ព័ត៌មាន

ទិវាចំនួនប្រជាជនពិភពលោក ១១ កក្កដា៖ វៀតណាមធានានូវសេវាប្រឹក្សាយោបល់និង ថែទាំសុខភាពបន្តពូជក្នុងកំឡុងពេលមានជំងឺរាតត្បាត

បុគ្គលិកសុខាភិបាលពិនិត្យសុខភាពនិងផ្តល់ការប្រឹក្សាយោបល់អំពីអាហារូបត្ថម្ភសម្រាប់កុមារ ឲ្យជនជាតិភាគតិចនៅឃុំ Trong Hoa ស្រុក Minh Hoa (Quang Binh) (រូបថត៖ TTXVN)
 

យោងតាមមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA)ថា ជំងឺរាតត្បាតកូវីដ ១៩ បាននិងកំពុងវិវឌ្ឍន៍យ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយធ្វើឱ្យកក់ស្ទះប្រព័ន្ធថែរក្សាសុខភាពសាធារណៈនៅតាមប្រទេសជាច្រើន ជាពិសេសនៅក្នុងវិស័យថែទាំសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ។

នៅវៀតណាម យោងតាមប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងអប់រំនៃអគ្គនាយកដ្ឋានប្រ ជាជននិងផែនការគ្រួសារ (ក្រ សួងសុខាភិបាល) លោក Dinh Huy Duong ថា ក្នុងបរិបទដែលជំងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ទោះបីត្រូវប្រមូលកម្លាំងសម្រាប់ការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាលនៅមានគោលការណ៍ដោយធានានូវសេវាកម្មប្រឹក្សាយោបល់សេវាថែទាំសុខភាពបន្តពូជ សម្រាប់ប្រជាជនផងដែរ។ ទន្ទឹមនឹងការជំរុញខ្លាំងរាល់ទម្រង់ប្រាស្រ័យទាក់ទងបែបទំនើបតាមរយៈបណ្តាញសង្គម នៅតាមតំបន់ជាច្រើន វិស័យប្រជាជនបានចាត់តាំងកម្មាភិបាលទៅផ្ទះនីមួយៗ ដើម្បីផ្សព្វផ្សាយនិងផ្តល់យោបល់ដល់ប្រជាជន។ ដូច្នេះការថែទាំសុខភាពបន្តពូជនិងផែនការគ្រួសារនៅវៀតណាមនៅតែត្រូវបានរក្សាជានិច្ច៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top