ព័ត៌មាន

ទិវាបុណ្យជួបប្រាស្រ័យវប្បធម៌ កីឡានិងទេសចរណ៍តំបន់ព្រំដែនវៀតណាម-ឡាវបានបិទបញ្ចប់

ពិធីបិទបញ្ចប់ទិវាបុណ្យជួបប្រាស្រ័យវប្បធម៌ កីឡានិងទេសចរណ៍តំបន់ព្រំដែនវៀតណាម - ឡាវបានបិទបញ្ចប់នាថ្ងៃទី៧កក្កដា នៅទីក្រុង Son La ខេត្ត Son La។


រូបថតៈ (Mỹ Trà/VOV5)
ទិវាបុណ្យនេះ ជាសកម្មភាពអបអរសាទរខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតរយៈពេល ៤០ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិង សហប្រតិបត្តិការវៀតណាម-ឡាវ។ លោក Pham Van Thuy អនុប្រធាន​គណៈចាត់តាំងទិវាបុណ្យ និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានវាយតម្លៃថា៖

“ទិវាបុណ្យបានបិទបញ្ចប់ប្រកបដោយជោគជ័យនោះគឺរួមចំណែកលើកតម្កើង អត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ។ ជាពិសេស ជីវភាពរស់នៅខាងស្មារតីរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែវិវឌ្ឍន៍យ៉ាងខ្លាំង។ ហើយចំណងមិត្តភាព សាមគ្គីភាពពិសេសរវាងប្រជាជាតិទាំងពីរ វៀតណាមនិងឡាវនិងកាន់តែបានពង្រឹងនិងពង្រីកជានិច្ច”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top