សារលិខិតដើមឆ្នាំរបស់បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបរិយាកាសទទួលនិទាឃរដូវប្រកបដោយសប្បាយរីករាយ សុភមង្គលរបស់ប្រជាជនលើទូទាំងប្រទេសនិងជនវៀតណាមនៅឯបរទេសត្រូវបានចុះផ្សាយជាច្រើននៅលើកាសែតបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរកានព្វស័ក២០១៧។ ស្ដីអំពីទំនៀបទំលាបបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិវៀតណាម ស្ថានភាពប្រទេសជាតិនៅលើគ្រប់វិស័យក៏បានផ្សព្វផ្សាយគ្រប់គ្រាន់ដែរ។

ទស្សនាព័ត៌មាននិទាឃរដូវឆ្នាំរកានព្វស័ក២០១៧
បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ប្តេជ្ញាចិត្តកសាងបក្សប្រកបដោយស្អាតស្អំ រឹងមាំ ដើម្បី បិដឹកនាំប្រទេសជាតិជំរុញខ្លាំងបុព្វហេតុផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍ចីរភាព។ នេះជាសារលិខិតរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ចំពោះប្រជាជន ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយក
ព័ត៌មានកាសែត Nhan Dan ( កាសែតប្រជាជន) ក្នុងឱកាសចូលនិទាឃរដូវ២០១៧។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ប្រការគួរអោយចាប់អារម្មណ៍ខ្លាំងក្លាក្នុង ឆ្នាំ២០១៦នោះ គឺការរៀបចំមហាសន្និបាតបក្ស លើកទី ១២និងជ្រើសតាំងបានបណ្ដាដំណែងដឹកនាំរដ្ឋ បន្ទាប់ពីមហាសន្និបាតបក្ស។
តាមអគ្គលេខាបក្ស លោក Nguyen Phu Trong ថា៖ប្រជាជនទាំងមូលបានសប្បាយរីករាយ ជឿជាក់ទៅលើការដឹកនាំរបស់បក្ស ក្បាលម៉ាស៊ីនរដ្ឋ ក្នុងអាណត្តិថ្មី។ គ្មានពេលណាទាំងអស់ដែលវៀតណាមមានកិត្យានុភាព និងឋានៈនៅលើឆាកអន្តរជាតិដូចនាបច្ចុប្បន្ន។

ទស្សនាព័ត៌មាននិទាឃរដូវឆ្នាំរកានព្វស័ក២០១៧
ក្នុងពេលជាមួយគ្នានោះ ឆ្លើយសម្ភាសន៍កាសែត Sai Gon Giai Phong ( Sai Gon រំដោះ) ក្នុងឱកាសចូលឆ្នាំថ្មី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយដឹងថា៖ឆ្នាំ ២០១៧ វៀតណាមបន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតឡើងការផ្លាស់ប្តូរថ្មីច្បាស់លាស់ អនុវត្តយុទ្ធសាស្ត្រលោតផ្លោះចំនួន ៣ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ តភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន លើកកំពស់ទិន្នផល គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែង ជំរុញកំណើននិងធានាសុខុមាលភាពសង្គម។ ភារកិច្ចសំខាន់មួយទៀតដែលបានប្រធានរដ្ឋ លោក Tran Dai Quang លើកច្បាស់នោះគឺរក្សាឯករាជ្យ អធិបតេយ្យភាព បូរភាពដែនដី លើកកំពស់សកម្មភាពទំនាក់ទំនងបរទេស ធ្វើសមាហរណកម្មអន្តរជាតិ បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
មុនពេលចូលឆ្នាំថ្មី ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៌មានកាសែត Tuoi Tre នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ បញ្ហាចាប់ផ្តើមអាជីវកម្ម កសាងប្រព័ន្ធចាប់ផ្តើមអាជីវកម្ម នោះគឺរបប គោលនយោបាយ បរិយាកាសសេដ្ឋកិច្ច វប្បធម៌ សង្គម។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖រដ្ឋាភិបាលនឹងបន្តចេញផ្សាយគោលនយោបាយ កែលំអរបរិយាកាសអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ និងឆ្ពោះទៅគោលដៅឆ្ នាំ២០២០ វៀតណាមនឹងមានសហគ្រាសចំនួនមួយលាន។
បណ្ដាកាសែតនិទាឃរដូវឆ្នាំរកានព្វស័ក២០១៧បានមានបទសរសេរវិភាគជាច្រើនអំពីសមិទ្ធិផលសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៦និងយថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចក្នុង ឆ្នាំ២០១៧។ បទសរសេរក្រោមចំណងជើងថា៖” ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតឡើងកម្លាំងលោតផ្លោះថ្មី” របស់កាសែត Sai Gon Giai Phong បានអោយដឹងថា៖ឆ្នាំ ២០១៦ ផលិតផលសរុបក្នុងស្រុក ( GDP) របស់វៀតណាមទទួលបាន ៦,២១% ក្នុងសភាពការណ៍សេដ្ឋកិច្ចសកលនិងក្នុងប្រទេសនៅជួបឧបសគ្គជាច្រើននោះគឺកំរិតកំណើនខ្ពស់។ ឆ្នាំ២០១៦ ប្រការលេចធ្លោបំផុតគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាត្រូវបានគ្រប់គ្រងនៅកំរិតទាប (សន្ទស្សន៍ប្រើប្រាស់ CPI កើន៤,៧៤%) ទាក់ទាញទុនវិនិយោគពីបរទេសទទួលបាន១៥ពាន់៨រយលានដុល្លារអាមេរិក។ ឆ្នាំ២០១៧ វៀតណាមបានដាក់គោលដៅកំណើន GDP ៦,៧% CPI គឺ ៤% ទំហំពាណិជ្ជកម្មនាំចេញកើន៦-៧%។ ឆ្នាំ ២០១៧ជាលើកទីពីរ វៀតណាមទទួលរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) ។ បណ្ដាកាសែតនិទាឃរដូវក៏បានប្រមូលផ្តុំអត្ថបទជាច្រើនដើម្បីស្តីអំពីសប្ដាហ៍ជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីកឆ្នាំ ២០១៧ (APEC 2017) នឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang នាខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានព្រឹត្តិការណ៍ស្នូលគឺសន្និសីទកំពូល APEC។
ទំនៀមទំលាបទទួលបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាម ពិធីបុណ្យនិទាឃរដូវ បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីរបស់ជនវៀតណាមនៅក្នុងនិងក្រៅប្រទេស ត្រូវបានចុះផ្សាយជាច្រើន ក្នុងកាសែតនិទាឃរដូវ។ ក្នុងវិស័យកីឡា បណ្ដាកាសែតកីឡាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបានជូនព័ត៌មានជាច្រើនអំពីឆ្នាំជោគជ័យរបស់កីឡាវៀតណាម។ លេចធ្លោបំផុតក្នុងឆ្នាំ២០១៦ គឺវៀតណាមដណ្ដើមបានមេដាយមាសដើមដំបូង នៅ Olympic និង
Paralympic របស់កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh និងកីឡាករលើកដំដែក Le Van Cong ។ កីឡាការិនីហែលទឹក Nguyen Thi Anh Vien ដណ្ដើមបានមេដាយមាសទ្វីបអាស៊ីលើកដំបូង។ ក្រុមបាល់ទាត់ Fusal និង U19 ដណ្ដើមបានសំបុត្រចូលរួម World Cup។
បណ្ដាកាសែតនិទាឃរដូវក៏បានចុះផ្សាយព័ត៌មាននិងអត្ថបទជាច្រើនស្ដីអំពីការយកចិត្តរបស់បក្ស រដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មី ចំពោះជនក្រីក្រ គ្រួសារគោលនយោបាយ និងអ្នកមានគុណូបការះចំពោះប្រទេសជាតិ យុទ្ធជននៅតំបន់ឆ្ងាយដាច់ស្រយាលកោះសមុទ្រនិងស្ដីអំពីសេចក្ដីប្រាថ្នារបស់ប្រជាជនគ្រប់ស្រទាប់ក្នុងពេលនិទាឃរដូវមកដល់ម្តងៗ។ កាសែតនិទាឃរដូវ ឆ្នាំរកានព្វស័ក ២០១៧មានខ្លឹមសារដ៏សម្បូរបែប ជាមុខម្ហូបខាងស្មារតីដែលមិនអាចខ្វះបានសំរាប់ប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមកដល់ម្តងៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម