អនុវត្តកម្មវិធីកិច្ចការបរទេសកំពូល នៅឆ្នាំ ២០២១ ដែលបានអនុម័តដោយការិយាល័យនយោបាយនិងតបតាមការអញ្ជើញរបស់លេខាធិការទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz-Canel លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី ១៨-២១ ខែកញ្ញា ឆ្នាំ ២០២១ ហើយអញ្ជើញបានចូលរួមក្នុងកិច្ចពិភាក្សារទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ និងអនុវត្តសកម្មភាពទ្វេភាគីនៅថ្មី នៅទីក្រុង New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២១-២៤ ខែកញ្ញាឆ្នាំ ២០២១។
ជាមួយនឹងសមិទ្ធផលរួមនៃគោលនយោបាយការបរទេស“ ឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង សន្តិភាព មិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ការធ្វើពិពិធកម្មនិងពហុភាគីនិយមនៃទំនាក់ទំនងការបរទេស” ដែលបានអនុម័តនៅក្នុងមហាសន្និបាតបក្សលើកទី ១៣ ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសគុយបានិងអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ របស់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានបញ្ចប់ប្រកបដោយជោគជ័យ។
នេះគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងវិស័យការទូតជាតិ នៅឆ្នាំ ២០២១ ទាំងក្នុងទំនាក់ទំនងពហុភាគីនិងទ្វេភាគីនិងជាពិសេសការទូតវ៉ាក់សាំងដែលជាវិស័យមានលក្ខណៈដង្ហើមនៃជីវិតនិងមានសារៈសំខាន់នូវសម្រេចចិត្ត នាពេលអនាគតចំពោះ“ សង្គ្រាម” ប្រឆាំងនឹងជំងឺ Covid- 19 នៅវៀតណាម។
អត្ថបទ៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង