ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាមអនុវត្តន៍សកម្មភាពតបស្នងសងគុណក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២)

នៅថ្ងៃដដែល នៅខេត្ត Quang Binh ប្រធានគណៈចាត់តាំងមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញមកអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីផ្លូវលេខ ២០ Quyet Thang ក្នុងឃុំ Tan Trach (ស្រុក Bo Trach ខេត្ត Quang Binh)។
  ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់មជ្ឈមណ្ឌលគិលានុបដ្ឋាយិកាថែទាំប្រជាជនដែលមានគុណូបការៈនៅខេត្ត Thua Thien Hue (រូបថត៖ VGP/Tran Manh)  

នារសៀលថ្ងៃទី ២៣ កក្កដា អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍នៅទីក្រុង Hue និងទីរួមខេត្ត Huong Thuy ខេត្ត Thua Thien-Hue ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានផ្ញើសារសួរសុខទុក្ខ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈអ្នកម្តាយវៀតណាម គ្រួសារយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនមានជំងឺ ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត Thua Thien - Hue។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ខេត្ត Thua Thien - Hue ត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើរថែមទៀតការងារថែទាំទាំងខាងជីវភាពរស់នៅ ខាងសម្ភារៈស្មារតី របស់ជនដែលមានគុណូបការៈចំពោះបដិវត្តន៍ ដែលលះបង់ទាំងសាស់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិដើម្បីមានប្រទេស វៀតណាមមួយដូចបច្ចុប្បន្ននេះ។

នៅថ្ងៃដដែល នៅខេត្ត Quang Binh ប្រធានគណៈចាត់តាំងមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញមកអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីផ្លូវលេខ ២០ Quyet Thang ក្នុងឃុំ Tan Trach (ស្រុក Bo Trach ខេត្ត Quang Binh)។ កន្លែងនេះគូសសញ្ញានូវជ័យជម្នះរបស់យុវជនស្ម័គ្រចិត្តទាំង ៨នាក់ ដែលមិនអើពើដល់ភ្លៀងពន្យុះ គ្រាប់បែក និងគ្រាប់កាំភ្លើង ដើម្បីបំពេញភារកិច្ចកាត់ភ្នំ បើកផ្លូវ ត្រួសត្រាយ លើផ្លូវសំខាន់ៗ Km16, ផ្លូវ ២០ Quyet Thang ដែលជាផ្លូវតភ្ជាប់ Truong Son ខាងកើត - Truong Son ខាងលិច សម្រាប់ដឹកជញ្ចូនជំនួយពីខាងជើងទៅខាងត្បូងក្នុងសង្រ្គាមប្រឆាំងនឹងសហរដ្ឋអាមេរិកដើម្បីសង្គ្រោះប្រទេសជាតិ៕


top