ព័ត៌មាន

ទិវាបុណ្យទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវ២សែននាក់

 នាយប់ថ្ងៃទី១៩ កក្កដា ទិវាបុណ្យទេសចរណ៍ទីក្រុងហូជីមិញលើក ទី១៦ឆ្នាំ២០២០បានបិទបញ្ចប់ជាផ្លូវការ។
ក្រោយរយៈពេល៤ថ្ងៃប្រព្រឹត្តទៅ ទិវាបុណ្យនេះទាក់ទាញភ្ញៀវមកទស្សនាប្រមាណ ២ សែននាក់ ហើយមានអ្នកទំនាក់ទំនងទួរទេសចរ៍ទទួលបានជោគជ័យជាង ៩៣០០ លើក ដែលផ្តោតទៅលើទួរ ទសចរណ៍នៅតាមតំបន់ភាគពាយព្យ ភាគឦសាន ភាគកណ្ដាល តំបន់ វាលសណ្ដទន្លេ Cuu Long និងតំបន់ Nam Bo ខាងកើត។

ទិវាបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំនេះកត់ត្រាចំណុចពិសេសខ្លះៗ។ នេះជាលើកដំបូងហើយដែលមានខេត្ត ក្រុងចំនួន៥០/៦៣លើទូទាំង ប្រទេសចូលរួម ជាមួយនឹងសហគ្រាសទេសចរណ៍ សេវាកម្មនិងម្ហូបអាហារ ចំនួន៩៦អង្គភាពផងដែរ៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម


top