ព័ត៌មាន

ទិវាបុណ្យវប្បធម៌ជនជាតិចាមលើកទី ៦ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្ត Khanh Hoa ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែតុលា

ទិវាបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ឆ្នាំ២០២៥ ក្រោមប្រធានបទ “អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិចាមក្នុងយុគសម័យថ្មី” នឹងប្រព្រឹត្តទៅនៅខេត្ត Khanh Hoa ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ តុលា។ ទិវាបុណ្យនេះមានការចូលរួមពី ខេត្ត-ក្រុងចំនួន៦៖ Khanh Hoa, Gia Lai, Dak Lak, Lam Dong, An Giang និងទីក្រុង ហូជីមិញ។

  ទិវាបុណ្យវប្បធម៌ជនជាតិចាមលើកទី ៦ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្ត Khanh Hoa ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែតុលា  
ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យនេះ នឹងមានសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ជាច្រើនដូចជា៖ មហោស្រពសិល្បៈមហាជន ការសម្តែងចម្រៀងប្រជាប្រិយ របាំប្រជា ប្រិយ តន្ត្រី ការប្រគុំឧបករណ៍ភ្លេងប្រពៃណីជនជាតិចាមនៃមូលដ្ឋាន; ការសម្តែង សំលៀកបំពាក់ជនជាតិចាម; ការសម្តែងនិងឧទ្ទេសនាមអំពីពិធីបុណ្យ ពិធីការវប្បធម៌ ប្រពៃណីដ៏លេចធ្លោរបស់ជនជាតិចាមនៅតាមមូលដ្ឋាននីមួយ ៗ; ការសម្ដែងនិង ឧទ្ទេសនាមអំពីរបរសិប្បកម្មប្រពៃណីរបស់ជនជាតិ ចាម... រួមជាមួយនោះគឺជាសកម្ម ភាពតាំងបង្ហាញ ឧទ្ទេសនាម និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ជនជាតិចាមនៅ តាមមូលដ្ឋានដូចជា៖ ការតាំងបង្ហាញគំរូវត្ថុបុរាណ រូបភាព ឧបករណ៍ភ្លេង សំលៀក បំពាក់របស់ជនជាតិចាមនៃមូលដ្ឋាន របស់របរសិប្បកម្មវិចិត្រសិល្បៈ ដើម្បីឆ្លុះបញ្ចាំងពី លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិចាមក្នុងឯកភាពនៃវប្បធម៌វៀតណាម។
ក្នុងឱកាសនេះ Khanh Hoa ក៏រៀបចំសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលាស្ដីពី “ការលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ចាមក្នុងការអភិវឌ្ឍទេសចរណ៍”; ការប្រកួតប្រជែងជំនាញទេសចរណ៍សហគមន៍; សកម្មភាពកីឡា និងល្បែងប្រជាប្រិយរបស់ ជនជាតិចាម។ ល។ ទិវាបុណ្យនេះគឺសំដៅបង្កើនការផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមដ៏សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ជាមួយនឹងឯកភាព និងភាពសុខដុមរមនារវាងបណ្ដា ជនជាតិ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះការងារអភិរក្ស និង ផ្សព្វផ្សាយតម្លៃវប្បធម៌របស់ជនជាតិចាម។ ទន្ទឹមនឹងនោះ បង្កើនការយល់ដឹង និងស្មា រតីទទួលខុសត្រូវក្នុងការកសាង និងអភិវឌ្ឍវប្បធម៌ មនុស្សវៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាពផងដែរ៕

top