ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាមជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ

លោក Vo Van Thuong បានផ្ញើកន្ត្រកផ្កា និងលិខិតអបអរសាទរ ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Bun Pi May នៅប្រទេសឡាវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅកម្ពុជា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានផ្ញើសំបុត្រ និងកន្ត្រកផ្កា អបអរសាទរចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវលោក Thongloun Sisoulith និងប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានផ្ញើកន្ត្រកផ្កា និងលិខិតអបអរសាទរ ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានផ្ញើកន្ត្រកផ្កា និងលិខិតអបអរសាទរជូនលោក Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន; ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើកន្ត្រកផ្កា និងលិខិតអបអរសាទរជូនប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច សាយ ឈុំ និងប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិនផងដែរ៕


top