម គណៈកម្មាធិការ​ប្រជាជនខេត្ត Tay Ninh សហការជាមួយសម្ព័ន្ធក្រុមហ៊ុនថាម ពលអគ្គីសនីភាគខាងត្បូង (EVN SPC) រៀបចំ “ទិវាបុណ្យ​សន្សំសម្ចៃអគ្គីសនី ឆ្នាំ២០១៩”។ ព្រឹត្តិការណ៍នេះគឺសំដៅជួយអោយប្រជាជន សហគ្រាស ស្ថាប័ន និងអង្គ​ការ​មហាជននានា រួមដៃគ្នាប្រើប្រាស់ថាមពលអគ្គីសនីប្រកបដោយការ សន្សំសម្ចៃនិងប្រសិទ្ធភាព ចូលរួម​យ៉ាងសកម្មក្នុងសកម្មភាពវិនិយោគអភិវឌ្ឍន៍ ថាមពលក​កើត​ឡើង​វិញ​ដើម្បី​សន្សំ​សម្ចៃ​ការ​ចំណាយ​សម្រាប់​គ្រួសារ​ សង្គម ហើយរួមចំណែកការពារបរិស្ថានផងដែរ។ លោក Duong Van Thang អនុប្រធាន គណៈកម្មាធិការ​ប្រជាជនខេត្ត Tay Ninh បានអោយដឹងថា៖

​“តម្រូវការអគ្គីសនីនៃខេត្ត Tay Ninh នាពេលខាងមុខគឺធំធេងណាស់។ ដោយហេតុនេះ ដើម្បី​ធានាអគ្គីសនី​យ៉ាងគ្រប់​គ្រាន់​សម្រាប់ផលិតកម្មនិងជីវភាព ប្រចាំ​ថ្ងៃនោះ គឺខេត្តបានដាក់ចេញវិធាន​ការ​ជាច្រើន។ ធ្វើ​យ៉ាង​ម៉េច​​ដើម្បីប្រើ ​ប្រាស់អគ្គីសនីអោយបានត្រឹមត្រូវតាមពេលវេលា ​តាមទីកន្លែង តាមរបៀប​ ហើយតាម​តម្រូវ​ការ ផងដែរ”។

​ទិវាបុណ្យសន្សំសម្ចៃអគ្គីសនី ជាព្រឹត្តិការណ៍ដែលត្រូវបាន EVN SPC រៀប ចំឡើង​ជាប្រចាំ​ឆ្នាំនៅ​តំបន់​មួយ​ក្នុង​ចំណោម​ខេត្ត​ក្រុងភាគខាងត្បូងទាំង​២១ ក្នុង គោលបំណងចង់​អោយមនុស្ស​គ្រប់រូប​រួមកម្លាំង​កាយ​ចិត្ត​សន្សំ​សម្ចៃអគ្គីសនី​ និយាយដោយឡែកនិងសន្សំសម្ចៃថាមពលនិយាយរួម​ តាមនោះរួមចំណែក ការពារប​រិស្ថាន ក៏ដូចជា​បង្ការ​ប្រឆាំងនឹងបម្រែបម្រួលអាកាសធា​តុ ផងដែរ៕

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម


top