ចំណុចលេចធ្លោនៃសកម្មភាពជាបន្តបន្ទាប់ ដែលស្វែងយល់ពីលំហវប្បធម៌របស់បណ្តាជនជាតិ គឺការបង្ហាញឡើងវិញ នូវវប្បធម៌ប្រជុំផ្សារនៅតំបន់ព្រៃភ្នំ ដោយមានប្រធានបទ "ពណ៌នៃឡាយចូវ"។
ផ្សារខ្ពង់រាបនៅភូមិវប្បធម៌ និងទេសចរណ៍បណ្ដាជនជាតិវៀតណាម។ (រូបថត៖ VNA)
ឆ្ពោះទៅរំលឹកដល់ទិវារំដោះភាគខាងត្បូងវៀតណាម ថ្ងៃទី ៣០ ខែមេសា និងទិវាពលកម្មអន្តរជាតិនៅថ្ងៃទី ១ ខែឧសភា ចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម (ឃុំដោយភឿង ទីក្រុងហាណូយ) នឹងប្រព្រឹត្តទៅសកម្មភាពវប្បធម៌ និងទេសចរណ៍ពិសេសៗ ជាបន្តបន្ទាប់ ដោយមានប្រធានបទ "ទីជួបជុំនៅតំបន់ព្រៃភ្នំ"។
នាយកដ្ឋានវប្បធម៌បណ្តាជនជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានប្រកាសនាថ្ងៃទី ២៤ ខែមេសាថា ចំណុចលេចធ្លោនៃសកម្មភាពជាបន្តបន្ទាប់ ដែលស្វែងយល់ពីលំហវប្បធម៌របស់បណ្តាជនជាតិ គឺការបង្ហាញឡើងវិញ នូវវប្បធម៌ប្រជុំផ្សារនៅតំបន់ព្រៃភ្នំ ដោយមានប្រធានបទ "ពណ៌នៃឡាយចូវ"។ នៅទីនេះ អ្នកទស្សនាអាចសម្របខ្លួននៅក្នុងបរិយាកាសប្រជុំផ្សារ ចូលរួមក្នុងសកម្មភាពសប្បាយៗ សម្តែងចម្រៀងប្រជាប្រិយនិងរបាំ ល្បែងប្រជាប្រិយ រីករាយជាមួយម្ហូបជនជាតិ ផលិតផលក្នុងស្រុក និងម្ហូបពិសេសប្រពៃណីរបស់ក្រុមជនជាតិ ម៉ុង លឺ ថៃ និងរៃ នៅក្នុងខេត្តឡាយចូវ។
លើសពីនេះ គំនូរប្រជាប្រិយដុងហូប្រហែល ៣០ផ្ទាំង ដែលជាបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីត្រូវការការការពារជាបន្ទាន់ ក៏បានដាក់តាំងបង្ហាញផងដែរ ដោយបង្កើតឡើងវិញនូវរូបភាពដែលធ្លាប់ស្គាល់ដល់នៃជីវភាពរស់នៅជនបទវៀតណាម៕