៨០ឆ្នាំ បន្ទាប់ពីយុទ្ធនាការបំបាត់អក្ខរកម្ម ស្មារតីចែករំលែកចំណេះដឹង នៅតែបន្តពង្រីក ជួយប្រជាជនមានទំនុកចិត្តធ្វើសមាហរណកម្មក្នុងជីវិតឌីជីថល។
តាំងពីថ្នាក់រៀននៅសាលា រហូតដល់គ្រួសារ និងអនុសង្កាត់នីមួយៗ "ចលនាអក្ខរកម្មឌីជីថល" កំពុងបង្កើតថ្នាក់រៀន ដោយគ្មានសាលា និងជាកន្លែងដែលអ្នកចេះ ណែនាំអ្នកមិនចេះ មនុស្សក្មេងជួយមនុស្សចាស់ឱ្យចេះប្រើបច្ចេកវិទ្យា។ ៨០ឆ្នាំ បន្ទាប់ពីយុទ្ធនាការបំបាត់អក្ខរកម្ម ស្មារតីចែករំលែកចំណេះដឹង នៅតែបន្តពង្រីក ជួយប្រជាជនមានទំនុកចិត្តធ្វើសមាហរណកម្មក្នុងជីវិតឌីជីថល។
បណ្តាថ្នាក់រៀនគ្មានជញ្ជាំង
នៅម៉ោង៧ និង០០នាទីយប់ ក្នុងផ្ទះមួយនៅសង្កាត់ វ៉ាន់មៀវ -ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) រដ្ឋធានី ហាណូយ ប្អូនប្រុស ង្វៀន មិញ ខុយ (Nguyen Minh Khoi) សិស្សថ្នាក់ទី៨ អង្គុយកៀកជីដូនរបស់គាត់ គឺលោក យាយ ត្រឹន ធី ធួន (Tran Thi Thuan) អាយុ ៧៤ឆ្នាំ។ គាត់ដាក់ទូរស័ព្ទលើតុ រួចបង្វិលអេក្រង់ទៅរកជីដូន ហើយនិយាយថា៖ «លោកយាយចុចត្រង់នេះមុន»។ លោកយាយលើកម្រាមដៃឡើង រួចដកមកវិញ។ ដល់លើកទី ៤ អេក្រង់ទូរស័ព្ទ ក៏បង្ហាញទម្រង់ថ្មី។ យាយនិងចៅប្រុស មើលមុខគ្នាសើច។
ទិដ្ឋភាពសាមញ្ញនេះ ឆ្លុះបញ្ចាំងពីលក្ខណៈពិសេស នៃចលនា «អក្ខរកម្មឌីជីថល» ថ្នាក់រៀនលែងកំណត់ត្រឹមក្នុងសាលារៀន។ ការរៀនប្រព្រឹត្តទៅ ក្នុងមណ្ឌលវប្បធម៌ ទីស្នាក់ការរដ្ឋបាល ផ្សារ ក្រុមទំនាក់ទំនងរបស់អនុសង្កាត់ និងតាមប្រព័ន្ធអនឡាញ។ សូម្បីតែលើតុបាយក្នុងគ្រួសារ ក៏អាចក្លាយជាកន្លែងចែករំលែកនូវចំណេះដឹងអំពីបច្ចេកវិទ្យាដែរ។
ជាង ៨០ឆ្នាំ បន្ទាប់ពីយុទ្ធនាការបំបាត់អក្ខរកម្ម ស្មារតីចែករំលែកចំណេះដឹងបានបន្តពង្រីក
ជួយប្រជាជនវៀតណាមមានទំនុកចិត្ត សម្របខ្លួនចូលក្នុងជីវិតឌីជីថល។ រូបថត៖ កុងដាត/
VNP
ក្នុងបណ្តាញសិក្សានេះ សាលារៀនដើរតួនាទីសំខាន់ ក្នុងការជួយឱ្យសិស្សានុសិស្សចេះប្រើប្រាស់បច្ចេកវិទ្យា តាំងពីវ័យក្មេង សិក្សាពីបំណិនឌីជីថលជាបណ្តើរៗ និងចំណេះដឹងអំពី ការការពារខ្លួន ក្នុងបណ្តាញអ៊ីនធឺណិត។ នេះក៏ជាមូលដ្ឋានគ្រឹះ ដើម្បីសិស្សានុសិស្សធ្វើម្ចាស់បច្ចេកវិទ្យា ប៉ុន្តែថែមទាំងអាចក្លាយជាអ្នកណែនាំ ចែករំលែកចំណេះដឹងឌីជីថល ជាមួយគ្រួសារ និងសហគមន៍ផង។
អ្វីដែលចាំបាច់មិនត្រឹមតែការចេះប្រើប្រាស់ឧបករណ៍ប៉ុណ្ណោះ ប៉ុន្តែថែមទាំងត្រូវស្គាល់ពីហានិភ័យ និងចេះការពារខ្លួនឯងផង។ ដុច្នោះ បណ្ដាមេរៀននៅសាលា អាចត្រូវបានបន្តចែករំលែកដល់សមាជិកផ្សេងៗក្នុងគ្រួសារ។
ប្អូនប្រុស ខុយ (Khoi) បានរៀបរាប់ថា៖ «ខ្ញុំបានរៀន នៅសាលាអំពី ការហៅទូរស័ព្ទក្លែងបន្លំអត្តសញ្ញាណ” ។ “អ្នកគ្រូប្រាប់ថា ជនខិលខូចអាចក្លែងបន្លំខ្លួនជាប៉ូលិស ហើយសំណូមពរឲ្យយើង វេរលុយបន្ទាន់។ ខ្ញុំមកផ្ទះ ខ្ញុំ និងជម្រាបជូនជីដូន»។ លោកស្រី ធួន (Thuan) បានឱ្យដឹងថា ពីមុន គាត់ធ្លាប់ទទួលការហៅទូរស័ព្ទបែបនោះដែរ ប៉ុន្តែបច្ចុប្បន្ននេះ គាត់ចេះប្រុងប្រយ័ត្ន និងម្ចាស់ការបិទទូរស័ព្ទដោយខ្លួនឯង។
សិស្សានុសិស្សអនុវិទ្យាល័យ ទ្រឹងវឿង (Trung Vuong) (រដ្ឋធានីហាណូយ) រៀនព័ត៌មានបច្ចេកវិទ្យ
ពង្រឹងបំណិនឌីជីថល
រួមចំណែកលើកកម្ពស់សមត្ថភាពអនុវត្តបច្ចេកវិទ្យាក្នុងការរៀនសូត្រ
និងជីវភាពប្រចាំថ្ងៃ។ រូបថត៖ កុងដាត/ VNP
សិស្សានុសិស្សចូលរួមពិធីប្រឡង “អ្នកប្រាជ្ញប្រកួត ចំណេះដឹង ឆ្នាំ២០២៦” លើកុំព្យូទ័រ នៅអនុវិទ្យាល័យ ទ្រឹងវឿង
(Trung Vuong) (រដ្ឋធានីហាណូយ)។ រូបថត៖ កុងដាត/ VNP
មន្ត្រី និងបុគ្គលិករដ្ឋ ចូលរួមវគ្គសិក្សា "អក្ខរកម្មឌីជីថល" តាមអ៊ីនធឺណិត នៅលើសេវាសាធារណៈរបស់ក្រសួងនគរបាល
ដើម្បីបង្កើនចំណេះដឹង និងបំណិនឌីជីថល។ រូបថត៖ កុងដាត/ VNP
ចាប់ពីសិស្សនៅសាលាម្នាក់ រហូតទៅដល់មនុស្សវ័យចំណាស់ ចំណេះដឹងអំពី សុវត្ថិភាពឌីជីថលត្រូវបានបន្តចែករំលែក តាមរយៈវិធីយ៉ាងជិតស្និទ្ធបំផុត។ សាលារៀនផ្តល់បំណិន ជូនកុមារ ហើយកុមារទាំងនោះបន្តណែនាំឪពុកម្តាយ ជីដូនជីតា។ ដូច្នោះ ថ្នាក់រៀននីមួយៗ អាចក្លាយជាចំណុចចាប់ផ្តើម នៃថ្នាក់រៀនជាច្រើនទៀត ក្នុងសហគមន៍។
នៅសង្កាត់ ងៀដូ (Nghia Do) រដ្ឋធានីហាណូយ ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលបំណិនឌីជីថល ត្រូវបានអនុវត្ត ក្នុងសហគមន៍។ បងស្រី លេ ធី មិញ ធើម (Le Thi Minh Thom) មន្ត្រីទទួលបន្ទុកវិស័យវប្បធម៌នៃសង្កាត់នេះ បានណែនាំអំពីរបៀប ដែលអនុសង្កាត់ទាំង ៥០ ប្រើប្រាស់ក្រុមទំនាក់ទំនងតាមអនឡាញ រួមផ្សំនឹងកម្មវិធី iHanoi ដើម្បីតំណភ្ជាប់ប្រជាជន និងអាជ្ញាធរទីក្រុង។
ព័ត៌មាន ឯកសារ និងចំណេះដឹងជាក់ស្តែង បានចែករំលែក តាមរយៈបណ្ដាក្រុម។ ប្រជាជនអាចរាយការណ៍អំពី បញ្ហានានា នៅក្នុងតំបន់ប្រជាជន ទទួលព័ត៌មាន ពិភាក្សា និងផ្លាស់ប្តូរជាមួយអាជ្ញាធរ បានងាយស្រួលជាង។ ការផ្សាយផ្ទាល់ នូវទាំងការណែនាំពាណិជ្ជករ ម្ចាស់អាជីវកម្មខ្នាតតូចអំពី ការលក់ទំនិញតាមអនឡាញ និងផ្សព្វផ្សាយចំណេះដឹងស្តីពី ការបង្ការ និងពន្លត់អគ្គិភ័យផង។
បណ្ដាឧទាហរណ៍ទាំងនេះសឲ្យឃើញថា បំណិនឌីជីថលមិនមែនត្រឹមតែបម្រើការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះ។ នៅពេលប្រជាជនចេះប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ពីវេទិកាឌីជីថល ពួកគេក៏មានលទ្ធភាពកាន់តែប្រសើរ ក្នុងការចូលរួមសកម្មភាពសហគមន៍ បំពេញនីតិវិធីរដ្ឋបាល និងអភិវឌ្ឍការងាររកស៊ី និងចិញ្ចឹមជីវិតផង។
សិស្សានុសិស្សមកពីសាលាបឋមសិក្សា ថាយធិញ (Thai Thinh) អនុវិទ្យាល័យ ថាយធិញ (Thai Thinh) អនុវិទ្យាល័យ
ដុងដា (Dong Da) និងអនុវិទ្យាល័យ សាដាន (Xa Dan) (រដ្ឋធានីហាណូយ) ចូលរួមការប្រកួត Robotics ក្នុងក្របខណ្ឌនៃពិធីបុណ្យបរិវត្តកម្មឌីជីថល
នៅសង្កាត់ ដុងដា (Dong Da) ឆ្នាំ២០២៦។ រូបថត៖ កុងដាត/ VNP
ចលនាផ្តោតលើបួនក្រុមមានសមត្ថភាពចាំបាច់។ ទីមួយ គឺការប្រើប្រាស់អត្តសញ្ញាណឌីជីថល ផ្ទៀងផ្ទាត់ព័ត៌មាន និងប្រើប្រាស់សេវានានា នៅលើវេទិកាឌីជីថល ដូចជាកម្មវិធី VNeID។ ទីពីរ គឺការពារខ្លួន ពីការឆបោកតាម អនឡាញ ចេះការពារទិន្នន័យផ្ទាល់ខ្លួន និងបែងចែកព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ ទីបី គឺប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរ ពីការទទួលព័ត៌មាន រហូតដល់ការដាក់ស្នើមតិយោបល់ និងប្រើប្រាស់សេវាសាធារណៈ។ ទីបួន គឺអនុវត្តបច្ចេកវិទ្យាចូលក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសគឺការធ្វើអាជីវកម្ម តាមអនឡាញ និងការបំពេញកាតព្វកិច្ចបង់ពន្ធតាមbញ្ញត្តិ។
ដល់ឆ្នាំ២០២៦ វៀតណាមបានកំណត់គោលដៅសម្រេច បំណិនឌីជីថលជូនមន្ត្រី បុគ្គលិកសាធារណៈ និយោជិត ពលករក្នុងវិស័យសាធារណៈ សិស្សានុសិស្សពីកម្រិតបឋមសិក្សា មនុស្សពេញវ័យ និងពលករធ្វើការ ក្នុងសហគ្រាស សហករណ៍។ ក្នុងនោះ ប្រជាជនពេញវ័យចំនួន ៦០លាននាក់ ត្រូវបានរំពឹងថា នឹងត្រូវបានបញ្ជាក់នូវការបំពេញចំណេះដឹងអំពី បរិវត្តកម្មឌីជីថល និងបំណិនឌីជីថល តាមរយៈកម្មវិធី VNeID។
វេទិកាសិក្សាតាមអនឡាញ បានបើកតាមទ្រង់ទ្រាយធំថ្នាក់ជាតិ ត្រូវបានដាក់ឱ្យដំណើរការ ចាប់ពីខែមេសា ឆ្នាំ២០២៥។ មកដល់បច្ចុប្បន្ន ចំនួនអ្នកសិក្សាបានកើនឡើងជាង ២ លាននាក់។ ការសិក្សាតាមអនឡាញ បានពង្រីកឱកាសទទួលបានចំណេះដឹង ខណៈពេលក្រុមគាំទ្រ នៅតាមមូលដ្ឋាន ជួយប្រជាជន អនុវត្តយ៉ាងជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមនានា ។
ពីចលនាអក្ខរកម្មឌីជីថល ឆ្ពោះទៅរកពលរដ្ឋឌីជីថល
នៅសង្កាត់ វ៉ាន់មៀវ -ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) រដ្ឋធានី ហាណូយ (Ha Noi) លោក កាវ ក្វាង ទ្វៀន (Cao Quang Tuyen) អាយុ ៦១ឆ្នាំ អតីតយុទ្ធជន និង ជា ប្រធានអនុសង្កាត់លេខ ២៨ តែងតែមកផ្ទះរបស់ប្រជាជន ម្នាក់ៗ ជារៀងរាល់ល្ងាចថ្ងៃអង្គារ និងថ្ងៃសុក្រ ដើម្បីណែនាំ។ លោកបានកត់ត្រាក្នុងសៀវភៅតូច នូវគ្រួសារ ដែលបានណែនាំរួច និងករណីដែលត្រូវណែនាំបន្ត។ លោក ទ្វៀន (Tuyen) បានចែករំលែកថា៖ «ខ្ញុំមិនសូវស្ទាត់ជំនាញ ដូចពួកក្មេងៗ ប៉ុន្តែខ្ញុំដឹងថា ផ្ទះណាខ្លះមានមនុស្សចាស់ រស់នៅម្នាក់ឯង»។
ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ទីដែលលោកចូលរួម មានសមាជិកជាយុវជនស្ម័គ្រចិត្ត គ្រូបង្រៀនចូលនិវត្តន៍ សមាជិកនៃសមាគមនារី និងកងកម្លាំងនគរបាល។ ពួកគេមិនចាំបាច់ជាអ្នកជំនាញខាងបច្ចេកវិទ្យា ប៉ុន្តែពួកគេអាចណែនាំអ្នកនៅជុំវិញ ដោយចំណេះដឹង និងបទពិសោធន៍របស់ខ្លួន។ ភាពជិតស្និទ្ធជួយឲ្យការរៀនសូត្រកាត់បន្ថយគម្លាត ជាពិសេសគឺមនុស្សចាស់ ឬអ្នកដែលមានឱកាសតិចតួច ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ។
មនុស្សចាស់នៅមជ្ឈមណ្ឌលចិញ្ចឹម និងបីបាច់ ថែរក្សាមនុស្សមានសគុណ មណ្ឌលលេខ ១ ហាណូយ បានណែនាំអំពី របៀបប្រើប្រាស់កម្មវិធី VNeID
និងកម្មវិធីបញ្ញាសិប្បនិម្មិត (AI) រួមចំណែកលើកកម្ពស់បំណិនឌីជីថលក្នុងជីវិភាព។
រូបថត៖ កុងដាត/ VNP
ធ្វើបែបនេះរំឭកឱ្យនឹកដល់ចលនាបំបាត់អក្ខរកម្ម ដែលត្រូវបានអនុវត្តនៅប្រទេសវៀតណាម បន្ទាប់ពីប្រទេសឯករាជ្យ នៅឆ្នាំ ១៩៤៥។ នាខែកញ្ញា ឆ្នាំ១៩៤៥ ប្រជាជនវៀតណាមជាង ៩០% មិនចេះអាន និងសរសេរ។ ក្នុងស្ថានភាពនោះ ចលនានាំការរៀនសូត្រទៅកាន់ទីកន្លែង ដែលជាជិតស្និទ្ធនឹងប្រជាជន ដូចជា ទីធ្លាសាលាភូមិ ក្រោមដើមពោធិ៍ និងនៅផ្សារ។ អ្នកចេះអក្សរបង្រៀនអ្នកមិនចេះអក្សរ គៀងគរកម្លាំងរបស់ប្រជាជន ដើម្បីលុបបំបាត់អនក្ខរភាពជាបណ្តើរៗ។
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ចលនា «អក្ខរកម្មឌីជីថល» ត្រូវបានបំផុស នៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ ដោយផ្សារភ្ជាប់ជាមួយការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW បានចុះ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការលោតផ្លោះ អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលថ្នាក់ជាតិ។
ថ្នាក់រៀន "បង្កើនសមត្ថភាពឌីជីថល និងបំណិនអាជីវកម្ម សម្រាប់ជនពិការភ្នែកនៅវៀតណាម"
ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលមន្ត្រី ស្តារនីតិសម្បទាសម្រាប់ជនពិការភ្នែក
នៃសមាគមជនពិការភ្នែកវៀតណាមរៀបចំនៅរដ្ឋធានី ហាណូយ។ រូបថត៖ តាតសើន / VNP
ការបន្តវេនមិនមែនត្រឹមតែស្ថិតនៅឈ្មោះប៉ុណ្ណោះ ប៉ុន្តែថែមទាំងស្ថិតនៅលើការរៀបចំ នាំយកចំណេះដឹងឱ្យកាន់តែជិតប្រជាជន ឆ្លៀតយកធនធានដែលមានស្រាប់ និងលើកទឹកចិត្តឱ្យមនុស្សម្នាក់ៗ ក្លាយជាអ្នកណែនាំអ្នកដទៃ។ ប្រសិនបើចលនាកាលពីមុន បានជួយប្រជាជនចេះអាន និងចេះសរសេរ ចលនា នាពេលបច្ចុប្បន្នបំពាក់បំណិនឌីជីថល ដើម្បីឱ្យពួកគេរៀនសូត្រ ធ្វើការ និងអនុវត្តសិទ្ធិ កាតព្វកិច្ចក្នុងបរិស្ថានឌីជីថល។
ចំណុចគួរឱ្យកត់សម្គាល់ គឺការផ្ទេរចំណេះដឹងរវាងជំនាន់នីមួយ។ កាលពីមុន មនុស្សចាស់អ្នកចេះអក្សរ តែងបង្រៀនមនុស្សចាស់ៗមិនចេះអក្សរ។ បច្ចុប្បន្ននេះ សិស្សក្មេងដូចជា ប្អូនប្រុស ខុយ (Khoi) អាចណែនាំជីដូនជីតាប្រើប្រាស់ទូរស័ព្ទដៃ ចេះស្គាល់ការឆបោកអនឡាញ និងប្រើប្រាស់សេវាកម្មអនឡាញ។ មនុស្សចាស់ផ្សេងទៀត ក៏ទទួលបានការជួយណែនាំ ពីប្រធានក្រុមអនុសង្កាត់ និងសមាជិកនៃក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍វិញ។
កម្មវិធី livestream នៅក្នុងសង្កាត់ ងៀដូ (Nghia Do) (រដ្ឋធានីហាណូយ) ណែនាំ និងគាំទ្រពាណិជ្ជករ
និងសហគ្រាសខ្នាតតូច និងមធ្យម អនុវត្តវេទិកាឌីជីថល ក្នុងសកម្មភាពអាជីវកម្ម។
រូបថត៖ កុងដាត/ VNP
ធ្វើរបៀបនេះជួយពង្រីកកម្លាំងចូលរួម ក្នុងការបណ្តុះបណ្តាលបំណិនឌីជីថល ឃ្លាតឆ្ងាយពីក្របខណ្ឌកងជួរគ្រូបង្រៀន ឬអ្នកជំនាញបច្ចេកវិទ្យា។ ជំនួសឱ្យការពឹងផ្អែកតែលើវគ្គបណ្តុះបណ្តាលប្រមូលផ្ដុំ ចំណេះដឹងត្រូវបានចែករំលែក តាមរយៈទំនាក់ទំនងមានស្រាប់ក្នុងគ្រួសារ និងសហគមន៍។
គោលដៅចុងក្រោយ មិនមែនគ្រាន់តែចំនួនមនុស្ស ដែលបានបញ្ចប់វគ្គសិក្សា ឬចេះប្រើប្រាស់កម្មវិធីណាមួយ។ អ្វីដែលសំខាន់ជាងនេះ គឺប្រជាជនអាចយកបំណិនឌីជីថល ទៅប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ ចេះការពារព័ត៌មានផ្ទាល់ខ្លួន អាចប្រើសេវាសាធារណៈ ស្វែងរកព័ត៌មានគួរទុកចិត្ត និងម្ចាស់ការជាងក្នុងការងារប្រចាំថ្ងៃ។
ប្រជាជនត្រូវបានណែនាំរបៀបប្រើប្រាស់ម៉ាស៊ីនចាប់លេខរៀង នៅសាខាលេខ ៣ នៃមជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលសាធារណៈទីក្រុងហាណូយ។ រូបថត៖
កុងដាត/ VNP
ប្រជាជនធ្វើប្រតិបត្តិការ បំពេញឯកសារ និងទទួលការគាំទ្រដោះស្រាយនីតិវិធីរដ្ឋបាល នៅសាខាលេខ ៣
មជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលសាធារណៈទីក្រុងហាណូយ។ រូបថត៖ កុងដាត/ VNP
ឥឡូវនេះ លោកស្រី ធួន (Thuan) អាចអង្គុយម្នាក់ឯងនៅលើរានហាល បើកទូរស័ព្ទ ឆេកមើលកាលវិភាគពិនិត្យសុខភាព រួចបិទទូរស័ព្ទ ដោយមិនចាំបាច់ចៅខុយ (Khoi) នៅអង្គុយក្បែរឡើយ។ កាយវិការតូចមួយ ប៉ុន្តែបង្ហាញយ៉ាងច្បាស់ពីអត្ថន័យនៃបណ្តុះបណ្តាលបំណិនឌីជីថល ជួយឱ្យមនុស្សម្នាក់ៗ មានទំនុកចិត្តជាង ម្ចាស់ការជាង និងមានសមត្ថភាពសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសង្គមបន្ថែមទៀត។
ពីចលនាបំបាត់អក្ខរកម្ម រហូតដល់ចលនាអក្ខរកម្មឌីជីថល ស្មារតីស្នូល គឺការនាំយកចំណេះដឹង ទៅដល់មនុស្សគ្រប់រូប។ ក្នុងយុគសម័យឌីជីថល នៅពេលដែលមនុស្សម្នាក់ៗ ចេះធ្វើជាអ្នកណែនាំអ្នកដទៃ គ្រួសារ និងសហគមន៍ មិនត្រឹមតែជាកន្លែងទទួលយកបច្ចេកវិទ្យាប៉ុណ្ណោះ ប៉ុន្តែថែមទាំងជាកម្លាំងចូលរួមនាំយកបច្ចេកវិទ្យាឱ្យកាន់តែជិតនឹងប្រជាជនទូទាំងប្រទេស ផង៕
អត្ថបទ៖ ហ័ងទ្វេញី - រូបថត៖ កុងដាត តាតសឺន / VNP