ព័ត៌មាន

ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា

នាព្រឹកថ្ងៃទីរ២៧ ខែមេសា ឆ្នាំ២០២៥ ការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៥០ ទិវាបង្រួបបង្រួមជាតិបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។
  ពិធីហាត់សមសរុប មានការចូលរួមពីសមាជិកការិយាល័យនយោបាយ៖ លោក Tran Cam Tu សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការប្រារព្ធពិធីបុណ្យធំៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសជាតិ; លោក Nguyen Trong Nghia ប្រធានគណកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម; លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ រួមជាមួយតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជន មន្ទីរ និងផ្នែកនានានៃទីក្រុងហូជីមិញ។  
  បន្ទាប់ពីការសម្តែងសិល្បៈបើកកម្មវិធី គណៈប្រតិភូ ភ្ញៀវកិត្តិយស និងកងកម្លាំងចូលរួមក្បួនដង្ហែព្យុហយាត្រា បានអនុវត្តន៍ពិធីគោរពទង់ជាតិ។ ក្នុងពេលដំណាលគ្នា នៅកំពង់ផែ Bach Dang កាំភ្លើងធំចំនួន ២១ គ្រាប់ត្រូវបានបាញ់ដើម្បីគោរពភ្លេងជាតិ។  
  បន្ទាប់មក បន្ទាប់ពីការឧទ្ទេសនាមសុន្ទរកថារបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ តំណាងអតីតយុទ្ធជន និងតំណាងយុវជនវៀតណាមរួច ការហាត់សមសរុបនៃពិធីព្យុហយាត្រារបស់បណ្ដាកងកម្លាំងបានប្រព្រឹត្តទៅ។  
  ប្រតិភូដែលចូលរួមក្នុងពិធីនេះ ធ្វើពិធីស្វាគមន៍ចំពោះក្បួនដង្ហែព្យុហយាត្រា។  
ការហាត់សមនេះមានការចូលរួមពីអង្គទ័ពនិងកងជីវពលចំនួន ២៣ ផែន; កម្លាំងនគរបាលចំនួន ១៣ ផែន; មហាជនចំនួន ១២ ផែន; ក្បួនពិធីការចំនួន ៤ ផែន និងកងទ័ពបរទេសចំនួន ៣ ផែន។

top