ថ្មីៗនេះនៅមជ្ឈមណ្ឌលដោះដូរវប្បធម៌នៃផ្លូវចាស់ (លេខ ៥០ផ្លូវ ដាវយុយទឹ (Dao Duy Tu)) បានប្រព្រឹត្តិឡើងនូវកម្មវិធីសិល្បៈដោយប្រធានបទ "លន្លង់លន្លោចសំនៀងខ្លុយ និងចាប៉ី " ។ នេះគឺជាកម្មវិធីតន្ត្រីដែលឧទ្ទេសនាមដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសអំពីតន្ត្រីបុរាណ និងសម័យនេះ នៃរាជធានី ថាំងឡុង - ហាណូយ (Thang Long - Ha Noi) ។
កម្មវិធីសិល្បៈត្រូវបានរៀបចំឡើងដោយសិល្បករ សិល្បការិនីនៃក្រុមសិល្បៈ ដុងគីញកូញ៉ាក (Dong Kinh Co Nhac) ក្នុងឆ្នាំ ២០១៣ និងបានឧទ្ទេសនាមដល់សហគមន៍អន្តរជាតិ ក្នុងឆ្នាំ ២០១៤ នៅសាលប្រគុំតន្ត្រីនៃសារមន្ទីរវត្ថុបុរាណអាស៊ី Musée Guimet Paris និងតាមរយៈរលកវិទ្យុនៃស្ថានីយ៍វិទ្យសម្លេង France Music ។ បណ្ដាសិល្បៈដូចជាចម្រៀងចែវ (Cheo) ច្រៀងសាំ (Sam) ចម្រៀងកាទ្រូ (Ca Tru) ... ត្រូវបានបង្ហាញយ៉ាងសាមញ្ញ ។ សិល្បករ និងតន្ត្រីករអង្គុយលើកន្ទែល កែះចាប៉ី និងច្រៀងដោយមិនប្រើឧបករណ៍បំពងសំឡេងដូចជា មីក្រូហ្វូន... ដោយភាពសាមញ្ញនោះបាននាំឱ្យតន្ត្រីបុរាណកាន់តែជិតស្និទ្ធជាមួយទស្សនិកជន។
កម្មវីធី "លន្លង់លន្លោចសំនៀងខ្លុយនិងចាប៉ី " គឺជាបទភ្លេងដែលតភ្ជាប់ភាពថ្លៃថ្នូរនៃតន្ត្រីប្រពៃណីដែលបាន និងកំពុងអភិវឌ្ឍជាមួយនឹងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់អតីតរាជធានី ដោយមានការចូលរួមពីសិល្បករសិល្បការិនីល្បីៗជាច្រើននៅវៀតណាមជាមួយចម្រៀងចែវ (Cheo) កាទ្រូ (Ca Tru) ស្វឹម (Xam) រឿង តន្ត្រីប្រពៃណីវៀតណាម ដោយមានការចូលរួមពីសិល្បករប្រជាជន ម៉ានធូ (Man Thu) សិល្បករប្រជាជន ថាញហ័រ (Thanh Hoai) សិល្បករប្រជាជន មីញហ្គាយ (Minh Gai) សិល្បករប្រជាជន ធុយង៉ឹន (Thuy Ngan) សិល្បករប្រជាជន ស្វឹនហាច (Xuan Hoach), សិល្បករប្រជាជន ហុងគៀន (Hong Kien), សិល្បការិនីឆ្នើម គៀវអាញ ( Kieu Oanh) សិល្បករឆ្នើម វ៉ាន់ជីញ (Van Chinh) សិល្បករឆ្នើម ហ៊ឹវដាត (Huu Dat) សិល្បករឆ្នើម ស្វឹនគ្វី ( Xuan Quy) សិល្បករឆ្នើម ឌឹកមឿយ (Duc Muoi)…
ដោយប្រធានបទនៃកម្មវិធី "លន្លង់លន្លោចសំនៀងខ្លុយនិងចាប៉ី "។ សិល្បករ សិល្បការិនីបាននាំទស្សនិកជនទទួលបទពិសោធន៍នូវសម្លេងតន្ត្រី និងសម្របខ្លួនចូលក្នុងជម្រៅមួយនៃប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់តន្ត្រីប្រពៃណីវៀតណាម។ ខ្លុយ និងចាប៉ីគឺជាឧបករណ៍ភ្លេងផង និងជាព្រលឹងនៃតន្ត្រីប្រពៃណីវៀតណាមផង។ ពីដើមពកធ្វើជាខ្លុយ ពីសូត្រធ្វើជាខ្សែចាប៉ី។ ដើមពក គឺជានិមិត្តរូបបុរស រីឯសូត្រជានិមិត្តរូបស្ត្រី។
រដ្ឋធានីហាណូយ (Ha Noi) ជាទីក្រុងដែលមានអាយុកាល ១០០០ ឆ្នាំ ដែលមានប្រវត្តិតន្ត្រីសម្បូរបែប ប្លែកៗ និងលក្ខណៈពិសេសត្រូវបានបង្ហាញឡើងវិញយ៉ាងរស់រវើក។ កម្មវិធី "លន្លង់លន្លោចសំនៀងខ្លុយនិងចាប៉ី" បានឧទ្ទេសនាមអំពីតន្ត្រីអតីតកាល និងបច្ចុប្បន្ននៃអតីតរាជធានី “ថាំងឡុង - ដុងដូ -ហាណូយ (Thang Long - Dong Do – Ha Noi)”។ ដោយមានទំនុកចម្រៀង ទំនុកភ្លេង និងចង្វាក់នៃប្រភេទតន្ត្រីបុរាណវៀតណាម ជាមួយនឹងភាសាសហសម័យនៃឆាកសំដែងដែលសម្តែងដោយសិល្បករឈានមុខ និងតន្ត្រីករគំរូ។ កម្មវិធីមានគោលដៅថា តាមរយៈតន្ត្រីវៀតណាម នឹងបញ្ជូនទៅកាន់ទស្សនិកជនក្នុងស្រុក និងបរទេសនូវចំណាប់អារម្មណ៍វប្បធម៌ដ៏ស្រស់ស្អាតអំពីប្រជាជន អរិយធម៌ និងប្រវត្តិសាស្រ្ត តំបន់ផ្លូវបុរាណនៃរដ្ឋធានី។
អនុវត្ត៖ត្រឹនថាញយ៉ាង