ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាមនិងថ្នាក់ដឹកនាំចិន ផ្លាស់ប្តូរសារអបអរសាទរ

អគ្គលេខាបក្ស លោក Nguyen Phu Trong  បានអញ្ជើញផ្លាស់ប្តូរសារអបអរសាទរជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping។

ក្នុងឱកាសរំលឹកខួបលើកទី ៧២ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន (១៨ មករា ១៩៥០ - ១៨ មករា ២០២២) អគ្គលេខាបក្ស លោក Nguyen Phu Trong, ប្រធានរដ្ឋលោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញផ្លាស់ប្តូរសារអបអរសាទរជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping, នាយករដ្ឋមន្ត្រី លោក Li Keqiang,  ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ក៏បានផ្លាស់ប្តូរសារអបអរសាទរជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top