ព័ត៌មាន

ថ្នាក់ដឹកនាំពិភពលោកថ្លែងសារជូនពរឆ្នាំថ្មីសកល២០១៧


ប្រធានាធិបតី អាមេរិកលោក Barack Obama (រូបថត៖AFP/TTXVN)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបទសន្ទរកថាជារៀងរាល់សប្ដាហ៍ ប្រធានាធិបតីអាមេរិកលោក Barack Obama បានថ្លែងសារជូនពរឆ្នាំថ្មីសកលចំពោះប្រជាជនទាំងមូល ព្រមទាំងអំពាវនាវឲ្យប្រជាជនអាមេរិកសាមគ្គីគ្នាក្រោយពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។លោកសង្កត់ធ្ងន់ថា ការនាំប្រទេសអាមេរិកឈានទៅមុខគឺភារកិច្ចរបស់ប្រជាជនទាំងមូល។ នាថ្ងៃដដែល ក្នុងបទសន្ទរកថាជូនពរឆ្នាំថ្មី ប្រធានរដ្ឋចិនលោក Xi Jinping បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃកសាងពិភពលោកមួយប្រកបដោយសន្តិភាពនិងសម្បូររុងរឿង។

តាមលោកប្រធានរដ្ឋចិនថា ក្នុងឆ្នាំ២០១៧ ប្រទេសនេះនឹងផ្តោតសំខាន់ទៅលើការងារកាត់បន្ថយភាពក្រីក្រ រឹតបន្តឹងវិន័យបក្សហើយបន្តការតស៊ូប្រឆាំងអំពើពុករលួយ។ មុននោះ ក្នុងសារជូនពរឆ្នាំថ្មី អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel អះអាងថា លទ្ធិភេរវកម្មជាការសាកល្បងធំបំផុតចំពោះប្រទេសអាល្លឺម៉ង់។ លោកស្រីរូបនេះបានអំពាវនាវឲ្យប្រជាជនអាល្លឺម៉ង់រក្សរឹងមាំនូវតំលៃប្រជាធិបតេយ្យក្នុងការប្រឈមមុខនឹងលទ្ធិភេរវកម្ម ហើយប្រឆាំងពួកឃាតករនោះដោយសាមគ្គីភាពនិងមនោសញ្ចេតនា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top