ព័ត៌មាន

ថ្នាក់ដឹកនាំអាមេរិក - ចិនធ្វើកិច្ចសន្ទនាស្តីពីបញ្ហាពាណិជ្ជកម្មនិងទំនាក់ទំនងទ្វេភាគី

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី ២០ ខែធ្នូបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិន លោក ស៊ីជិនពីង ដើម្បីពិភាក្សាគ្នាអំពីបញ្ហាពាណិជ្ជកម្មនិងបញ្ហាផ្សេងៗទៀតនៅក្នុងទំនាក់ទំនងទ្វេ​ភាគី​។​

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ និងប្រធានរដ្ឋចិន លោក ស៊ីជិនពីង (រូបថត៖ AFP/TTXVN)

លោកប្រធានរដ្ឋចិន លោក ស៊ីជិនពីង បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងពាណិជ្ជកម្ម«ដំណាក់កាលទី១» រវាង​សហរដ្ឋអាមេរិកនិងចិនបានផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកនិងចិន ហើយលោកក៏បានសង្កត់ធ្ងន់​ថា ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននាពេលឆាប់នេះ។
ទន្ទឹមនឹងនេះដែរ លោកដូណាល់ត្រាំ បានសង្កត់ធ្ងន់ថាភាគីទាំងពីរមាន “ការពិភាក្សាដ៏ល្អណាស់” ដោយអះអាងថា ប្រទេសចិនបានចាប់ផ្តើមប្រមូលទិញកសិផលទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការកំពុងដំណើរការរៀបចំផងដែរ។ ប៉ុន្តែនាបច្ចុប្បន្ននេះមិនទាន់មានព័ត៌មានលម្អិតបន្ថែមអំពីកិច្ចព្រមព្រៀងមានកំណត់នេះទេ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top